លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 2083

សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ទុកពេល​អោយ​១​សប្តាហ៍​ដើម្បីអោយ​លោក​ បូរគុណ កាយដី​​ចេញ​ដោយ​ខ្លួនឯងអោយ​អស់​ ​បើ​មិន​កាយ​​ចេញ​​ទេ ខេត្ត​និង​ចាត់វិធានការក្តៅ​ទៅ​តាម​ផ្លូវ​ច្បាប់​។ 

​យោង​តាម​សម្តីលោក វ៉ៃ-កេង​លី អភិបាលរង​ក្រុង​សិរីសោភ័ណបាន​​ប្រាប់ថា ក្រោយពី​លោក បូរ-គុណ បាន​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​គោលបំណង​ធ្វើ​អ្វីមួយ​ដែល​ធ្វើអោយ​បាត់បង់​សោភ័ណភាព​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ប្រព័ន្ធ​ទឹក​នៅ​ចំណុច​ក្បាល​ស្ពាន​ខាងកើត​និង​ខាងជើង​ផ្លូវ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ ដែល​សកម្មភាព​នោះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរចាត់​វិធានការ​អោយ​ខានតែបាន​។ 

​ប្រ​ភព​ដដែល​បាន​បន្តថា នៅ​ពេល​លោក បូ-គុណ បាន​ចាក់ដី​រំលោភ​ដី​មាត់​ស្ទឹង​សែ​សិន​ហើយ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ធ្វើការ​វាស់វែង​ហើយ​ជាក់ស្តែង​រកឃើញ​ថា​មន្ត្រី​គយ​រូបនោះ​បាន​​​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​ដែល​មាន​បណ្តោយ​ប្រវែង​៤៥​ម៉េត្រ ​និង​ទទឹង​១០​ម៉ែត្រ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាំ​កូន​ស្វាយ​ កូន​ចេក​ ដូច​ដី​របស់​ខ្លួន​​ថែម​ទៀតផង​​។ 

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា អ្នក​ដែល​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចេញ​លិខិត​កាលពីពេល​​ថ្មីៗ​​នេះ ​គឺ​បញ្ឈប់​រាល់​សកម្មភាពទាំង​ឡាយ​ខាង​លើ​​ហើយ​ទុក​រយះពេល​១​សប្តាហ៍​អោយ​អ្នក​ដែល​ប្រព្រឹត្ត​​នេះ ​កាយ​ចេញ​អោយ​បាន​ឆាប់​និង​ដក​ដំណាំ​ដែល​ដាំ​ចេ​ញ​ជាបន្ទាន់​ បើ​មិន​អនុវត្តន៍​តាម​ទេ​គឺ​ខេត្ត​និង​មាន​វិធានការ​តាមច្បាប់​។ 

​លោក បូ-គុណ ដែល​ជា​ម្ចាស់​ដី​បាន​ប្រាប់​កាល​ពីពេល​​​ថ្មីៗ​នេះ​ថា ចំណុច​ដែល​លោក​ចាក់​ដី​នេះ​មួយចំណែក​ជា​ដី​របស់​លោក ​និង​មួយ​ចំណែក​ទៀត​ត្រូវបាន​ទិញ​គេ​ហើយ​ត្រូវ​បាន​ចាក់ដី​ព្រោះថា​ ជា​ដី​របស់​លោក​ដែល​មាន​កម្ម​សិទ្ធ​ស្របច្បាប់​ហើយ​ការចាក់ដី​នេះ​គឺ​លោក​មាន​ច្បាប់​ពី​អាជ្ញាធរ​ទើប​លោក​ហ៊ាន​ចាក់​។ ​បើសិន​ជា​ដី​នេះ​ខេត្ត​យល់ឃើញ​ថា​លោក​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​នោះ​លោក​មិន​ជំទាស់​ហើយ​ប្រគល់​ជូន​ខេត្ត​វិញ​តែ​សុំ​លោក​អភិបាលខេត្ត​កំណត់​អោយបាន​ច្បាស់​ហើយ​មិនចាំបាច់​អោយ​កាយ​ចេញ​ដោយ​រក្សា​ទុកជា​ចំណី​ដី​មាត់​ស្ទឹង​វិញ​៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1594ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1722ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2243ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1775ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន3158ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2206ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1646ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1598ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2116ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15284នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    56648នាក់
ខែនេះ    371895នាក់
ឆ្នាំនេះ   2225174នាក់
សរុប   55824070នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 20:43