ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1651

ដោយ​ឃើញ​តារា​ផ្សេង​ជា​ច្រើន​មាន​របរ​បើក​​ភោជនីយដ្ឋាន សម្អាង​ការ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់​សក់ នៅ​ពី​ក្រោយ​ខ្នងក្រៅ​ពី​អា​ជីព​ជា​សិល្បនោះ​ នាំ​អោយ​អ្នក​ចំ​រៀង​ ពៅ សុជាតា មាន​អារម្ភចង់​បើក​ហាង​១​ផង​ដែរ តែមិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ទើប​នាង​បាន​បង្ហើប​អោយ​ដឹង​ថា នាង​មាន​បំ​ណង​ទៅ​លក់​សំ​លេង​នៅ​អាមេរីក ដើម្បី​យក​មក​បើក​ហាង​ឱ្យ​បាន នៅ​ដើម​ឆ្នាំ​២០១៣ នេះ

កាល​ពីប៉ុន្មាន​ឆ្នាំមុន​នាង​ពៅ សុជាតា ក៏​ជា​តា​រា​ចម្រៀង​បែប​​មនោ​សញ្ចេត​នា​​មួយ​រូប​របស់​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​ក៏​ជា​ដៃ​គូ​​ចម្រៀង​​ដ៏ស័ក្តិ​សម​ជា​មួយ​តា​រាច​ម្រៀង​ប្រុសដ៏​ល្បីល្បាញ​គឺ​លោក​ ឯក ស៊ីដេ ទៀត​ផង​។​ការ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ឯ​នាយ​សមុទ្រ​របស់​អ្នក​ចម្រៀង​ពៅ ​សុជាតា​ នេះ​ហើយ​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ឱ​កាស​​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​​នាយ​សមុទ្រ​ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​ទៅ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​មិន​សូវ​ឃើញ​នាង​បង្ហាញ​ខ្លូន​ទេ​ យូរៗ​គេ​ឃើញ​ សុជាតា ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​ប៉ុណ្ណោះ។​ សូម្បី​​តែ​​ឱ​កាស​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​មុន​ក៏​ពុំ​សូវ​មាន​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្លាប់​គាំ​ទ្រ​ទៅ​លើ​រូប​នាង​ មាន​ការ​សង្ស័យ​ថា ប្រ​ហែល​ជា​នាង​មាន​បញ្ហាអ្វី​ម្យ៉ាង។

កាល​ពី​ចុង​ខែ​កញ្ញា ​២០១២ ពៅ​សុជាតា​ បាន​ប្រាប់​ “តារា”​ នៅ​ CTN ថា​ សព្វ​ថ្ងៃ​នេះ​ឃើញ​គេ​មាន​មុខ​របរ​រក​ស៊ី​បន្ថែម​លើ​​អា​ជីព​សិល្បៈ​ នាង​ក៏​ចង់​បើក​ហាង​មួយ​​ដូច​គេ​​ដែរ​ ព្រោះ​គិត​ថា​ អា​ជី​ព​ចម្រៀង​​វា​មិន​ឋិត​ថេរ​ចេរ​កាល​អស់​មួយ​ជី​វិត​នោះ​ទេ​ កាល​ណា​មាន​វ័យ​ជ្រេ​បន្តិច​ សំ​លេង​ក៏​ធ្លាក់​ចុះ សម្រស់​ក៏ជ្រៀវជ្រួញ កំលាំង​ក៏ទន់​ខ្សោយ​នោះ​ គឺ​វា​ចប់​បាត់​ទៅ​ហើយ​ ណា​មួយ​សព្វ​ថ្ងៃ​ តា​រា​វ័យ​ក្មេង​សំ​ឡេង​ពី​រោះ​​រីក​ដូច​​ផ្សិត​​ឥត​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​ នាង​ត្រូវ​តែ​​ចាប់​​ឱ្យ​បាន​នូវ​មុខ​របរ​រក​ស៊ី​មួយ​​ឱ្យ​ច្បាស់​លាស់​ ទើប​មិន​មាន​ការ​ព្រួយ​បារម្ភទៅ​ថ្ងៃ​អនាគត​។​

សុជាតា បាន​ប្តេជ្ញាថា “ខ្ញុំ​មាន​បំ​ណង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ខ្ញុំ​នឹង​បើក​ហាង​កាត់​សក់​ ឱ្យ​បាន​ចេញ​ជា​រូប​រាង​ បើ​ទោះ​បី​ជា​តូច​​ឬ​​ធំ​ក៏​​ដោយ​”។​

សំ​នួរ​សួរថា ហេតុអ្វីបានជាពេលនេះ​នាង​បាន​ប្តេជ្ញា ​នៅក្នុង​ចិត្ត​ហាក់​ដូច​ជា​​ជឿជាក់​ និង​មាន​សង្ឃឹម​ម៉្លេះ?​ សុជាតា​ ​សើច​បន្តិច​ រួច​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា “ខ្ញុំប្តេជ្ញា​ បែប​នេះ​ដោយ​សារ​តែ​ខ្ញុំ​កំ​ពុង​តែ​ត្រៀម​ទៅ​សម្តែង​នៅអា​មេ​រិកកាំង​រយៈ​ពេល​រហូត​ដល់​ទៅ​ជិត​៣​ខែ​ឯណោះ។​ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​សង្ឃឹម​ថា អាច​សន្សំ​ប្រាក់​នៅ​អា​មេ​រិក​ នោះ​យក​មក​បើក​ហាង​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ព្រោះ​ខ្ញុំ​ទៅ​លើក​នេះ​គឺ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ គឺ​បង​ ឯក​ស៊ី​ដេ​ ដែល​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ”។​

បើ​និយាយ​ពី​រឿង​ស្នេហា ​គេ​នៅចាំបាន​ថា ​កន្លង​មក​ សុ​ជាតា​ ធ្លាប់​លេច​ឮ​ថា​ មាន​សម្ព័ន្ធ​ស្នេ​ហា​ជា​មួយ​លោក​ លី​ឧត្តម​ កាល​នៅ​ធ្វើ​ជា​ពិ​ធី​ករ​ និង​ពិ​ធី​កា​រិ​នី​ជាមួយ​គ្នា​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា។​ ក្រោយ​មក​ទៀត​ បន្ទាប់​ពី​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ស្រុក​ ជា​បន្តប​ន្ទាប់​នោះ​ សុ​ជាតា​ ក៏​ជួប​បុ​រស​នៅ​កា​ណា​ដា​ ធ្វើ​ជា​សង្សា​រាប់​ឆ្នាំ​ ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​បាន​រៀប​ការ​ជា​មួយ​គ្នា ​តែ​ទី​បំ​ផុត​ ត្រូវ​បែក​គ្នា​វិញ​​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គ្មាន​​អ្នក​​ណា​ដឹង​ថា​ ពៅសុជាតា ​បេះ​ដូង​នៅ​ទំ​នេរ ឬ​ក៏​មាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​។

សុជាតា បាន​បដិសេធ​ថា សព្វ​ថ្ងៃ​នាង​គ្មា​សង្សាទេ សូម្បី​បុរស​នៅ​ក្នុង​ ឬក្រៅ​ប្រ​ទេស​ក៏​ដោយ តែ​ទោះ​ជា​នាង​មាន​ឬគ្មាន​ក៏ដោយ​ វា​ជា​រឿង​របស់​នាង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្រ​លាញ់​ពេញ​ចិត្តពី​សំ​ណាក់​បុរស​ជា​ច្រើន​ទៅ​លើ​រូប​នាង​ក៏មាន​មិន​តិច​នោះ​ទេ។ ជា​ពិសេស​បុរស់​នៅ​ឯនាយ​សមុទ្រ តែ​ង​តែ​ប្រាថ្នា​ចង់​បាន​រូប​នាង​ជា​គូស្នេហ៍ បើ​ទោះ​ជា​ពួកគេ​បាន​ឃ្លាត​ចាក​ទឹក​ដី​កម្ពុជា​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ស្រលាញ់​ទឹក​ដី​កំ​ណើត នៅ​តែ​ស្រលាញ់​ស្រ្តី​ខ្មែរជា​និច្ច ព្រោះ​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​ដោយ​ ចរិតគ្រប់​លក្ខណ៍ សុភាព​រាប​សា គោរពប្រ​ពៃណី វប្បធម៌បាន​ល្អខ្ជាប់​ខ្ជួនជានិច្ច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1637ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1733ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1854ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2132ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1504ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1809ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន3877ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1844ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1665ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5380នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71458នាក់
ខែនេះ    819249នាក់
ឆ្នាំនេះ   3563553នាក់
សរុប   57162449នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:56