ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ដោយៈ Facebook ​ភ្នំពេញ ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:29 នាទី ចំនួនអានៈ 1507

សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើមកក្រើកសាជាថ្មី ពីរសប្ដាហ៍បន្ទាប់ពីសមាជិកសកម្មរបស់ ពួកគេត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់មិនសមទំនងពី សំណាក់អាជ្ញាធរ និងក្រុមហ៊ុន។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សមាជិកនៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់ លោក លួស សាខន បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្រះចក ហើយត្រូវបានជនស៊ីវិលមួយក្រុមមានគ្នាជាង១០នាក់ ចាប់បញ្ចូលទៅក្នុងរថយន្តពណ៌សគ្មានស្លាកលេខ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល២ ដោយគ្មានបង្ហាញឬអានដីការបង្គាប់ឲ្យនាំខ្លួនអ្វីទាំងអស់។ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនរបស់គាត់ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុន្តែក្នុងបទចោទដូចគ្នានេះ ប្ដីរបស់គាត់ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ក្រោមការឃ្លាំមើល និងត្រួតពិនិត្យតាមផ្លូវតុលាការ ។

មួយថ្ងៃបន្ទាប់ពីការឃុំខ្លួនស្ត្រីក្នុងសហគមន៍បឹងកក់  តុលាការក៏បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដែលរស់នៅក្រោមកាំជណ្ដើរនៃអគារផ្ទះល្វែងបុរីកីឡាជាបណ្ដោះអាសន្ន នៅគុកព្រៃសផងដែរ បើទោះជារកមិនឃើញនូវបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្ដីដោយតុលាការបានបង្វែរបទចោទមកលើអ្នកស្រីពីបទ«ប្រកាសបំភ្លៃការពិត»។

«ដោះលែងជីដូន អ្នកម្ដាយ ប្រពន្ធ…សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ» នេះជាសម្រែកទាមទាររបស់ក្រុមអ្នកភូមិ ខណៈពួកគេបាននាំគ្នាដើរក្បួនតវ៉ាសាជាថ្មីកាត់តាមមហាវិថីនានាក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ដើម្បីនាំញ្ញតិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំងប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។

ក្នុងការដើរក្បួនតវ៉ានេះ គេសង្កេតឃើញក្រុមអ្នកតវ៉ាជាង១០០នាក់ មកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសបុក្រមាន់ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ដែលមានបិទរូបថតអ្នកស្រីយ៉ោម បុប្ផានិងពាក្យថាដោះលែងនៅអមសងខាងនៃរូប ចំណែកម្ខាងទៀតនៃកូនថ្លឹង មានសរសេរពាក្យថា បោះព្រំ១២,៤៤ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ ហើយខ្លះទៀតកាន់បដាតូចៗ ទាមទារឲ្យដោះលែងអ្នកម្តាយនិងជីដូនរបស់ពួកគេ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1459ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1713ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2538ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2038ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1697ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1650ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1827ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1700ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1616ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1190ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5661នាក់
ម្សិលមិញ    24694នាក់
សប្ដាហ៍នេះ    100118នាក់
ខែនេះ    30367នាក់
ឆ្នាំនេះ   380480នាក់
សរុប   53979376នាក់
ថ្ងៃទី 02 ខែ 02 ឆ្នាំ 2025 ម៉ោង 10:59