ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា

ដោយៈ អាន ស៊ីថាវ ភ្នំពេញ ថ្ងៃទី 05 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 1612

ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​វិនិយោគ​ដោយ​សារ​តែ​កម្ពុជា មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ តម្លៃ​ពលកម្ម​ថោក និង​ភាព​លៃលក​ទទួល​បាន​ធនធាន​ធម្មជាតិ​ជាដើម។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន នេះ នឹង​មិន​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ឡើយ ទោះ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​ការ​វិនិយោគ​ចិន បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ទន្ទឹម​នឹង​ប្រទេស​បាន​ដាក់​លក្ខខ័ណ្ឌ​លម្អិត​ជាង​មុន ដែល​ត្រូវ​សិក្សា​មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​នៅ​កម្ពុជា។

ប្រទេស​ចិន ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ជិត​ពាក់​កណ្ដាល​នៃ​ការ​វិនិយោគ​បរទេស​សរុប។ ការ​វិនិយោគ​ដោយ​ផ្នែក​របស់​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ផ្ដោត​លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រេង ការ​រុក​រក​រ៉ែ ថាមពល ឬ​ការ​កសាង​រោងចក្រ​វារីអគ្គិសនី។

ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ប្រកាស​ថា​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់​បាន​អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ជា​កត្តា​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន ជា​ច្រើន​បាន​មក​កម្ពុជា ដូច​ជា​ការ​រុក​រក​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទាក់​ទាញ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត​ដើម្បី​វិនិយោគ​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

ជាក់​ស្ដែង ក្រុមហ៊ុន​របស់​ប្រទេស​ចិន នោះ​បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ទោះ​បី​ជា​ការ​វិនិយោគ​ចិន មាន​គុណ​សម្បត្តិ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដោយ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា ការ​វិនិយោគ​ចិន នេះ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា ដែរ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា តែង​តែ​បំផ្លើស​តួលេខ​ចំណាយ ហើយ​តម្លៃ​ខ្ពស់ និង​គ្មាន​គុណភាព។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នានា និង​ការ​ទទួល​ផល​ប្រយោជន៍​មិន​ស្មើ​ភាព​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ​នៅ​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា មួយ​ហើយ​មួយ​ទៀត ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​មូល។

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ការ​វិនិយោគ​ចិន ឬ​ជំនួយ​របស់​ចិន តែង​តែ​មាន​បំណង ហើយ​បំណង​នោះ​គឺ​ប្រាក់​ចំណេញ​ជា​កត្តា​ចម្បង និង​បំភ្លេច​ចោល​នូវ​ការ​ថែ​រក្សា​បរិស្ថាន។ ជាក់​ស្ដែង ប្រទេស​ចិន ខ្លួន​ឯង មិន​បាន​គិត​ពី​ការ​ថែ​រក្សា​បរិស្ថាន​របស់​ប្រទេស​ខ្លួន​ឡើយ មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ណា​មួយ​នោះ នឹង​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​បរិស្ថាន​ដល់​ប្រទេស​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​គិត​ថា​ប្រទេស​ចិន សម្លឹង​ឃើញ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ជាង​បរិស្ថាន​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គេ ប៉ុន្តែ​ការ​វិនិយោគ​នានា គឺ​មាន​ការ​ស្រាវ​ស្រាវ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម ហើយ​ការ​វិនិយោគ​តែង​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ដាក់​លក្ខខ័ណ្ឌ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​កិច្ច ហើយ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​លក្ខខ័ណ្ឌ​ខ្ពស់​ក្នុង​ការ​ធានា​ការ​វិនិយោគ​នោះ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ចិរភាព ទាំង​បរិស្ថាន សង្គមកិច្ច និង​ទាំង​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា កន្លង​មក គឺ​ជាង ៩៩% នៃ​ការ​វិនិយោគ​សរុប​ផ្ដោត​លើ​វិស័យ​ប្រេង ជាង ៩១% ផ្ដោត​លើ​ការ​រុក​រក​រ៉ែ​និង​ជាង ៨៥% ផ្ដោត​លើ​វិស័យ​ថាមពល។

ប៉ុន្តែ របាយការណ៍​របស់​ស៊ី.ឌី.អរ.អាយ (CDRI) ផល​ប៉ះពាល់​វិនិយោគ​របស់​ចិន ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ស្ថាប័ន បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​អ្នក​វិនិយោគ​ចិន។ ម៉្យាង​វិញ​ទៀត ការ​លេច​ឡើង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ ការ​ស្វែង​រក​ទីផ្សារ ការ​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក ភាព​ទទួល​បាន និង​តម្លៃ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1500ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1331ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2190ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1337ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1670ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1530ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1599ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1545ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន1754ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1409ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2384នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29006នាក់
ខែនេះ    398415នាក់
ឆ្នាំនេះ   2408954នាក់
សរុប   51768880នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 09:20