ព័ត៌មានក្ដៅ

ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ឲ្យ​គ្រូពេទ្យ​គោរព​ក្រមសីលធម៌​

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 30 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1493

 ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ម្សិលមិញ​ បាន​ដាស់តឿន​មន្ត្រី​សុខាភិបាល​រដ្ឋ​ទាំងអស់​ឲ្យ​គោរព​ក្រមសីលធម៌​ វិន័យ​គ្រូពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​ការ​សង្គ្រោះ​អ្នកជំងឺ​ មិន​ថា​ថ្ងៃ​ឈប់​សម្រាក​ឬ​ថ្ងៃ​បុណ្យ​ ដើម្បី​ចៀសវាង​ការ​រិះគន់​នានា​ពី​សាធារណជន​ ។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ចំៗ​ពី​ករណី​ធ្លាក់​ចុះ​នូវ​សីលធម៌​គ្រូពេទ្យ​ម្នាក់​ ក្នុង​ការ​បដិសេធ​មិន​បង្កើតកូន​ដល់​ស្ត្រី​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ និង​ទុក​ឲ្យ​ស្ត្រី​នោះ​ឆ្លងទន្លេ​លើ​ផ្លូវ​រថភ្លើង​កាលពី​ខែកុម្ភៈ​ ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​គ្រូពេទ្យ​ល្អ​ដទៃ​ទៀត​ លោក​មាន​ប្រសាសន៍​ថា​ សេវា​ពិនិត្យ​សុខភាព​ព្យាបាល​ជំងឺ​ ត្រូវ​មាន​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​ ដោយ​«​ត្រូវ​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ​»​។​

​លោក​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងសុខាភិបាល​ថា​ ការ​រិះគន់​អាច​កើត​មាន​ឡើង​គ្រប់ពេល​នៅ​ពេល​មាន​កំហុស​តែ​មួយ​ករណី​ តែ​ការ​ធ្វើ​ល្អ​រាប់​ម៉ឺន​មិន​ត្រូវ​បាន​គេ​សរសើរ​ឡើយ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​សរសេរ​ពី​ករណី​ស្ត្រី​លក់​លៀស​ហាល​ឈ្មោះ​ ជា​ ចែត​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ខណ្ឌឫស្សីកែវ​ បាន​ឈឺពោះ​ ក៏​ទៅ​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​ដើម្បី​សម្រាល​ តែ​ត្រូវ​បាន​បុគ្គលិក​មន្ទីរពេទ្យ​បដិសេធ​មិន​ទទួល​ និង​ថា​ គ្មាន​ពេទ្យ​ប្រចាំការ​។​ ស្ត្រី​នោះ​ក៏​ធ្វើ​ត្រឡប់​មក​ផ្ទះ​វិញ​ តែ​ក៏​ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​នៅ​តាម​ផ្លូវ​រថភ្លើង​ ដែល​មាន​ស្ត្រី​ចំណាស់​ម្នាក់​ជា​អ្នក​ជួយ​បង្កើត​ឲ្យ​។​

​ករណី​នេះ​ មានការ​ភ្ញាក់ផ្អើល​សម្បើម​នៅ​ភ្នំពេញ​ និង​មាន​សប្បុរសជន​ជា​ច្រើន​ផ្តល់​ថវិកា​ និង​សម្ភារៈ​យក​មក​ប្រគល់​ឲ្យ​ស្ត្រី​នោះ​ ហើយ​លោកស្រី​ ប៊ុ​ន​ រា​នី​ហ៊ុន​ សែន​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​ផង​ដែរ​។​

​ក្រៅពី​សីលធម៌​គ្រូពេទ្យ​ លោក​ហ៊ុន​ សែន​ បាន​បន្ត​លើក​ឡើង​ពី​សមិទ្ធិ​ផល​របស់​រាជរដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​របស់​លោក​ ដែល​សម្រេច​បាន​ដូច​ជា​ផ្លូវថ្នល់​ស្ពាន​ជាដើម​ ដែល​មាន​កត្តា​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​មក​ទទួល​សេវា​សុខាភិបាល​បាន​ទាន់​ពេល​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ បញ្ហា​ការ​កសាង​ផ្លូវថ្នល់​ ស្ពាន​ មាន​ចំណែក​ធំ​ណាស់​ក្នុង​ការ​ជួយ​វិស័យ​ សុខាភិបាល​ ព្រោះ​អី​ បើ​មាន​ឡានពេទ្យ​ ឧបករណ៍​ពេទ្យ​គ្រប់គ្រាន់​ តែបើ​គ្មាន​ផ្លូវ​ដឹក​មក​នោះ​ តើ​ពួក​គាត់​មក​មន្ទីរពេទ្យ​តាម​ណា​ទៅ​។​ ជួនកាល​ជំងឺ​មិន​សម​ស្លាប់​ អាច​ស្លាប់​បាន​ ព្រោះ​វា​ខ្វះ​ផ្លូវ​ ខ្វះ​ស្ពាន​ ដូច្នេះ​រាជរដ្ឋាភិបាល​ ត្រូវ​គិត​បញ្ហា​នេះ​ ជា​កញ្ចប់​តែ​ម្តង​ ដោយ​មិនមែន​តែ​បញ្ហា​ប្រាក់​បៀរ​វត្ស​របស់​មន្ត្រី​សុខាភិបាល​ទេ​ តែ​ត្រូវ​សម្លឹង​ព្រៃ​ទាំងមូល​ មិនមែន​មើល​ឈើ​មួយ​ដើមៗ​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ក៏​អំពាវនាវ​ ឲ្យ​មន្ត្រី​សុខាភិបាល​ខិតខំ​បន្ត​ទៀត​ ក្នុង​ការ​តាមដាន​ជំងឺឆ្លង​ ដូច​ជា​ផ្តាសាយ​បក្សី​ ទោះ​មានការ​ស្ងប់ស្ងាត់​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ​ក៏​ដោយ​ តែ​ត្រូវ​តែ​មានការ​តាមដាន​ជា​ប្រចាំ​ និង​ស្នើ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​ជា​បន្ត​ទៀត​ ជា​ពិសេស​ពី​ក្រុម​យុវជន​។​

​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ ម៉​ម​ ប៊ុ​ន​ហេង​ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ថា​ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ ដូច​ជា​ការ​សង់​មណ្ឌល​សុខភាព​ថ្មី​ មាន​ចំនួន​៩៩​កន្លែង​ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​រហូត​ដល់​ជាង​៣​លាន​៨​សែន​ បាន​ទ​ទល​ការ​អនុគ្រោះ​ថ្លៃ​សេវា​ គឺជា​ចំនួន​កើន​លើស​ឆ្នាំ​២០១១​ ជិត​ទ្វេ​ដង​៕

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12616នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    281141នាក់
ខែនេះ    428414នាក់
ឆ្នាំនេះ   3172718នាក់
សរុប   56771614នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 07:10