គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់

ដោយៈ មណ្ឌលគិរី ថ្ងៃទី 17 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1431

ក្រុម​គយ​ចល័ត​ខេត្ដមណ្ឌលគិរី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អង្គភាព​របស់​ខ្លួន​ ខណៈ​ប្រើប្រាស់​រថយន្ដ​អង្គភាព​ម៉ា​កវី​ហ្គោ​១​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ដាក់​សឺ​រ៉ែ​ន​ សម្រាប់​ បង្ក្រាប​បទល្មើស​រត់ពន្ធ​ ប៉ុន្ដែ​ពួក​គេ​បាន​យក​រថយន្ដ​ទាំងនេះ​ជា​រូបភាព​គំរាម​ឈ្មួញ​ ឱ្យ​បង់លុយ​ស្របច្បាប់​ល្បី​ពេញ​ខេត្ដមណ្ឌលគិរី​ ។​

​បងប្អូន​អ្នក​លក់ដូរ​ទំនិញ​ចាប់ហួយ​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ សមត្ថកិច្ច​ ក៏​ដូច​ ជាម​ន្ដ្រី​គយ​នៅ​តាម​បណ្ដា​ច្រក​ ដូច​ជា​ច្រក​ដាក់​ដាំ​ ជាដើម​ តែងតែ​មានការ​យោគ​ យល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ទំនិញ​ដ៏​តិចតួច​យក​មក​លក់​ និង​ចែកចាយ​ក្នុង​ខេត្ដ​  ប៉ុន្ដែ​មួយ​រយៈ​នេះ​ បែរជា​លេចមុខ​ក្រុម​គយ​ចល័ត​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ ដឹក​ទំនិញ​របស់​ប្រជាពលរដ្ឋ​ បង្ខំ​ឱ្យ​បង់ប្រាក់​ ដោយ​គំរាម​ចាប់​ប្រគល់​ឱ្យ​ថ្នាក់លើ​ ហើយ​ឈ្មួញ​មួយ​ចំនួន​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ ក៏​បង្ខំចិត្ដ​បង់ប្រាក់​តាម​ការ​ទាម​ ទារ​របស់​ក្រុម​គយ​ចល័ត​នេះ​ ។​

​ឈ្មួញ​មួយ​រូប​បាន​បង្ហើប​ថា​ ទំនិញ​របស់​គាត់​បាន​ដាក់​មក​ពី​ច្រក​ដាក់​ដាំ​បង់ពន្ធ​ ត្រឹមត្រូវ​ ប៉ុន្ដែ​ក្រុម​គយ​ចល័ត​ដែល​ប្រើ​ឡាន​វី​ហ្គោ​ដាក់​សឺ​រ៉ែ​ន​ ចាប់​រថយន្ដ​របស់​ គាត់​យក​ទៅ​រក្សា​ទុក​អស់​មួយ​យប់​ ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ បើ​មិន​ព្រម​បង់​ត្រូវ​ប្រគល់​រថយន្ដ​និង​ទំនិញ​ទាំងនេះ​ទៅ​ ថ្នាក់លើ​ ដូច្នេះ​ ពួក​គាត់​ចេះ​តែ​ភ័យ​ខ្លាច​ពី​បញ្ហា​ការ​បង់ពន្ធ​នេះ​ ក៏​អង្វរ​ក្រុម​គយ​ ចល័ត​ឱ្យ​ចុះ​មក​ត្រឹម​៧០០​ដុល្លារ​ ។​
​ឈ្មួញ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ក្រុម​គយ​ចល័ត​ចុះ​មក​បង្ក្រាប​ទំនិញរត់ពន្ធ​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ពួក​គាត់​គាំទ្រ​ តែបើ​មក​ធ្វើ​សកម្មភាព​ឃាត់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ ឱ្យ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​នេះ​ គឺជា​អំពើ​ខុសច្បាប់​ ពុក​រលួយ​ ផ្ទុយ​ពី​ គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ច្រក​ ក៏​ដូច​ជា​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រួយបារម្ភ​ផង​ដែរ​ពី​  ការ​បញ្ចេញ​ប្រតិកម្ម​ពី​ក្រុម​ឈ្មួញ​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​លក់ដូរ​ ក្នុង​ខេត្ដ​បន្ដិចបន្ដួច​ រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គយ​ចល័ត​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ជះ​ ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់លើ​ ។​

​ក្រុម​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្ដមណ្ឌលគិរី​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាញ់​រថយន្ដ​ដឹក​ ទំនិញ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ គំរាម​ឱ្យ​បង់ប្រាក់​ ដោយ​ចោទប្រកាន់​ថា​ ពួក​ គាត់​បង្កប់​នូវ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​រាល់​ទំនិញ​ ដូច​ជា​ប្រេង​គេចពន្ធ​ ឬ​ក៏​ទំនិញ​ផ្សេង​ ទៀត​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ខុសច្បាប់​ បែរជា​ពុំ​ហ៊ាន​ប៉ះពាល់​ ខណៈ​ខ្លាច​អំណាច​អ្នក​ នៅ​ពីក្រោយ​ឈ្មួញ​ ឬ​ក្រុម​គយ​ចល័ត​ទាំងនេះ​បាន​ទទួល​លាភសក្ការៈ​នោះ​ ។​

​ឈ្មួញ​បាន​លើក​ឡើង​ថា​ រាល់ថ្ងៃ​ក្រុម​គយ​ចល័ត​បង្ខំ​ឱ្យ​បង់លុយ​តាម​ក្បាល​ឡាន​ ម្ដងៗ​លើស​ពី​ចំណូល​របស់​ពួក​គាត់​ដែល​លក់​សន្សំ​ប្រាក់​ដោយ​ក្ដី​លំបាក​នោះ​យ៉ាង​ ច្រើន​លើសលប់​ ដូច្នេះ​ មេត្ដា​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មេត្ដា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទ​ង្វើ​មិន​ស្របច្បាប់​ អំពើ​ពុក​រលួយ​របស់​ក្រុម​ គយ​ចល័ត​ដែល​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​អ្នករក​ស៊ីក្នុង​ខេត្ដមណ្ឌលគិរី​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ផង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1665ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1672ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1708ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2005ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2049ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1416ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1650ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1462ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4188ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4401នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    32689នាក់
ខែនេះ    4401នាក់
ឆ្នាំនេះ   3587061នាក់
សរុប   52946987នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 08:02