ក្រុមអ្នកតវ៉ាអ៊ីស្លាមរវាងពី ៤០០នាក់ទៅ៥០០នាក់បានដើរដង្ហែរតវ៉ាឆ្ពោះទៅកាន់ស្ថានទូតអាមេរិក នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារដើម្បីតវ៉ាប្រឆាំងខ្សែភាពយន្ត អាមេរិកដែលប្រមាថសាសនាអ៊ីស្លាម។
ក្រុមអ្នកតវ៉ាទាំងនេះបាន ស្រែកនិងបានកាន់បដាតវ៉ាដែលសរសេរថា“ប្រឆាំងអាមេរិក! ហើយ យើងគោរពគ្រប់ជំនឿសាសនាទាំងអស់”។
ក្រុមអ្នកតវ៉ាបាន និយាយថាពួកគេគ្រាន់តែចង់សម្តែងការមិនពេញចិត្តរបស់ពួកគេចំពោះ ខ្សែភាពយន្តដែលប្រមាថមើលងាយសាសនាអ៊ីស្លាមនេះដែលចាប់តាំងកាលពី ថ្ងៃអង្គារមកនោះ បាននាំអោយមានការតវ៉ាពីក្រុមអ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសជិត ២០ប្រទេសនៅទូទាំងពិភពលោក។
ស្ថានទូតអាមេរិកនេះ ត្រូវបានបិទនៅមុនពេលការតវ៉ានេះបានកើតឡើង ហើយក្រុមបុគ្គលិកស្ថានទូតនេះត្រូវបានបញ្ជូនត្រឡប់ទៅប្រទេស អាមេរិកវិញ។
ប៉ូលិសបានឈរជាជួរៗនៅខាងក្រៅពីមុខអគារស្ថានទូតអាមេរិកនេះដើម្បីទប់ទល់ក្រុមអ្នកតវ៉ាទាំងនេះ។
នៅទីបំផុត ក្រុមអ្នកតវ៉ាទាំងនេះបានបំបែកគ្នាដោយសន្តិវិធី។ មិនមានសេចក្តីរាយការណ៍អំពីអំពើហិង្សានោះទេ៕
ថ្ងៃនេះ | 14357 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 55721 | នាក់ |
ខែនេះ | 370968 | នាក់ |
ឆ្នាំនេះ | 2224247 | នាក់ |
សរុប | 55823143 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 19:40 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net