នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ

ដោយៈ ភ្នំពេញ ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1710

ទម្រាំតែបានទៅសម្តែងលើទឹកដីអាមេរិកជាលើកទី២ ដែលអះអាងថាទៅរកប្រាក់​ជួយសង្គ្រោះ​ជីវិតម្តាយមានជំងឺនោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បានសម្រក់ទឹកភ្នែកមិនតិចដងទេ ក្នុងនោះលោកបានលើកយកពេលមួយមកនិយាយថា ពេលលោកសម្ភាសជាប់ទៅអាមេរិកលើកនេះភ្លាម លោកយំអត់ឈប់សោះ គឺយំតាំងពីទូតអាមេរិករហូតដល់ផ្ទះតែម្តង។

ប៉ុន្តែនាយទុយ បានសម្តែងក្តីសប្បាយរីករាយមិនតិចទេ នៅពេលដែលលោកបានជាប់សម្ភាស ហើយអាចចេញសម្តែងនៅលើទឹកដីអាមេរិកជាលើកទី២ បន្ទាប់ពីលោកធ្លាប់ទៅអាមេរិកម្តងកាលពីឆ្នាំ១៩៩៧។ ពិធីកររូបនោះ ធ្លាក់បទសម្ភាសនៅស្ថានទូតអាមេរិកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យលោកត្រូវលុនតួប្រកាសសុំអង្វរស្ថានទូតអាមេរិកតាម កញ្ចក់ទូរទស្សន៍ទៀតផង។ ទីបំផុត នាយ ទុយ ក៏ទទួលបានការអនុញ្ញាត ដែលត្រង់ចំណុចនេះហើយ ទើបបានធ្វើឲ្យរូបលោករំភើបរំជួលចិត្តរហូតដល់យំៗមិនឈប់តែ ម្តង។

ក្នុងបទសម្ភាសជាមួយនឹងវេបសាយអាមេរិកមួយ រដ្ឋា និយាយទាំងសំណើចថា៖«ខ្ញុំបានធ្លាក់សម្ភាសអាមេរិកហ្នឹងច្រើនលើក ហើយ ស្ទើរតែខ្ញុំហ្នឹងរៀងចាល តែខ្ញុំនៅតែព្យាយាមព្រោះម្តាយខ្ញុំឈឺធ្ងន់ណាស់ ខ្ញុំត្រូវការប្រាក់មើលគាត់ អ៊ីចឹងនៅពេលខ្ញុំសម្ភាសនៅទូតអាមេរិកជាប់លើកនេះភ្លាម ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំយំរហូតឥតឈប់ គឺយប់តាំងពីទូតអាមេរិករហូតដល់ផ្ទះ ខ្ញុំរំភើបខ្លាំងពេក ខ្ញុំជិះឡានបណ្តើរ ខ្ញុំយំបណ្តើរ ខ្ញុំយំផងខ្ញុំទូរ-ស័ព្ទប្រាប់បងប្អូនផង»។

នៅពេលនេះ លោកសម្តែងនៅអាមេរិកបានជាង២ខែហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកនឹងដល់ពេលត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុក២ខែកន្លះ តែពិធីករសម្បូរវោហារូបនេះក៏បានឲ្យដឹងផងដែរថា ទោះបីជាលោកទៅដល់អាមេរិក ក៏ទឹកភ្នែករបស់លោកមិនឈប់ស្រក់ដែរ ខណៈដែលភ្ញាក់ផ្អើលនឹងទឹកចិត្តរបស់បងប្អូនខ្មែរនៅអាមេរិកមាន ការអាណិតអាសូរចំពោះលោក និងម្តាយដែលកំពុងមានជំងឺនោះ។

នាយ ទុយ បន្ថែមថា៖«ពួកគាត់បានដឹងថា ម្តាយខ្ញុំឈឺ ពួកគាត់ឈឺឆ្អាលអាណិតអាសូរចំពោះខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅពេលពួកគាត់យកចិត្តទុកដាក់ និងសន្ដោសចំពោះខ្ញុំ ជួយខ្ញុំបែបនេះ ហើយខ្ញុំដែលកំពុងនៅអាមេរិកនេះសូមលើកដៃអរគុណពួកគាត់ និងសូមអង្វរទេពតាជួយម្តាយខ្ញុំឆាប់ជាសះស្បើយពីជំងឺផង»។

នាយ ទុយបានបញ្ជាក់ថា នៅពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកនឹងមកដល់ប្រទេសកម្ពុជាវិញហើយ និងមកចូលបម្រើការងារជាពិធីករនៅទូរទស្សន៍ស៊ីធីអិនវិញ។

គួរ បញ្ជាក់ថា ម្តាយនាយទុយមានឈ្មោះ នៅ សុភី អាយុ៥២ឆ្នាំ មានកូនប្រុសស្រី៣នាក់ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក្រោយពេលដែលលោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនសេដ្ឋិនីស្រុក ខ្មែរម្នាក់។ នាយទុយ បានសម្តែងការសោកស្តាយនឹងទង្វើរបស់ខ្លួនកន្លងមក ហើយបានប្រកាសសុំការជួយយកអាសារគ្រប់ទិសទីដើម្បីជួយម្តាយរបស់ ខ្លួន ពិសេសអង្វរស្ថានទូតអាមេរិក។

នាយ ទុយ ក៏បានទទួលការអនុញ្ញាតឲ្យចេញទៅសម្តែងច្រៀងនៅអាមេរិករយៈពេល២ ខែកន្លះ ជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង ស៊ឹម ថៃណា៕

ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1661ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1795ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1735ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1677ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1698ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1717ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1580ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1025ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1624ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1764ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25007នាក់
ម្សិលមិញ    41870នាក់
សប្ដាហ៍នេះ    25007នាក់
ខែនេះ    524668នាក់
ឆ្នាំនេះ   3268972នាក់
សរុប   56867868នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2025 ម៉ោង 12:43