បន្ទាយមានជ័យជាខេត្តដែលជាប់ព្រំប្រទល់រវៀងប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាហេតុធ្វើអោយមានការដឹងជញ្ជួនផលិតផលខុសច្បាប់ចូលយ៉ាងគគ្រឹគគគ្រេងដូចគេហែអង្គកឋិនទាន ទាំងយប់ទាំងថ្ងៃក្រោមក្រសែភ្នែករបស់អស់លោកមន្រ្តីជំនាញ ដូចជាប៉ូលីសសេដ្ឋកិច្ចខេត្ត សេដ្ឋកិច្ចក្រសួង ពេទ្យសត្វ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត តែគេមិនឃើញមានអស់លោកខាងលើចុះទប់ស្កាត់នោះទេ តែបែរជាលឺអ្នករកស៊ីទាំងនោះថា បានបង់លុយជូនជំនាញទាំងនេះអស់ហើយ ទើបដឹកចូលដីខ្មែរបានរលូនបែបនេះ។
ផលិតផលដែលក្រុមអ្នករកស៊ីលោតឆ័ត្រគេចពន្ធរដ្ឋបង់ជូនអោយតែហោប៉ៅឯកជនប៉ុន្មានជំនាញខាងលើមានដូចជា សាច់មាន់ត្រូវមីន ឆ្អឹងមាន់ត្រូវមីន ជង្គង់មាន់ត្រូវមីន កោះមាន់ថ្លើមមាន់ច្រកថង់ ភ្លៅមាន់ស្អុយៗ ត្រីចាប មាន់រស់ដឹកតាមម៉ូតូ ឡានតូចៗ គ្រឿងសមុទ្រសល់ និងមានគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា បន្លែ ផ្លែឈើខូចគុណភាពជាដើម។ល។
ប្រភពបានរាយការមកថា ថ្មីៗនេះសមត្ថកិច្ចជំនាញខាងលើនេះ បានបើកភ្លើងខៀវនៅច្រករបៀងអូបីជាន់ អោយក្រុមឈ្មួញដឹកជញ្ជូនឥតច្បាប់ខាងលើ ដឹកផលិងផលទាំងនេះ ចូលមកខ្មែរទាំងថ្ងៃ ទាំងយប់ស្ទើររូងផ្លូវអស់ទៅហើយ។ ប្រភពបន្តថា អ្នកដឹកមាន់រស់តាមម៉ូតូ ១ជើងបង់លុយ២០០បាត បើបង់ខែវិញមួយម៉ូតូ២០ម៉ឺនរៀលក្នុង១ខែ។ ប្រភពបន្ថែមថា គ្រៅពីនេះគ្រាន់តែពីច្រកអូបីជាន់ទៅទីរួមខេ្តបន្ទាយមានជ័យ មានក្រុមសមត្ថកិច្ចខាងលើឈរចំាយកលុយជិត២០កន្លែង ត្រូវចំណាយថវិការអស់ជិត២០ម៉ឺនរៀលបន្ថែមទៀត បើមិនបង់ ទោះឡាន ម៉ូតូដឹកមាន់ទាទាំងនោះមានស្លាបហោះ មានក្បាល៣ដៃ៩ក៏រតមិនរួចដែរ។
ពលរដ្ឋស្លូតត្រង់រកស៊ីស្របច្បាប់បានចោតថា អ្នកដែលបើកភ្លើងខៀវអោយផលិតផលខុសច្បាប់ចូលពីប្រទេសថៃមកកម្ពុចានោះមាននាមដូចជា ១-ឈ្មោះលោក យិន-ប្រសិទ្ធ មេប៉ូលីសសេដ្ឋកិច្ចប្រចាំខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ ៣-លោក ចាប-សុផារិទ្ធ នាយការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ។ ពលរដ្ឋទាំងនោះប្រារម្ភណ៍ថា ការនាំផលិងផលគេចពន្ធខុសច្បាប់ចូលតាមច្រកព្រំដែនជាច្រើនពីប្រទេសថៃមកកម្ពុជា ទី១-វាធ្វើអោយបាត់បងថវិការចំណូលរបស់រដ្ឋដែលនាំអោយប្រទេសកម្ពុជាធ្លាក់ខ្លួនក្រ ទី២-ផលិតផលទាំងនោះអាចជារបស់ខូចគុណភាព ប្រើជាតិគីមី ដែលអាចបង្កអោយខូចសុខភាពរបស់អ្នកទទួលទាន និងមានកត្តាជាច្រើនទៀតដែលបង្កផលប៉ះពាល់។ ពូកគាត់បន្ថែមថា សពថ្ងៃលឺសូរពលរដ្ឋខ្មែររអ៊ូថា ឈីក្រពះ ឈឺពោះវៀន ឈឺនេះឈឺនោះស្ទើគ្រប់គ្នា សង្ស័យតែមកពីអាឥវ៉ាន់គេចពន្ធ ដែលខូចគុណភាពទាំងនេះឯងមើលទៅ ព្រោះនាំចូលគ្មានអ្នកត្រួតពិនិត្យគុណភាពអោយបានត្រឹមត្រូវនោះទេ មានតែអ្នកពុករលួយ លូកដៃយកលុយរួចដេញអោយទៅអោយលឿនខ្លាចគេដឹងតែប៉ុណ្ណោះ។
កម្ពុជាសុវណ្ណភូមិ មិនទានអាចទំនាក់ទំនងសុំការបំភ្លឺ ពីមន្រ្តីជំនាញ៣រូបខាងលើបានទេ ហើយយើងរងចាំស្វាគមន៍ជានិច្ចចំពោះរាលការបកស្រាយបំភ្លឺរបស់អស់លោកខាងលើ៕
ថ្ងៃនេះ | 3275 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31563 | នាក់ |
ខែនេះ | 3275 | នាក់ |
ឆ្នាំនេះ | 3585935 | នាក់ |
សរុប | 52945861 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:18 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net