ព័ត៌មានក្ដៅ

សុខភាព៖ ការកំចាត់ជាតិស្ករខ្ពស់

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 28 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 1723

ជនជាតិ​អាមេរីក​កាំង​ប្រើ​ប្រាស​ស្ករ និង​ជាតិ​ផ្អែម​ផ្សេងៗ ៦០,៣២ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ចំ​ពោះ​រាល់​បុរស​ ស្រី្ត និង​កូន​ក្មេង។ ចំ​នួន​នេះ​សឹង​តែ​ស្មើ​នឹង​ ៣ភាគ៤ នៃ​កែវ​ក្នុង​មួយ​ថ្ងៃ។

ខ្ញុំ​មិន​បាន​ទិញ​ស្ករ​ច្រើន​យ៉ាង​នេះ​ទេ​ តើ​វា​មក​ពី​ណា?

ស្ករដែល​យើង​ប្រើ​ប្រាស​ភាគ​ច្រើន ជា​ស្ករ​លាក់ខ្លួន។ នេះ​គឺ​ជា​វិធី​ខ្លះៗ ដែល​ស្ករ​រអិល​ចូល​ទៅ​ក្នុង​ចំណី​អាហារ​របស់​យើង​។

@-ភេសជ្ជ។ ជន​ជាតិ​អាមេរីក​កាំង ប្រើ​ប្រាស​ភេសជ្ជៈ ជា​មធ្យម​ម្នាក់​ ១៩០លីត្រ​ក្នុង​មួយ​ឆ្នាំ។ ទឹក​ក្រូច​១​កំប៉ុង​ ឬ​១ដប ដែល​មាន​ចំណុះ ៣៣០​ មីលីលីត្រ អាច​មាន​ស្ករ ១០​ ស្លាប​ព្រា​កាហ្វេ។

@-បង្អែម។ ឧទាហរណ៍​នំ​សូកូឡាមួយ​ដុំ មាន​ស្ករ ១៥ ស្លាប​ព្រា​កាហ្វេ ទឹក​ដោះ​គោក្លាសសេ មួយ​កែវ មាន​ស្ករ ១២ ស្លាប​ព្រា​កាហ្វេ។

មាន​អាហារ​កញ្ចប់​ជា​ច្រើន​ដែល​អ្នក​បច្ចឹម​ប្រ​ទេសនិ​យម​បរិភោគ ដូច​ជា ផ្លែ​ឈើ​ក្រៀម អាហារ​ក្រៅ ពេល​ដែល​មាន​ស្ករ​ជា​ដើម ដែល​មាន​កាឡូរី​មក​ពី​ស្ករ ៤៨ និង​ ៦៤។

អ្នក​ក៏អាច​រក​ឃើញ​ស្ករ​ដែល​បង្កប់​ខ្លួននៅ​ក្នុង​ចំ​ណី​អាហារ​ផ្សេង​ៗ​ទៀត ដូច​ជា ម្ហូប​កំប៉ុង ដំណាប់​ដាក់​កែវ អាហារ​កញ្ចប់​សំ​រាប់​ពេល​មើល​ទូរទស្សន៍ និង​ប៊ឺ​សណ្តែក​ដី ជា​ច្រើន​យ៉ាង​ទៀត​ផង​ដែរ។

តើខ្ញុំ​គួរ​ពិនិត្យ​ជាតិ​ស្ករ​នេះទេ?

គួរ​ប៉ុន្តែ​សូម​ប្រាប់​ថា ស្ករ​អាច​ត្រូវ​បាន​គេ​លាក់ ដោយ​ដាក់​ឈ្មោះ​អោយ​ផ្សេង​ៗ​ពី​គ្នា។ ដូច​ជា សាការ៉ូស ដេក​ត្រូស ឡាក់​តូស ហ្រ្វាក់​តូស និង​ម៉ាល់​តូស​ជា​ដើម ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ស្ករ។ ដូច​ជា​សេរ៉ូម​ពោត ទឹក​ឃ្មុំ និង​រងូរដែរ។

តារាង​បរិមាណស្ករ​លាក់​ខ្លួន​នៅ​ក្នុង​ចំណី​អាហារ

ចំណីអាហារ

ចំនួន​អាហារ

ចំនួនស្ករ ជា​ស្លាប​ព្រាកាហ្វេ

ភេសជ្ជៈ

៣៤០ ក្រាម

៨-១១

សង់ខ្យា

១ដុំ

ចាហួយ

២ស្លាប​ព្រា

១០

ដំណាប់

១ដុំ

១០

សូកូឡា

៨៥ក្រាម

ស្ករគ្រាប

១១៣ក្រាម

២០

ទឹកទំពាំងបាយជូ

១/២កែវ

ទឹកក្រូច​ច្របាច់

១កែវ

ទឹកទំពាំង​បានជូ

១កែវ

ទឹក​ផ្លែឈើ

១កែវ

១០

នំ​ចៀន​

សូកូឡាបន្ទះ

នំខេក

១(១៧០ ក្រាម)

នំប៊ីស្គីត

១២

នំសូកូឡាអាឡឺម៉ង់ត៍

១(២២៧ ក្រាម)

១៥

ទឹកដោះគោសូកូឡា

១កែវ

ការ៉េម

៦-៨

ការ៉េមមួក

១០

តើស្ករ​មិន​ផលិត​ថាម​ពល​យ៉ាង​ឆាប់រហ័ស​ទេឬអី?

ស្ករ​ខាប់​និង​ចំរាញ់​ចូល​ទៅ​ក្នុ​ចលនា​ឈាម​រត​យ៉ាង​ឆាប់​រហ័ស។ ស្ករ​ក្នុង​ឈាម​ក៏ឡើង​ ធ្វើ​អោយ​ឆាប់​មាន​កំលាំង​ និង​មាន​ជាតិ​ស្ករ​ខ្ពស់។ ប៉ុន្តែ​ការ​ឡើង​នេះ​នៅ​បាន​តែ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ ព្រោះ​វា​ធ្វើ​អោយ​អ៊ីន​សូលីន កើន​ឡើង​ខ្លាំង អ៊ីន​សូលីន​បញ្ចុះ​កម្រិង​ស្ករ​ក្នុង​ឈាម និង​ធ្វើ​អោយ​មិន​មាន​តុល្យ​ភាពនៃ​ជាតិ​សរ​សៃ ជួន​កាល​ទាញ​វា​ចេញ​លឿន​ពេក និង​ឆ្ងាយ​ពេក។

ការ​ចុះ​ខ្សោយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម តែង​តែ​ធ្វើ​អោយ​មាន​រោគ​សញ្ញា នៃ​គ្លុយ​សេមៀរ (ស្ករ​ក្នុង​ឈាម​ចុះ) ដែល​ធ្វើ​អោយ​ខ្សោយ ឃ្លាន​ អស់​កម្លាំង និង​ហេវ​ហត់​ខ្វះ​ជាតិស្ករ។ ប្រ​តិកម្ម​ជា​ទូទៅគឺ ចង់ទទួល​អាហារក្រៅពេល ដែល​មាន​ស្ករ​ម្តង​ទៀត រួច​ម្តង​ហើយ​ម្តង​ទៀត ដែល​នាំ​អោយ​មាន​ការ​បរិភោគ​ ឥត​ឈប់​ឈរ​ពេញ​មួយ​ថ្ងៃ។

សូម​ព្យា​យាម​បរិភោគ​ផ្លែស្វាយ ផ្លែចេក ឬក៏បាន​អង្ករ​សំរូបមួយចាន។ ជាតិសរសៃ​ដែល​មាន​នៅ​ក្នុង​អាហារ​ទាំអ​នេះ បន្ថយ​ការ​ស្រូប​ស្ករ​ចូលទៅក្នុង​ឈាម។ កម្រិត​ស្ករ​មិន​លោត​ចុះឡើង​លឿន​ពេក​ទេ ថាម​ពល​របស់​អ្នក នឹង​មានស្ថេរ​ភាព ហើយ​អ្នន​នឹង​ឆ្អែត​នៅ​បាន​យូរ។

តើពិត​ឬទេ ដែល​ថា​រាងកាយ​អាច​ផលិត​ស្ករ ពីគ្រប់​អ្វីៗទាំង​អស់​ដែល​យើង​បរិភោគ​នោះ?

គ្រប់​អ្វីៗ​ទាំង​អស់​មែន តែ​មិន​មែន​ខ្លាញ់ទេ។ អស់​រយៈ​ពេល​ជា​យូ​យារ​ មនុស្ស​គេ​គិត​ថា បរិភោគ​អ្វី​ក៏បាន​ដែរ ព្រោះ​រាង​កា​យ​អាច​បំប្លែង​វា​អោយ​ទៅ​ជា​សារជាតិ​ផ្សេងៗដែល​វា​ត្រូវការ។ សព្វ​ថ្ងៃ​នេះ​យើង​ដឹង​ថា របៀប​ដែល​រាង​កាយ​រំលាយ​អាហារ​មាន​ការ​ខុស​គ្នា​យ៉ាង​ខ្លាំង តាំង​ពី​ពេល​ដែល​បរិភោគ រហូត​ដល់​ចូល​ទៅ​ក្នុង​សរសៃ​ឈាម។

រាង​កាយ​ត្រូវ​ការ​ប្រេង​ឥន្ទនៈជា​គ្លុយ​កូស ដែល​បង្កើត​ឡើង​ដោយ​ស្ករ និង​ បិដ្ឋជាតិ (កាបូហាយដ្រេត) ។ ទោះ​បី​ជា​ផ្លែ​ឈើ​ស្រស់​មាន​ស្ករ​ធម្មជាតិ​ច្រើន​ក៏ដោយ ក៏​វា​នឹង​មិន​ធ្វើ​អោយ​ពិក​បាក​ដល់​ការ​ប្រើ​ប្រាស​ស្ករ​នៅ​ក្នុង​ឈាម​ដែរ ប្រសិន​គេ​បរិភោគ​វា​ជា​មួយ​នឹង​សរសៃ​ធម្មជាតិ​របស់​វា។

អាហារ​បិដ្ឋ​ជាតិ​ផ្តល់​ការការពារ​មួយ​ទៀត។ បិដ្ឋ​ជាតិ​ត្រូវ​បាន​បំ​បែក​តូច​ៗ យឺត​ជាង​ស្ករ​អោយ​ទៅ​ជា​គ្លុយ​កូស ដែល​រាង​កាយ​ត្រូវ​ការ។ ការ​បរិភោគ​ អាហារ​បិដ្ឋ​ជាតិ ជា​ពិសេស​អាហារ​បិដ្ឋ​ជាតិ ដែល​មិន​ចំរាញ់ ជា​មួយ​នឹង​អាហារ​ស្ករ ជួយ​រក្សា​កម្រិត​ស្ករនៅ​ក្នុង​ឈាម ឱ្យ​មាន​ស្ថេរ​ភាព​យូរ​អង្វែង។ ការ​ឡើង​ចុះ​នៃ​កម្រិត​ស្ករ​ នៅ​ក្នុង​ឈាម​សន្សឹមៗ ហើយ​លំ​ពែង​និង​ផលិត អ៊ិន​សូលីន​តែ​បន្តិច​បន្ទូច​ប៉ុណ្ណោះ ឬ​ក៏មិន​ចាំ​បាច់​សោះ។

ចុះ​ការ​ណែ​នាំ​អំ​ពី​ការ​បរិភោគ​អាហារ​ផ្អែម​ផ្សេង​ៗទៀត នោះ​យ៉ាង​ណាដែរ?

ការ​អប់​រំ និង​ការ​ចេះ​ប្រ​មាណគឺ​ជា​អាថ៌កំបាំង​ដែល​ត្រូវ​ដឹង

ប្រសិន​បើ​អ្នក​មាន​ធ្មេញ​ផ្អែម (ចូល​ចិត្ត​បង្អែម) សូម​អញ្ជើញ​ទៅ​ជួប​ទន្ត​ពេទ្យ​របស់​អ្នក…បាទ​មិន​ជា​ការ​ចាំបាច់​ទេ ប៉ុន្តែ​ធ្មែញ​ផ្អែម​អាច​ទទួល​ការ​អប់​រំ​ឡើង​វិញបាន។ ឧទាហរណ៍​ ផ្លែឈើ​ផ្អែមមាន​រស់​ជាតិ​ឆ្ងាញ់ និង​សំបូរ​ទៅ​ដោយ​ស្ក​ផ្លែ​ឈើ។

សូម​អនុវត្ត​ការ​បំពេញ​ចំណង់​ចិត្តខាង​ជាតិ​ស្ករ​របស់​អ្នក​ដោយ ពិសាផ្លែមៀន យ៉ាង​ផ្អែម​ត្រ​ជាក់ ជា​ជាង​ពិ​សា​នំ​ប័ុងផ្អែម។ ចេក​ទុំ​ និង​សាវ​មាវ​ជា​មួយ​បាយ ជា​ជាង​ពិសា​នំ​ដាក់​ស្ករ។ នៅ​ពេល​នេះ​រស់​ជាតិ​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ ហើយ​អ្នក​នឹង​ចូល​ចិត្ត​ជាតិ​ផ្អែម​កាន់​តែ​តិច​ទៅ​ៗ យ៉ាង​ពិត​ប្រាកដ។

ប៉ុន្តែ ការ​នេះ​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​បោះ​បង់​បង្អែមទាំង​អស់​ចោល​ជា​មួយ​គ្នា​នោះ​ទេ។ ការ​ចេះ​ប្រ​មាណ គឺ​ជា​វិធី​ណែ​នាំ​មួយ​ទៀត។

សូម​ចាប់​ផ្តើម ដោយ​បដិសេធការ​បរិ​ភោគ​អាហារ​ដែល​មាន​ស្ករ។ សូម​ចាប់​ផ្តើម​រៀង​រាល់​ថ្ងៃ (ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ) ពី​រ​ឬ​បី​ដង​ក្នុង​មួយ​អាទិត្យ។ នៅ​ពេល​ដែល​មិន​សូវ​មាន​បង្អែម នោះ​អ្នក​នឹង​គ្រូសារ​របស់​អ្នក​ នឹង​ទន្ទឹង​រង​ចាំ​វា ហើយ​នៅ​ពេល​ដែល​បាន​ពិសា​វា មុខ​ជា​កាន់​តែ​ឆ្ងាញ់ ពេញ​ចិត្ត​ជា​មិន​ខាន។

ការ​ចេះ​ប្រ​មាណ​មួយ​ទៀត គឺ​ការ​រៀន​ស្កប់​ស្កល់​និង​ចំណែក​តិច​តូច។ ការ​ពិសាធំៗ ហើយ​ច្រើន គឺ​ជា​ទម្លាប់​មិន​ល្អ។ អ្នក​អាច​រៀន​រីក​រាយ​និង​សូកូឡា ឬ​ស្ករ​គ្រាប់​១ដុំ ដូច​ជា​អ្នក​ពិសា​អស់​ទាំង​ប្រ​អប់​ដែរ។ ហើយ​អ្នក​នឹង​មាន​សុខ​ភាព​ល្អ! នំ​ឬ​ដំណាប់​កន្លះ​ដុំដែល​ទំ​ពាយ៉ាង​ល្អ​ដោយ​រីក​រាយ អាច​ឆ្អែត​ជាង​នំ​មួយ​ដំ​ធំ ដែល​ចូល​ទៅ​ក្នុង​ក្រពះ​ដោយ​តក់​ក្រ​ហល់។

ការ​កាត់​បន្ថយ​ចំ​នួន​ស្ករចំរាញ់​ និង​បង្ខាប់​ចំណី​អាហារ និង​ការ​បរិភោគ​អាហារ​ដែល​មាន​សរសៃ​ខ្ពស់ ដូច​ជា​បន្ថែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ផលិត​កម្រិត​ស្ករ​ខ្ពស់​ត្រឹម​ត្រូវ។ កម្រិត​នេះ​នឹង​រក្សា​អ្នក​អោយ​ស្វា​ហាប់ និង​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ៕ ដកស្រង់​ពី​សៀវ​ភៅ ជីវិត​ថ្មី ដោយ​លោក ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3242នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    271767នាក់
ខែនេះ    419040នាក់
ឆ្នាំនេះ   3163344នាក់
សរុប   56762240នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 03:29