ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1684

បណ្តាញសហគមន៍សុខដុមរមនា(បសដរ)ដែលជា សហគមន៍កាត់មន្ថយភាពក្រីក្រក្រុងដែលហៅកាត់ថា CDFបានលេចធ្លាយរឿងអាស្រូវថា ប្រធានស្តីទីនៃសហគមន៍នេះ បានឃុបឃិតគ្នាដកលុយសហគមន៍យកទៅចំណាយដោយស្ងាត់ៗមិនឆ្លងកាត់ ការប្រជុំឯកភាព នឹងមិនបានឆ្លងកាត់ពីប្រធានគណនេយ្យត្រឹមត្រូវនោះទេ។

សហគមន៍សុខដុមរមនា (Community Development Fund) គឺជាសហគមមួយដែលបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែ០៦ ឆ្នាំ២០០៤ ហើយសហគមន៍នេះមាននាទីផ្តល់ប្រាក់កំចីដល់សមាជិកក្រីក្រនៅក្នុង សហគមន៍ នឹងធ្វើលូ ផ្លូវថ្នល់ ដែលជា គំរោង AF ក្រោមការផ្តល់ឥណទានរបស់មូលនិធិពី ...ក-UPDF រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង។

បើតាមការលួចបង្ហើបពីក្រុមសមាជិកនៅក្នុងសហគមនេះបានអោយដឹង ថា នៅពេលប្រធានសហគមបានសុំច្បាប់ទៅស្រុកក្រៅមួយរយះ ប្រធានបានតែងតាំងលោក ពេជ្រ-គន្ធា ជាអនុប្រធានអោយឡើងជាប្រធានស្តីទីជំនួសនៅក្នុងសហគមខាងលើ។ ប្រភពបានបន្តថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១២UPDF បានវេលុយចូល CDF ចំនួន១០លានរៀល នឹងថ្ងៃទី២៤ ខែឆ្នាំដដែល UPDF បានវេលុយចូលកុង CDF ចំនួន៤លានរៀល បន្ថែមដែលនេះជាថវិការចុងក្រោយនៃគំរោងឧបត្ថមរបស់UPDFមកលើCDF។ ប្រភពបានបន្តទៀតថា លោកពេជ្រ-គន្ធាប្រធានស្តីទី និងប្រពន្ធឈ្មោះ សយ-តុលា មាននាទីជាប្រធានរដ្ឋបាលបានត្រូវរូវគ្នាចុះហត្ថលេខាដកប្រាក់ ពីកុងធនាគារស្ងាត់ៗ ដោយមិនបានឆ្លងកាត់ការប្រជុំ នឹងមិនបានឆ្លងកាត់ការព្រព្រៀងពីប្រធានគណនេយ្យនោះទេ ទាល់តែចំណាយលុយអស់ទើបកាន់វិក័យប័ត្រមកប្រគល់អោយខាគណនេយ្យចុះ បញ្ជី។ ប្រភពបន្ថែមថា លោកប្រធានស្តីទី និងលោកស្រីប្រធានរដ្ឋបាលធ្វើខុសគោលការណ៍ ដកលុយយកទៅចំណាយគ្មានគោលដៅច្បាស់លាស់ ហើយមិនឆ្លងកាត់ប្រធានគណនេយ្យបែបនេះ វាអាចមានការចន្លោះប្រហោងណាមួយដោយចេតនា ហើយគេសង្ស័យថាមានការកឹបកេងថវិការរបស់សហគមន៍ក៏អាចថាបាន ព្រោះនៅពេលប្រធានគណនេយ្យ និងសមាជិកសាកសួរលោកលោកស្រីខាងលើ យកលុយទៅធ្វើនេះធ្វើនោះមិនច្បាស់លាស់ទាល់តែសោះ ហើយថែមទាំងគំរាមអ្នកក្នុងសហគមន៍ថា បើអ្នកណាហ៊ានយករឿងខាងលើទៅនិយាយផ្តេសផ្តាសលោកប្រធានស្តីទី នឹងធ្វើការកោះប្រជុំដកក្បាលចោលជាមិនខាន។

កម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបំភ្លឺពីលោក ពេជ្រ-គន្ធា ប្រធានស្តីទី និងលោកស្រី សយ-តុលា ជាភរិយា មានទួនាទីជាប្រធានរដ្ឋបាលបានទេ តែអ្នកយកព័ត៌មានយើងនឹងព្យាយាមសុំការបំភ្លឺជុំវិញការចោទប្រ កាន់ខាងលើនេះ។

លោកស្រី ស្តើង-វណ្ណវីនីយុត្តិ ប្រធាន UPDF រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា លោកស្រីធ្លាប់បានតាមដានពីសកម្មភាពចំណាយរបស់ CDF ខេត្តសៀមរាបដែរកន្លងទៅ ហើយរាល់ការចំណាយរបស់សហគមន៍នេះ ត្រូវតែមានគំរោងច្បាស់លាស់ទើបខាង UPDF ឯកភាពបើធ្វើខុសគោលការណ៍ខាងលោកស្រីនឹងអោយសង់ប្រាប់ជំនួយនោះទៅ វិញ។ លោកស្រីបន្ថែមថា នឹងចុះត្រួតពិនិត្យជាបន្តទៅទៀតចំពោះរាល់ការចំណាយចុងក្រោយ នេះ។

យើងក៏ពុំទាន់អាចសុំការបំភ្លឺពីលោកស្រី តាន់-គន្ធា ប្រធានគណនេយ្យ CDF បានដែរព្រោះនៅព្រឹកនេះលោកស្រីកំពុងជាប់សិក្ខាសាលានៅឯរាជធានីភ្នំ ពេញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1627ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1539ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1812ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2650ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1729ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1819ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1755ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1770ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4018ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1773ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4714នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70792នាក់
ខែនេះ    818583នាក់
ឆ្នាំនេះ   3562887នាក់
សរុប   57161783នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:00