កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយៈ សៀ វិចិត្រ ខេត្ត​កំពង់ឆ្នាំង ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 1601

កម្មការិនី​ផ្នែក​កាត់​ព្រុយ​ខោ​អាវ​នៃ​រោងចក្រ​អ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា ថា ថ្មីៗ​នេះ​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​កោះ​ប្រជុំ​កម្មករ​ទាំង​អស់​មក​ប្រាប់ ​ថា ដោយ​រោងចក្រ​ត្រូវ​បញ្ចេញ​ទំនិញ​ឲ្យ​ទាន់​តាម​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន ដូច្នេះ​កម្មការិនី​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី១៣ តុលា ទើប​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ។

ស្រីមុំ បន្ត​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​ឈ្មោះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ តុលា ដូច្នេះ កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ ទាំង​អស់​នឹង​មិន​បាន​បោះ​ឆ្នោត​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «កម្មករ​គាត់​សួរ​ថា ចុះ​ក្រែង​ថ្ងៃ​ទី១២ គេ​បិទ​ការ​ចុះ​ឈ្មោះ ហើយ​គាត់​ឆ្លើយ​ថា ថ្ងៃ​ណា​ទៅ​មើល​ក៏​បាន​ដែរ ថ្ងៃ១៣ ឬ ១៤ ក៏​បាន​ដែរ មិន​ទាស់​ខុស​អី​ទេ។ អ៊ីចឹង ថ្ងៃ​ទី១២ កម្មករ​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​ទាំង​អស់​គ្នា ព្រោះ​អី​ផលិត​ផល​គាត់​ប្រញាប់​ខ្លាំង​ណាស់»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ សរុប​ប្រមាណ ៤ពាន់​នាក់ សុទ្ធ​តែ​ចង់​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន តែ​ថៅកែ​រោងចក្រ​នេះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​កម្មករ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ៖ «ជា​ ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ចង់​ជ្រើស​រើស​តំណាង​រាស្ត្រ​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង។ តែ​រោងចក្រ​អ៊ឹមវ៉េ បាន​បំបិទ​សិទ្ធិ​ពួក​ខ្ញុំ​ជា​កម្មករ​ជាង​បួន​ពាន់​នាក់​នេះ»

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​អ៊ឹមវ៉េ គឺ​លោក យិន ណាក់ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ភាគី​រោងចក្រ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាំង​ស្រុង ដោយ​ពុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ៖«តាម​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​នេះ​ ទៅ​នោះ គឺ​សម្រាប់​អ្នក​នៅ​ក្រៅ​ក្រុង គឺ​ឲ្យ​ឈប់​ពី​ថ្ងៃ​ទី១១ តុលា ទៅ។ ឯ​អ្នក​នៅ​ក្នុង​ក្រុង គឺ​ឈប់​ពី​ថ្ងៃ​ទី១២ តុលា​ទៅ។ ចំពោះ​ថ្ងៃ​ទី១៣ គឺ​ខ្ញុំ​ឲ្យ​ពិភាក្សា​ជាមួយ​កម្មករ»

ប្រតិទិន​របស់ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១២។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ទាក់​ទិន​ចំពោះ​បញ្ហា​ប្រតិកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ប្រាប់​អ្នក​យក​ព័ត៌មាន​យើងនៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​តុលា ថា ប្រតិកម្ម​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​កម្មករ​កម្មការិនី​ទាំង​នោះ​ស្ដាប់​ ច្រឡំ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ទីរ​ការងារ​បាន​ចាត់​តាំង​ឲ្យ​ប្រធាន​ការិយាល័យ​ការងារ​ខេត្ត ចុះ​ទៅ​ពន្យល់​កម្មករ​កម្មការិនី​ទាំង​នោះ ហើយ​ឥឡូវ ពួក​គេ​យល់​ព្រម​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1578ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1729ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2358ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1720ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1725ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2380ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1862ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1655ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2248ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1563ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8119នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74197នាក់
ខែនេះ    821988នាក់
ឆ្នាំនេះ   3566292នាក់
សរុប   57165188នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:56