ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?

ដោយៈ កំពង់ធំ ថ្ងៃទី 09 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1502

ថ្មី​ៗ​នេះ​បន្ទាប់​ពីការ​ដើ​រ​ល្បាត​ព្រៃ​​អស់​រយៈពេល​​ ៣ថ្ងៃ​​បណ្តាញ​សហគមន៍​ព្រៃឡង់​​ប្រមាណ​៥០​នាក់ ​បាន​ធ្វើ​ការ​បំផ្លាញ​​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​អារ​ឈើ​ចំនួន​៥គ្រឿង​​ដែល​ពួក​គេរឹប​អូស​​បាន​ពី​ក្រុម​អ្នក​កាប់​ឈើ​ និង​បាន​រក​ឃើញ​​បទ​ល្មើស​​បំផ្លាញ​ព្រៃ​ឈើ​​យ៉ាងពេញ​បន្ទុក​​ ហើយ​ក៏​មាន​រថយន្ត​​ដឹក​ឈើ​ហ៊ុប​ និង​ដឹកឈើ​មូល​ប្រមាណពី​១០​ទៅ​១៥គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​ ចេញ​ពី​​ក្រុម​ហ៊ុន​ដីសម្ប​ទាន​​ CRCK។ ​

ឈើ​ទាំង​នោះ​​មួយ​ផ្នែក​ធំ​​មិន​មែន​កាប់​នៅ​ក្នុង​បរិវេណ​​ដី​សម្ប​ទាន​​របស់​ក្រុម​ហ៊ុន​យួន CRCK ​ដែល​ទទួល​បាន​ដីសម្ប​ទាន​សេដ្ឋកិច្ច​​នៅតំបន់​ព្រៃ​ឡង់​នោះ​ទេ​ ប៉ុន្តែ​ជា​ឈើ​​ដែល​កាប់​នៅ​ខាង​ក្រៅ​​រង្វង់​ដីសម្ប​ទាន​​របស់ក្រុម​ហ៊ុនយ៉ាង​មហន្តរាយ​ទៅវិញ​។ ​

តំណាង​សហគមន៍​​បណ្តា​ញ​ព្រៃ​ឡង់ ​បានឱ្យ​ដឹង​ថា​​ពួក​គាត់​​នាំ​គ្នា​ដើ​រ​ល្បាត​ព្រៃ​​ចំនួន​៣ថ្ងៃ​​ គឺ​ចាប់​ពីថ្ងៃទី​០១ ​ដល់​ថ្ងៃទី​០៣ ​ខែ​ឧសភា ឆ្នាំ២០១៣ ​នៅ​ចំណុច​មួយ​ចំនួន​​ ហើយ​បាន​ប្រទះ​ឃើញ​​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​ក្នុង​ព្រៃ​ឡង់​យ៉ាង​ច្រើន​ គឺ​​មាន​​​ការ​កាប់​ឆ្កា​រ​ព្រៃ​​ធ្វើ​ចំការ​​និង​ការ​កាប់​ព្រៃ​​រាន​យក​ដី​​លក់​ឱ្យ​ឈ្មួញ​ទុច្ចរិត។

ប្រការ​នេះ​​បាន​ធ្វើ​ឱ្យ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​​កំពុង​ប្រឈម​​នឹង​សេចក្តី​វិនាសសាប​សូន្យ​ចៀស​មិន​ផុត​ឡើយ​ ព្រោះ​ក្រុម​ជន​ល្មើស​​មិន​ញញើត​​​ក្នុង​ការបំពាន​​លើ​បទ​បញ្ជា​​របស់​​លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បន្តិច​ ​។

​តំណាង​បណ្តាញ​សហគមន៍​​ព្រៃ​ឡង់​បាន​ឱ្យដឹង​ទៀត​ថា​​ពួក​គាត់​មាន​​ការ​សោក​ស្តាយ​​ព្រោះ​​ក្នុង​មួយ​ថ្ងៃ​​មាន​រថយន្ត​ដឹក​ឈើ​ចេញ​​ប្រមាណ​​ពី​១០​ទៅ​១៥គ្រឿង ហើយ​ក្នុងមួយ​រថយន្ត​​ផ្ទុក​ឈើ​ពី៤០​ទៅ​៥០​ម៉ែត្រ​គូប​ ដូច្នេះ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​​​មិន​អាច​គេច​ផុត​​ពី​សេចក្តី​វិនាស​សាប​សូន្យ​នោះ​ទេ​។

នៅ​ក្នុង​រយៈពេល​៣ថ្ងៃ​ដែល​ប្រជា​សហគមន៍​នាំ​គ្នា​ដើរល្បាត​ក្នុង​ព្រៃ ​​គឺ​ចាប់​បាន​ម៉ាស៊ី​នត្រង់​ស៊ី​ន័រ​ចំនួន​ ៥​គ្រឿង​​ ព្រម​ទាំង​ឈើ​អារ​ទុក​ចោល​​ប្រមាណ​ ៣០​ម៉ែត្រ​គូប​ និង​បានរក​ឃើញ​​រថយន្ត​​ដឹក​ឈើ​មូល​​ចេញ​ពី​ក្រុម​ហ៊ុន​​ CRCK ប្រមាណ​ ១០ទៅ​១៥​គ្រឿង ​ក្នុង​មួយ​ថ្ងៃ​។ ​

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​អាជ្ញា​ធរ​ និង​សមត្ថកិច្ច​​មិន​ត្រឹមតែ​​គ្មាន​ការ​លើក​ទឹក​ចិត្ត​​ប្រជាពលរដ្ឋ​​ដែល​​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​ការ​ពារ​ព្រៃ​ឈើ​នោះ​ទេ​ ប៉ុន្តែ​គេ​បែរ​ជាចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​​ទៅវិញ​។ ​ ការ​ផ្តល់​ដីសម្ប​ទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោកនាយករដ្ធមន្រ្តី ហ៊ុន សែន កំពុង​នាំ​ឱ្យ​មាន​​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​មហន្ត​រាយ​ ហើយ​​សកម្ម​ភាព​​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ពេញ​បន្ទុក​ដដែល​។ ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុម​ហ៊ុន​យួន ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​​រយៈពេល​ ៩៩​ឆ្នាំ​​គឺ​ជា​ប្រភព​​នៃ​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យ៉ាង​ពេញ​បន្ទុក​ ​៕ ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1693ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2594ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1839ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1543ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2100ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1602ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1565ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2352ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1589ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1847ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13145នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    54509នាក់
ខែនេះ    369756នាក់
ឆ្នាំនេះ   2223035នាក់
សរុប   55821931នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 17:08