របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 2003

យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ទាំង​​២៣០​​ករណី​​​ ដោយ​គិត​ចាប់​ពីថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើតឡើងចំនួន២៣០លើក​ ដែល​ឆ្នាំកន្លង​ទៅ​កើត​ឡើងតែ១៧៨លើកប៉ុណ្ណោះ គឺឆ្នាំ២០១៤នេះ កើនជាងឆ្នាំចាស់៥២លើក។ ក្នុងឆ្នាំ២០១៤នេះ បាន​បង្ក​ឲ្យ​មនុស្សស្លាប់​ចំនួន១០៣​នាក់ មានស្រី១៦នាក់ (ឆ្នាំចាស់៨២នាក់) របួសមនុស្សធ្ងន់​ស្រាល​៤៥៦​នាក់ (ឆ្នាំចាស់​តែ៣៤៧នាក់)ក្នុងនោះ រងរបួសធ្ងន់២១៧នាក់ (ឆ្នាំចាស់​១៧២នាក់) ស្រី៨០​នាក់ ​រងរបួសស្រាល២៣៩នាក់ (ស្រី​៧៧នាក់)។

បង្កឲ្យខូចខាតរថយន្តចំនួន១០១គ្រឿង (ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង (ធ្ងន់៦៩គ្រឿង), ខូច​ខាត​គោយន្ត១០គ្រឿង(ធ្ងន់២គ្រឿង), ខូចខាតកង់៦គ្រឿង(ធ្ងន់១គ្រឿង), ​បាក់ស្លាកគណបក្ស១ បាក់​របង​ស៊ីម៉ង់ដ៏ និងក្លោងទ្វារប្រវែង៣០ម៉ែត្រ, បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ម៉ែត្រ, បាក់បង្គោលភ្លើង១ដើម និង​ងាប់ជ្រូក៦ក្បា​ល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង​នៅលើផ្លូវជាតិលេខ៥ ចំនួន១១៩លើក លើផ្លូវលេខ៥៣ ចំនួន១៧លើក, លើផ្លូវលេខ៥៣A ចំនួន២លើក, លើផ្លូវ៥២A ចំនួន១លើក, លើផ្លូវលេខ១៥០ ចំនួន​៣លើក, លើផ្លូវលេខ១៥០A ចំនួន២លើក, ផ្លូវលេខ១៥០ ចំនួន១លើក, ផ្លូវលេខ១៥៣ ចំនួន៥លើក, លើ​ផ្លូវលេខ១៥​៣A ចំនួន៥លើក, លើផ្លូវក្នុងខេត្ត៣៤លើក និងនៅលើផ្លូវកា្រលគ្រួសក្រហមចំនួន៤១លើក។

គ្រោះថ្នាក់នេះ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ​ចំនួន៣៧ករណី, ស្រុកកំពង់ត្រឡាច ៤៥ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី, ស្រុកបរិបូណ៌ ២៤ករណី, ស្រុកទឹកផុស ២០ករណី, និង​ស្រុកកំពង់លែង ៥ករណី។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើនេះ គឺបង្កឡើងដោយសារកត្តាមនុស្សមាន បើកបរ​ហួស​ល្បឿ​ន​កំណត់៧៨ករណី, បើកបរមិនគោរពសិទ្ធិអទិភាព ៥២ករណី, ប្តូរគន្លងឆ្វេងស្តាំមិនប្រយត្ន័​២១ករណី, បើកជែង​ក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី, បញ្ហាសុខភាព(ងោក)៦ករណី, កំហុសភ្លើងហ្វា១ករណី, និងបើកបរក្នុងស្ថាន​ភាពស្រវឹង៣២ករណី។ កត្តា​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​៥​ករ​ណី, ខូចប្រព័ន្ធហ្វ្រាំង២ករណី, ផ្ទុះ និងដាច់កង់មាន៤ករ​ណី, និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមានស្ពានទ្រុឌទ្រោម១ករណី, ផ្លូវជង្ហុគ​១ករណី និងផ្លូវរអិល១ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជា​រៀង​​រាល់​ថ្ងៃគួរ​ឲ្យបារម្ភ។ ដូចនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពឲ្យបាននូវច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដោយ​កុំបើកហួស​ល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, ត្រូវគោរពសិទ្ធិ​អទិ​ភាព បើ​ស្រ​វឹងសូមកុំបើកបរ និងសូមអ្នកប្រើ​ប្រាស់ផ្លូវទាំង​អស់ ​ត្រូវ​ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍លើទ្រូងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័​យគ្នាក្នុង​ពេល​បើកបរ, ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ​ក្នុងពេលបើកបរ ទើប​អាចទប់ស្កាត់ការមានគ្រោះ​ថ្នាក់ចរា​ចរ​ណ៍បាន៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1840ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1597ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1623ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2208ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1409ដង សេចក្តីជូនដំណឹង   អាន1634ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3441ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1581ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន1817ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1447ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40