មន្ទីរសម្រាកព្យាបាលនៅក្រុងតាខ្មៅបានចាក់ថ្នាំឈឺពោះចំនួន៣ម្ជុល បណ្តលឲ្យបុរសម្នាក់ឈ្មោះ ទឹម រីន អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរអ៊ិំស្លាមដែលមានអាការៈឈឺចុកពោះ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម្ម រួចខាងមន្ទីរពេទ្យបានសុំបង់លុយ ១៥០០ដុល្លារអាមេរិកដើម្បីបញ្ចប់រឿងស្ងាត់ៗ ប៉ុន្តែខាងជនរងគ្រោះមិនព្រមទើប មានពាក្យបណ្តឹងដាក់ចូលអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។
ប្រពន្ធជនរងគ្រោះបានអោយដឹងថា វេលា ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២ ប្ដីរបស់គាត់ស្រាប់តែមាន អាការចុកដើមទ្រូងទើបគាត់និងប្អូនស្រីជីដូនមួយឈ្មោះ ស្លេស ស៊ីម៉ាស់ អាយុ៣១ឆ្នាំ បាននាំប្ដីរបស់គាត់មកព្យាបាលនៅមន្ទីរសម្រាក ព្យាបាល និងសម្ភពក្រុងតាខ្មៅ ដើម្បីឱ្យ ក្រុមគ្រូពេទ្យពិនិត្យអាការរោគ ។ ភ្លាម នោះគ្រូពេទ្យម្នាក់បានវាស់ឈាម ហើយ បានដាក់សេរ៉ូមមួយប្លោកនិងចាក់ថ្នាំ ចំនួន៣ម្ជុល រួចគ្រូពេទ្យបានបូមឈាម យកទៅពិនិត្យ ដោយបញ្ជាក់ថា ប្ដីរបស់ខ្លួនមានជំងឺរលាក លំពែង។ រហូតដល់វេលាម៉ោង ៣ រំលងអធ្រាត្រឈានដូលថ្ងៃទី១៨ ខែកញ្ញា ប្ដីរបស់គាត់បានធូរស្រាលពី អាការ ខណៈនោះគ្រូពេទ្យបានប្រាប់គាត់ថា ប្ដីរបស់គាត់លែងកើតអីហើយ បន្ទាប់មកគ្រូពេទ្យក៏បានបើកថ្នាំគ្រាប់ ទុកសម្រាប់លេបបន្ដ និងបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបង់ប្រាក់ អស់ចំនួន១៨៨.០០០រៀលថ្លៃព្យាបាល ហើយពេលដែលរូបគាត់ និងប្អូនជីដូនមួយនាំ ប្ដីទៅដល់ផ្ទះសំណាក់វិញបានប្រមាណ ១០នាទី ប្ដីរបស់គាត់មានអាការចុក ដើមទ្រូងឡើងវិញ ហើយគាត់ក៏បាននាំ ប្ដីមកកាន់មន្ទីរសម្រាកព្យាបាលខាងលើម្ដងទៀត ។ ពេលទៅដល់ភ្លាមគ្រូពេទ្យក៏ បានចាក់ថ្នាំឱ្យប្ដីរបស់គាត់ចំនួនមួយ ម្ជុលបន្ថែមទៀត ស្រាប់តែប្រមាណ ៥នាទីក្រោយមកប្ដីរបស់គាត់បានប្រកាច់ បែកពពុះមាត់នៅលើគ្រែលែងដឹងខ្លួន តែម្ដង។
ស្ដ្រី ឈ្មោះសឹម សារីហ្វាស់ អាយុ៤៩ឆ្នាំ ដែល ត្រូវជាប្រពន្ធរបស់បុរសរងគ្រោះបានប្ដឹងចោទប្រកាន់គ្រូពេទ្យពីបទ មនុស្សឃាតដោយអចេតនា ហើយករណីនេះសមត្ថកិច្ចប៉ូលិសបានព្រមានថា នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាម ផ្លូវច្បាប់។
បងប្អូនជនរងគ្រោះបានអះអាងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ កែវ ធាញ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅសង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាវេជ្ជបណ្ឌិតប្រចាំការនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅ បានទំនាក់ទំនងជាមួយប្រពន្ធជនរងគ្រោះ ដើម្បីសុំចរចាសងសំណងចំនួន១៥០០ ដុល្លារដើម្បីសុំឱ្យប្រពន្ធជនរងគ្រោះដកពាក្យបណ្ដឹងវិញ ។ យ៉ាងណាក៏ដោយ នេះជាលើកទីពីរហើយដែលគ្រូពេទ្យនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅបានធ្វេសប្រហែសបណ្តាលឲ្យមនុស្សស្លាប់ ហើយបើគេចាំមិនភ្លេចទេ នោះកាលពីប៉ុន្មានខែមុនក៏មានករណីស្លាប់ស្ត្រីម្នាក់ផងដែរ ប៉ុន្តែមានការសម្របសម្រួលគ្នា មិនដាក់ពាក្យបណ្តឹងនោះទេ។
អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីគ្រូពេទ្យ ឬមន្ទីរសំរាកព្យាបាលខាងលើបានទេ នៅថ្ងៃទី២១ខែកញ្ញានេះ។
ពលរដ្ឋសំនូមពរដល់លោក ម៉ម-ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមេត្តា រឹតបន្តឹងគ្លីនីកឯកជន នៅស្រុកខ្មែរផង ព្រោះភាគច្រើនគ្លីនីកអស់នេះ ខ្វះបច្ចេកទេស ខ្វះសម្ភារះ គ្មានជំនាញពិតប្រាកដ នាំអោយមានមនុស្សស្លាប់ហែហូរតែរហូត៕
ថ្ងៃនេះ | 7159 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35718 | នាក់ |
ខែនេះ | 183346 | នាក់ |
ឆ្នាំនេះ | 3766006 | នាក់ |
សរុប | 53125932 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:30 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net