បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:35 នាទី ចំនួនអានៈ 1673

គណបក្សប្រឆាំង ដែល​ទើប​រួបរួម​ថ្មី រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​ឆ្នាំ​ទី​២១ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១-​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

ពិធី​អបអរសាទរ ខួប​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស បាន​ធ្វើឡើង នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ស្ថិតនៅ​ផ្ទះ​លេខ ៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សេចក្តីជូនដំណឹង បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ បាន​នាំមក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និង​បង្រួបបង្រួម​ជាតិ ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារសេរី សម្រាប់​លើក​តំកើង​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​។

ក៏​ប៉ុន្តែ​បើ​តាម​សម្តេច​នាយ​រកដ្ឋមន្ត្រី ហ៊ុន សែន សន្តិភាព​ពេញលេញ​របស់​កម្ពុជា កើត​មាន​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល គឺ​ការរំលាយចោល​នូវ​អង្គការ​ចាត់តាំង​ក្រុមខ្មែរក្រហម នា​ឆ្នាំ​១៩៩៨ ដោយ​គ្មាន​ការ​បង្ហូត​ឈាម​។​

ប្រទេស​ជា​ហត្ថលេខី​ចំនួន ១៨ នោះ រួមមាន​៖ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​. ( ៥ ប្រទេស ) គឺ អាមេរិក​, អង់គ្លេស​, បារាំង ( សហប្រធាន​សន្និសីទ ), ចិន និង​សហភាពសូវៀត រួម​ទាំង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ( ៨ ប្រទេស ) គឺ​ឥណ្ឌូនេស៊ី ( សហប្រធាន​សន្និសីទ ), វៀតណាម​, ឡាវ​, ថៃ​, សឹង្ហ​បុរី​, ម៉ាឡេស៊ី​, ហ្វីលីពីន និង​ប្រ៊ុយណេ​។ ក្នុងនោះ ក៏​មាន​ប្រទេស​យូ​ហ្គោ​ស្លា​វី ( ពេលនោះ ជា​ប្រធាន​ក្រុម​ប្រទេស មិន​ចូល​បក្សសម្ព័ន្ធ ) និង​ប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា​, ជប៉ុន​, កាណាដា និង​អូស្ត្រាលី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2356ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1983ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1627ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1707ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1740ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3370ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1764ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1759ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន613ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1663ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5111នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71189នាក់
ខែនេះ    818980នាក់
ឆ្នាំនេះ   3563284នាក់
សរុប   57162180នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:32