លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប់​បទ​ល្មើស​

ដោយៈ កម្ពុជាសុវណ្ណភូមិ សៀមរាប ថ្ងៃទី 26 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1540

បើ​យោង តាមសេចក្តី​រាយការណ៍​ពី​ខេត្ត​ក្រចេះ​បាន​អោយដឹង​ថា​លោក គង់​-​គឹម​នី ចៅ​ហ្វាយ​ស្រុក​​ស្នួល កំពុងតែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុស ច្បាប់​ឆ្លងកាត់​ស្រុក​ស្នួល​យ៉ាង​អាណា​ធិប្ប​តេយ្យ​​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​លោក​គង់​គឹម​នី ក៏​កំពុងតែ​ប្រើ​អំណាច​របស់​ខ្លួន​កាង​បទល្មើស និង​គំរាម​កំហែង​​ដល់​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ ព្រោះ​តែ​លោក គង់ គឹម​នី ចាត់ទុកថា សមត្ថកិច្ច​និង​អ្នកកាសែត គឺជា​ឆ្អឹង​ទទឹង​ក​ដល់​ការរកស៊ី​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ បំផ្លាញ​ព្រៃឈើ ឬ​ជា​ការរំខាន​ដល់​ការ​បង់លុយ​ចូល​ហោប៉ៅ​របស់ គង់ គឹម​នី នោះ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា ជា​រៀងរាលថ្ងៃ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​ធ្វើ​ចរច​រាណ៍​ដឹក​បទល្មើស ព្រៃឈើ​មិន​ក្រោម ៣០០ ទៅ ៥០០​គ្រឿង​នោះ​ទេ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​បាន​បង់លុយ​ជូន​មន្ត្រី ជំនាញ និង​បាន​សែនព្រេន​យ៉ាង​ដិតដល់​បំផុត ដល់​លោក គង់​-​គឹម​នី អភិបាល​ស្រុក​ស្នួល​រូបនេះ​។​

​គួររំលឹកថា ថ្មីៗនេះកាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅនេះ គឺ លោក គង់​-​សឹម​នី អាង​ខ្លួន​ជា​អភិ​បាល​ស្រុក​ស្នួល​នោះ ។ ដោយ​យល់ថា សម្បូរ​អ្នកកាសែត​ធ្វើ​ព័ត៌មាន​រសើប​បទល្មើស​ព្រៃឈើ​ជួញដូរ​ជួប​លោក គង់ គឹម​នី និង​ចាត់​ទុក​អ្នក​សារព័ត៌ មាន​ជា​បន្លា​ក្នង​កែវភ្នែក​នោះ ទើប​ចៅហ្វាយស្រុក​រូបនេះ​បាន​ប្រើ​ក្បាច់គុន​អោយ​សមត្ថកិច្ច​ចាប់ ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី​ ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលជាប្រធាន សាខា​សមាគមន៍​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា ​ប្រចាំ​ស្រុកស្នូល ខេត្ត​ក្រចេះ បញ្ជូនទៅ​តុលាការខេត្ត​ដោយ​ចោទ​ពី​បទ​ជំរិត ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​។

សកម្មភាព​របស់​លោក​អភិបាល​ស្រុក​ស្នូល​ដ៏មហិមា​នេះ​បាន​ប្រើអំណាច​ឆបោក​ផ្តាច់​ការ​មក​លើអ្នក​កាសែត​មាន​តែ​កាំ​ម៉ារ៉ានឹងប៊ិចគឺដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀត​កុំ​ឲ្យ​ធ្វើ​ការ​រាំង​ស្ទះ​ដល់​រូប​លោក​អភិ​បាល​ស្រុក​ស្នូល​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ ក្នុង​ការ​កាង​មេ​ឈ្មួញ​ឈើ​រក​ស៊ី​កាប់​ព្រៃ​ឈើ​លក់​ខុស​ច្បាប់​ដោយ​ផ្គើន​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​​(បើនិយាយ​ពីអំណាច​អភិបាល​មេ​កាង​ឈ្មួញ​ឈើ​នេះ​គឺ​សឹង​មាន​អំណាច​លើ​ជាង​អភិបាល​ខេត្ត​ទៅ​ទៀត)​ហើយក៏ជាសញ្ញាមួយបញ្ជាក់ឫពារបង្អួតខ្លួនដល់គេឯងថា ខ្លួនជាជើង​ខ្លាំង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​។​​

ក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏កត់សំគាល់ឃើញផងដែរពីប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុក​ស្នូល​ដោយ​សាររថយន្ត​ដឹកឈើ​គ្រប់​ប្រភេទជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច បង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើន គេមិនដែលឃើញលោកអភិបាលស្រុករូបនេះរកដំណោះស្រាយធ្វើយ៉ាងដើម្បីកាត់បន្ថយកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៏ច្រើនឡើយនឹងមិនមានការបង្រ្កាបបទល្មើស ព្រៃ​ឈើ​ឡើយ មានតែ​កាងឈ្មួញ​ឈើ​យក​លុយ​ធ្វើ​មាន​ធ្វើបានខ្លួនឯងនឹងទុកសូកប៉ាន់ទប់ដំណែងដើម្បីឡើងធ្វើជាចៅហ្វាយខេត្ត។

គេឃើញមានរថយន្តសាំយ៉ុង​ដឹកជន្លង់​ម្រេច​តំរង់ ជួរប្រដេញគ្នាតាមដងផ្លូវលេខ៧​ចំនួនជាច្រើន​គ្រឿងបើកបរ​យ៉ាងលឿនហួស​ល្បឿនដូច​យន្តហោះ​អញ្ចឹង​ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិត មនុស្ស​​នឹងខូចខាត​ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង​ មិនដែលឃើញលោកអភិបាល​ស្រុកដ៏មហិមានេះ​ចេញ​បង្រ្កាប​ឡើយ។​ ប្រជាពលរដ្ឋនិយាយថា ពេល​ដែល​លោក គង់ គឹមនី អភិបាលស្រុក​ចុះទៅជួយ​ស្ទូង​ស្រូវប្រជាពលរដ្ឋ​មួយព្រឹក​បានចំនួន៤ទៅ១០​កណ្តាប់​ស្រូវ​​​ហៅគេមកថតផ្សាយតាមកញ្ជក់ទូរទស្សន៏ឲ្យអ្នកដឹកនាំប្រទេសឃើញ (ខ្ពើមណាស់លោកអើយ)។​ ប្រភពពីអ្នកស្រុកស្នូលខ្លះបានលាន់មាត់ថាសកម្មភាពលោកគង់ គឹមនី ហៅ​លោក​ប្រុស ណែត នេះ​គឺថ្ងៃ​ក្រោយ​​ចង់ក្លាយជានាយករដ្ឋមន្រ្តីហើយមើលទៅ។​

យើងមិនគួរបន្ទោសលោកអភិបាលសស្រុករូបនេះទេ គួរតែលោកទទួលតំណែងថ្មីណាមួយវិញ ពី​ព្រោះ​លោក​ពុំ​ធ្លាប់មានបទពិសោធន៏ខាងការគ្រប់គ្រងខាងផ្នែករដ្ឋបាលមន្រ្តីរាជការឡើយ លោក គង់ គឹមនីនេះធ្លាប់តែ​ស៊ី​ឈ្មួញឲ្យក្រុមហ៊ុនចំការកៅស៊ូផ្នែកដាំដុះដំណាំហើយធ្លាប់សិក្សាជាប់សញ្ញាប័ត្រខាងអាហារូបបឋមផ្នែកដាំដុះ ដូចនេះលោកខ្វះខាតខាងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម​បានជាមិនគិតគូរដិតដល់​ការស្លាប់​អាយុជីវិត​មនុស្ស​ដោយ​ការគ្រោះថ្នាក់ចរាចរណ៏នឹង​បទល្មើសព្រៃឈើកើតឡើងពេញ​បន្ទុកនៅក្នុងស្រុកស្នូល​រួមទាំង​បទ​ល្មើស​​​ផ្សេងៗជាច្រើនទៀត។​ មិនគួរលោកអភិបាលស្រុក រូបនេះយកគំនុំបុគ្គលរករឿង​លេស​ចាប់ឃាត់​ខ្លួន​អ្នក​កាសែតដោយមិនមានការពិតយកទៅឃុំខ្លួនក្នុងគុកដូចនោះឡើយ។​

មកទល់ពេលនេះ ក្រោយពេល​ចាប់​បង្ក្រាប​អ្នកសារព័ត៌មាន​ហើយ​នោះ​បាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ល្បី​សុះសាយ ថា ចៅហ្វាយស្រុក​រូប​នេះ​អួត​ក្អេងក្អាង​ប្រឈម​បង្ក​ជម្លោះ​ជាមួយ​តែ​អ្នកកាសែត ឯ​បទល្មើស​ព្រៃ​ឈើ​​ឆ្លងកាត់​ស្រុក​ស្នួល ១​យប់​១​ថ្ងៃ រាប់សិប​រយ​គ្រឿង ស្ទើរ​រាប់​ពាន់​គ្រឿង​នោះ គេ​ពុំ​ឃើញ​ជន​អសមត្ថភាព​នេះ​អនុវត្ត​អភិបាលកិច្ច​ល្អ កែទម្រង់​ស៊ីជម្រៅ​តាម​រដ្ឋាភិបាល​ដាក់ចុះ​ឡើយ ។​

​ជាពិសេស គឺ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​កំពុងតែ​សកម្ម​វក់វី​ត្រូវរ៉ូវ​ជាមួយ និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជាន់ឈ្លី កំណែ​ទម្រង់​របស់​រដ្ឋាភិបាល សម្តេចហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត ។ ហើយ​បាន​គេ​ពុំ​ឃើញ​ថា ហ្វាយ​ស្រុក​ស្នួលនេះ អើពើ​បង្ក្រាប សកម្មភាព​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ទ្រង់​ទ្រាយ​​ធំ​ម្តង​ណា​សោះ ហើយ​ដែល​មិនគួរ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព គង់ គឹម​នី និង​បទល្មើស​ព្រៃ​ឈើ​​ក្នុង​ខេត្ត​ក្រចេះ​នោះទេ !​។​

​អ្វី​ជា​ការ​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ បុរស​ដែល​អួតខ្លួន​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​ខ្លួន​ជា​ចោរ​ឈ្មួញ​រកស៊ី​បំពាន​ច្បាប់​រដ្ឋាភិបាល​នោះ ។ នៅពេល​ដែល​អ្នកកាសែត ត្រូវបាន​ចាប់ខ្លួន​ឯ​វិញ បែរ​ជា​ស្រែក​តាម​ទូរស័ព្ទ​ថា ក្រុម​រថយន្ត​ខាងលើ​ដេញ​កាក់ រថយន្ត​របស់​លោក​តែ​រហូត  ​ដេញ​រាល់​តែ​ថ្ងៃ​។ ចំណែកឯ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​វិញ​លោក និយាយថា លោក​និង​ធ្វើការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេយ្យ​តាម​ដងផ្លូវ​អោយអស់​។ ប៉ុន្តែ​ឯ​ឈ្មួញ​រកស៊ី​ក៏​ជា​ជនល្មើស និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ពេញ​ស្រុក​ស្នួល និង​ចរាចរណ៍​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្នួល​ទាំង​យប់​ទាំង​ថ្ងៃ នោះ​គេ​សួរ​ថា តើ គង់ គឹម​នី បាន​ទទួល​ប៉ុន្មាន​សែន ១​ខែៗ បាន​ជា​​គេ​ពុំ​ឃើញ គង់ គឹម​នី អនុវត្តន៍​កំណែទម្រង់​លាងខ្លួន​ពី​អំពើ ពុករលួយ​ទៅ បែរជា​មក​ចាត់ទុក​កាសែត​ជា​បន្លាក្នុងកែវភ្នែក​បង្ក្រាប​អ្នកកាសែត​ទៅវិញ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1518ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1753ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1705ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1828ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4048ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1667ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2790ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1693ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1623ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9621នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75699នាក់
ខែនេះ    823490នាក់
ឆ្នាំនេះ   3567794នាក់
សរុប   57166690នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:43