អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក

ដោយៈ សៀ វិចិត្រ ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី 28 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:11 នាទី ចំនួនអានៈ 1617

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ កើតមានចំនួន ១១៦លើក ក្នុងនោះស្រុកម៉ាឡៃកើតមាន៣លើក ស្រុកអូរជ្រៅ៣លើក ស្រុកស្វាយចេក ២លើក ស្រុកថ្មពួក ២លើក ស្រុកភ្នំស្រុក ១០លើក ស្រុកព្រះនេត្រព្រះ ១១លើក ស្រុកមង្គលបូរី ២៦លើក ក្រុងប៉ោយប៉ែត ២២លើក និងក្នុងខេត្ត៣៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់ ស្រី១១នាក់ របួសធ្ងន់១៣២នាក់ ស្រីចំនួន៣២នាក់ និងរបួសស្រាលចំនួន៧៧នាក់ស្រី២៦នាក់ ខូចម៉ូតូធ្ងន់ចំនួន៥៣គ្រឿង និងខូចស្រាលចំនួន៥៩គ្រឿង រថយន្តតូចខូចធ្ងន់ចំនួន១៦គ្រឿង និងស្រាល៣៥គ្រឿង ធ្ងន់រថយន្តធំខូចធ្ងន់ ចំនួន៨គ្រឿង និងស្រាល១២គ្រឿងយានផ្សេងៗខូចធ្ងន់ចំនួន៥គ្រឿងខូចស្រាលចំនួន១១ គ្រឿង ។ ក្នុងនោះបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៣០ករណី ករណីបុករួចមានជនគេចខ្លួន២៩នាក់ អ្នកចូលរួមគ្រឿងថ្នាក់ចំនួន ២៦០នាក់ ។

របាយការណ៍បានបង្ហាញទៀតថា បើប្រៀបធៀបទៅនឹង ឆមាសទី១ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ កើតមានចំនួន ២០៤លើក ឃើញថាមានការថយចុះ៨៨លើក ស្មើ៤៣% ។ ក្នុងគ្រោះថ្នាក់ប្រភេទធ្ងន់ថយចុះចំនួន៤០លើក ស្មើ៣០% (ឆមាសទី១ ឆ្នាំ២០១១ គ្រោះថ្នាក់ប្រភេទធ្ងន់កើតមានឡើង១៤៦លើក) ។ គ្រោះថ្នាក់ប្រភេទស្រាល ថយចុះចំនួន៤៨លើក ស្មើ៨៣% (ឆមាសទី១ ឆ្នាំ២០១១ កើតមានចំនួន៥៨លើក) ។ ស្លាប់ថយចុះ៣នាក់ ស្មើ៦% (ឆមាសទី១ឆ្នាំ២០១១ស្លាប់៥៤នាក់ ស្រី១០នាក់) របួសធ្ងន់ថយចុះ២០នាក់ ស្មើ១៣% (ឆមាសទី១ ឆ្នាំ២០១១ របួសធ្ងន់១៥២នាក់ ស្រី៤៣នាក់) ។ របួសស្រាល ១០២នាក់ស្មើ៦២% (ឆមាសទី១ឆ្នាំ២០១១ របួសស្រាល១៧៩នាក់ ស្រី៥៤នាក់) ។ ខូចម៉ូតូធ្ងន់ថយចុះ ២៣គ្រឿង និងស្រាលថយចុះ៦៤គ្រឿង ឆមាសទី១ឆ្នាំ២០១១ ខូចធ្ងន់៧៦គ្រឿង និងស្រាល១២៣គ្រឿង ។ រថយន្តធុនតូចខូចធ្ងន់ថយចុះ៧គ្រឿង និងស្រាលថយចុះ២០គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់២៣គ្រឿង និងស្រាល៥៥គ្រឿង) ។ រថយន្តធុនធំខូចកើនឡើង៤គ្រឿង និងខូចស្រាលថយចុះ៥គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់៤គ្រឿង និងស្រាល១៧គ្រឿង) ។ យានផ្សេងៗខូចធ្ងន់កើនឡើង៣គ្រឿង និងស្រាលស្មើគ្នា (ឆមាសទី១ ឆ្នាំ២០១១ខូចធ្ងន់៣គ្រឿង និងស្រាល១១គ្រឿង)។

លោកវរសេនីយ៍ទោ ឈៀម សុផុន បានបញ្ជាក់ថា កត្តាដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី១ឆ្នាំ២០១២នេះ មានការថយចុះ គឺកម្លាំងជំនាញបានធ្វើការអប់រំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមសាលារៀន រួមទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចេះគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ជាមួយគ្នានោះដែរ រាល់ការធ្វើវេទិការសេរីទាក់ទងនឹងភូមិ ឃុំមានសុវត្ថិភាព នគរបាលមូលដ្ឋានក៏បានបញ្ជៀតឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍នាំគ្នាគោរពច្បាប់ចរាចរណ៍នេះផងដែ រ៕(ដកស្រង់ពី គេហទំព័រអគ្គនគរបាលជាតិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1644ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2360ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1819ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1644ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2751ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1617ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2693ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2317ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2112ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      24699នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    63502នាក់
ខែនេះ    811293នាក់
ឆ្នាំនេះ   3555597នាក់
សរុប   57154493នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 21:58