មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ

ដោយៈ ខេត្តកំពង់ឆ្នាំង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 1876

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រព័ន្ធ​តុលាការ គំរាម​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ទី​នោះ ហើយ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នេះ តាំង​ពី​សម័យ​អតីត​រដ្ឋ​កម្ពុជា មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​មក​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង ដោយ​គំរាម​ថា បើ​មិន​ព្រម​ផ្ដិត​មេ​ដៃ​ទេ គេ​នឹង​ឲ្យ​តុលាការ​កោះ​ហៅ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ភិន សាវឿន អាយុ ៤៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រងិល គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​មក​គំរាម​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ ប្រគល់​ដី​ចម្ការ​របស់​គាត់ ដែល​មាន​ទទឹង ៨០ម៉ែត្រ និង​បណ្ដោយ ១៨០​ម៉ែត្រ។

គាត់​បន្ត​ថា ដី​នេះ​គាត់​បាន​កាន់​កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ រហូត​មក ពុំ​ដែល​អាក់​ខាន​នោះ​ទេ។ ស្រាប់​តែ​ឥឡូវ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បែរ​ជា​មក​ប្រាប់​ថា ដី​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​គេ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង​វិញ។ បើ​គាត់​រឹង​ទទឹង គេ​នឹង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​យក​ទៅ​ដាក់​គុក៖ «បើ​និយាយ​ពី​ជីវប្រវត្តិ​ដី​ចម្ការ​នេះ គឺ​តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ តាំង​ពី​ឆ្នាំ​១៩៨៣ រហូត​មក ខ្ញុំ​កាន់​កាប់​រហូត។ ខ្ញុំ​ចង់​ឲ្យ​ខាង​និស្សិត​ចុះ​មក​វាស់វែង​ដីធ្លី​នេះ​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​ស្រប​ច្បាប់»

មេ​ឃុំ​ស្វាយរំពារ គឺ​លោក ឌី អឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់ និង​បង្ក​បង្កើន​ផល​នេះ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ-ឃុំ បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​តាម​លក្ខណៈ​ជា​ក្រុម​សាមគ្គី តាំង​ពី​ឆ្នាំ​១៩៨២ មក។ លោក​ថា ដី​ខ្លះ អ្នក​ភូមិ​ធ្វើ​ស្រែ ឯ​ដី​ខ្លះ​ជា​ដី​ចម្ការ​ដែល​មាន​ដាំ​ស្វាយចន្ទី ជាដើមុ៕ ដោយ CCKNEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1573ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2909ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2114ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1726ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1653ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2254ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2650ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1606ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1661ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9939នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76017នាក់
ខែនេះ    823808នាក់
ឆ្នាំនេះ   3568112នាក់
សរុប   57167008នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:13