ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1996

បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​តែ​មិន​មាន​ការ​កោដ​ក្រែង​អ្វី​ទាំង​អស់​ នៅ​តែ​លួច​ឆ្លៀត​ឱកាស​ លួច​ស៊ី​លុយ​ក្រោម​តុ​ជា​ថ្នូរ​​និង​សេវា​កម្ម​ឆាប់​រហ័ស ឬសេវាកម្ម​ល្អ ហើយ​ទង្វើ​ទាំង​នេះ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​គួរ​តែ​រឹត​បន្តឹង​អោយ​បាន​ឆាប់​រហ័យ ជាស​វៀង​ខូច​កិត្តិ​យស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល។

យោង​តាម​បណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា ˝Sovitou Vy” និង​មាន​ការ​ចែក​រំ​លែក​បន្ត​ពី​បណ្តាញ​សង្គម​ ˝ Sok Kimseng˝ បាន​ធ្វើ​ការ​រិះ​គន់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​បម្ទី​ពេទ្យ​បង្អែកខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥ដូច​ខាងក្រោម៖

˝ពត៌មាន មួយជ្រុងពីមន្ទីពេទ្យបង្អែកខេត្ត៖ សៀមរាបថ្ងៃទី២៩ / ០៩/ ១៥ ខ្ញុំបាននាំកូនទៅមន្ទីពេទ្យខេត្ត ដើម្បីពិនិត្យជម្ងឺ ( ពកទន់ៗនៅត្រចៀកផ្នែកខាងក្រោយ )ដំ​បូង​ខ្ញុំត្រូវបង់​សេវា ១៥០០០៛​ សំ​រាប់​ផ្នែក​ពិគ្រោះយោ​បល់​ក្រោយមក ត្រូវបង់ ១២០០០៛ទៀតផ្នែក អេកូសាស្ត្រ បន្ទាប់ពីធ្វើអេកូ រួចគ្រូពេទ្យថាកូនខ្ញុំកើត គីស ត្រូវវះពេលត្រឡប់មកដល់បន្ទប់ពិនិត្យវិញ( បន្ទប់ពិនិត្យជំងឺទី ១ )
ពេលនោះមានអ្នកគ្រូពេទ្យរាងចំណាស់បន្តិច ពាក់ម៉ាស់ បានយកក្រដាស លទ្ធផលអេកូពីកូនខ្ញុំចូលបន្ទប់ ហើយអោនខ្សិបដាក់ត្រចៀកអ្នកគ្រូពេទ្យដែលអង្គុយក្នុងបន្ទប់ រួចក៏ហៅខ្ញុំចូល រួចនិយាយថា គេយក ៥០$ ( អ្នកវះកាត់ )វះអោយភ្លាមមិនចាំបាច់រងចាំ បើធ្វើតាមលំដាប់លំដោយ ត្រូវបង់សេវា បន្ទប់សំរាក និងត្រូវរងចាំយូរថ្ងៃទើបបានវះព្រោះអ្នកជំងឺច្រើនណាស់ ខ្ញុំគិតមួយសន្ទុះក៏សំរេចចិត្ត អោយពេទ្យវះកាត់ ព្រោះតែខ្ញុំរវល់ពេកមិនមានពេល ដេកកំដរ ។ ក្រោយប្រគល់លុយខ្ញុំទាមទាវិក័យបត្រ័ គាត់ថាអត់មានទេ ( ពេទ្យលួចវះអោយទេ ) គាត់ថាបើអញ្ចឹងធ្វើតាមធម្មតាទៅ

បញ្ជាក់: នៅមុនពេលកូនខ្ញុំចូលវះ ក៏មានប្អូនម្នាក់មានជម្ងឺដូចគ្នាដែរ ដែលត្រូវក្រុមគ្រូពេទ្យ ទាលុយ ថ្លៃមុខកាំបិត មួយសន្ទុះក្រោយមក ក្មួយខ្ញុំបានសួរអ្នកដែលវះមុន គាត់ថាពេទ្យយក ១០០០០០៛ = ២៥$
ពេលនោះខ្ញុំបានទៅអង្គុយក្បែរប្អូនម្នាក់នោះដើម្បីសួរនាំ ស្រា់ប់តែពេទ្យហៅចូលបន្ទប់យ៉ាងលឿនពេចេញ​មក​ក្រៅខ្ញុំសួរម្តងទៀតគាត់ឆ្លើយថា ថ្លៃមុខកាំបិត ៥០$ខ្ញុំគិតថា​ពេទ្យអោយ​គាត់និយាយ​អញ្ចឹងព្រោះ​ខ្លាច​ខ្ញុំតវ៉ា។
សំនួរ : តើនេះជាអំពើពុករលួយដែរទេ? តើទង្វើនេះកើតឡើងទូទៅ រឺ ចំពោះតែពួកខ្ញុំពីនាក់? តើទង្វើរនេះធ្ងន់ធ្ងរយ៉ាងណាចំពោះអ្នកជម្ងឺផ្សេងទៀត? សូមមិត្តភ័ក្រ និងបងប្អូនមេត្តាផ្តល់យោបល់!˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ប៉ែន ​ផលគុណ​ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​បាន​ទេនៅ​ម៉ោង​៩និង​៥៤​នាទី​ព្រឹក​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ​២០១៥​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល​។

ប្រ​ជា​ពល​រដ្ឋ​កម្ពុជា សូម​អង្វ​យ៉ាង​ទទួច​ទៅ​លោកគ្រូវ​ពេទ្យ អ្នក​គ្រូ​ពេទ្យ​ សូម​មេត្តា​ធ្វើ​ការ​ទៅ​តាម​វិជ្ជា​ជីវៈ កុំ​មាន​ការ​រើស​អើង​ ប្រ​កាន់​អ្នក​ក្រអ្នក​មាន​ ឬអ្នក​តូច​អ្នក​ធំ ព្រោះ​សុទ្ធ​តែ​ជា​មនុស្ស​ដូច​តែគ្នាទេ និង​សូម​មេត្តា​បញ្ឈប់​រាល់​អំ​ពើ​ពុក​រលួស​ដែល​ជា​ទំ​លាប់​ចាស់​នោះ​ចោល​ទៅជាស​វាង​មាន​ការ​រិះ​គន់​ដូច​ខាងលើ ហើយ​អាច​និង​ប្រ​ឈរ​មុខ​ចំ​ពោះ​មុខ​ច្បាប់​ទៀតផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1519ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1597ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1926ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1648ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2847ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1371ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1450ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1342ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1789ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13666នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    58057នាក់
ខែនេះ    165135នាក់
ឆ្នាំនេះ   2623038នាក់
សរុប   51982964នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 13:54