ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ថ្ងៃនេះមានកិត្តិយសសូមរាយការណ៍ជូនសម្ដេច ទ្រង់ ឯកឧត្តម មន្ត្រីរាជការសាធារណៈ ជាពិសេសគឺ មន្ត្រីនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញាព្រះរាជអាជ្ញារងនៅទូទាំងប្រទេសឲ្យបានជ្រាបថា:
នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីបង្ឃាំងមនុស្សដោយខុសច្បាប់ហើយថែមទាំងប្រើអំពើហឹង្សាជាច្រើនលើក (វាយ ទាត់ធាក់ ហើយវាយដោយដែក)។
ជនរងគ្រោះឈ្មោះ ភុន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ បានមកស៊ីឈ្នួលនៅកន្លែងហ្គេមជល់មាន់ online ស្ថិតក្នុងភូមិអូរបេងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រយៈពេលជាង៣ខែកន្លងមកហើយ ហើយក៏បានជ្រុលខ្លួនដកលុយក្រុមហ៊ុនហ្គេមអនឡាញ លេងហ្គេមជល់មាន់ online ខ្លួនឯង រហូតដល់ជំពាក់លុយថៅកែជាង៥លានរៀល ។ ថៅកែបង្ខំឲ្យជនរងគ្រោះខលទៅឪពុកម្ដាយឲ្យយកលុយមកលោះកូនចំនួន៣លានរៀលទើបដោះលេងកូនឲ្យមានសេរីភាពវិញ។
កំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ កូនចៅថៅកែហ្កេមអនឡាញ បានបង្ឃាំងមនុស្សហើយបានវាយដំជាច្រើនលើក។
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣ រសៀល ខ្ញុំបាទផ្លុងរ៉េតចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ រួមជាមួយនឹងឪពុកបង្កើតរបស់ជនរងគ្រោះ បានមករំដោះជនរងគ្រោះពីផ្ទះកន្លែងឃុំឃាំងយកមកប៉ុស្តិ៍ប៉ូលីស ឃុំមេសរជ្រៃ ដើម្បីដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ហើយស្នើសុំឲ្យព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការទៅលើក្រុមថៅកែហ្គេមអនឡាញដែលមានរហ័សនាមហៅថា "មេតូច" និងបក្សពួកជាច្រើនទៀត ដែលបានបង្ឃាំងមនុស្សនិងប្រើហឹង្សាដោយចេតនា៕ ពត៍មានបឋម
ថ្ងៃនេះ | 4768 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33327 | នាក់ |
ខែនេះ | 180955 | នាក់ |
ឆ្នាំនេះ | 3763615 | នាក់ |
សរុប | 53123541 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:22 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net