ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់

ដោយៈ សៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:52 នាទី ចំនួនអានៈ 1344

ថ្មីៗនេះ បែកធ្លាយ​អនុបញ្ជាការ​​អង្គរក្ស​របស់​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឋានៈ​ជា​ផ្កាយ ៣ រង​មេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុង​តែធ្វើ​ព្យុះធ្វើភ្លៀង​ដឹកឈើ​ធ្វើអាជីវកម្ម​ពេញ​ផ្ទៃ​ប្រទេស យ៉ាង​អនាធិប​តេយ្យ​បំផុត ក្រោម​រូប ភាពស្នើសុំ ទៅមេ​ក្រសួង​កសិកម្ម​តែតាម​ទូរស័ព្ទ ហើយដឹក​ឈើ​ធ្វើអាជីវកម្ម​រាប់ឆ្នាំ ត្រឹម​ធ្វើផ្ទះ​ធ្វើ​ទូក ដោយ​គ្មាន ជំនាញ​ណាមួយ ហ៊ានអើត​ក្បាល​មក​ប៉ះពាល់​ជំនួញឈើ​ជ្រក​ក្រោម​ស្លាក​ធ្វើផ្ទះ​របស់​លោក​ ផ្កាយ ៣​រូបនេះ​ឡើយ ។

តាមប្រភពពីផ្ទៃក្នុងអង្គរក្សអះអាងថា មិនដឹងថា តើលោកផ្កាយ៣រូបនេះ ជាសញ្ជាតិយិនួ អ៊ីស្លាម ឬខ្មែរនោះទេ ? ឬក៏សញ្ជាតិអ្វីពិតប្រាកដនោះទេ បានជាមានសិទ្ធិទៅធ្វើផ្ទះនៅលើទឹកដីតំបន់លុងប៊ិន ស្រុកយួន ហើយដឹក ឈើប្រ ណីត និងឈើគ្រញូង១ជើងៗចាប់ពី ១-៣ យីឌុប ជាប្រចាំទៅយួន និងមុនដឹកចេញស្តុកទុកក្នុងដី ឡូតិ៍កោះធំសិន ។

ដូចជា បន្ទាប់ពីធ្វើផ្ទះនៅតំបន់ទឹកដីយួនហើយ ស្រាប់តែឮថា មានច្បាប់ដឹកឈើធ្វើទូកប៉ុកចាយ ធ្វើកាណូតធន់ធំពីរ ៣ទូក សម្រាប់ដឹកឈើទៅយួនថែមទៀត ។

ផ្ទុយទៅវិញ ក្រោយពីធ្វើទូកហើយបែរជាឮសូរមានច្បាប់ដឹកឈើរាប់ខែចុងក្រោយនេះ យកទៅធ្វើផ្ទះក្នុង ទឹកដីកោះធំ ទៀត បន្ទាប់ពីសង់ភូមិគ្រឹះនៅឡុងបិនទឹកដីយួនយ៉ាងធំមួយនិងវីឡាដ៏ធំស្កឹមសៃមួយទៀត ក្នុងទឹកដីច្បារ អំពៅហើយ នោះ ។

ដោយឡែក ពាក់ព័ន្ធនឹងការចុះបង្ក្រាបចាប់ឡានឈើយីឌុបរបស់ក្រុមឈ្មួញដែលប្រុងដឹកចេញទៅលក់នៅ យួន ។ ហើយត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ ។

អ្វីជាការភ្ញាក់ ផ្អើលនោះ គឺថ្ងៃប៉ូលិសសេដ្ឋកិច្ចទទួលផែនផ្លូវជាតិលេខ ៤ ចុះបង្ក្រាបឈើបទល្មើសពីឡាន ពេលយប់ ឃុំទឹកវិល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ បែរជាឈើលោកផ្កាយ ៣ មេអង្គរក្សរងនោះក៏ចុះមកដែរ ប៉ុន្តែបែរជា គ្មាននរណាហ៊ានប៉ះពាល់សោះ ។ ហើយដែលបញ្ហានេះធ្វើឱ្យកើតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុម សមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ថា បង្ក្រាបតែប្រជាពលរដ្ឋ ឯឈើរបស់ផ្កាយ ៣ ឆ្លងដែនទៅយួនចុះ ដោយរលូន គ្មានបញ្ហាទេ ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដឹងថា តើក្រសួងមហាផ្ទៃ និងគួរមានវិធានការបែបណាទេ ទៅលើ លោកផ្កាយ ៣ មេអង្គរក្សរងរបស់នាយករដ្ឋមន្ត្រី ដែលក្លាយទៅជាមេក្លោងរកស៊ីបទល្មើសព្រៃឈើដែលនាំឱ្យខូច ឥទ្ធិពល និងប៉ះ ពាល់ដល់មុខមាត់ស្ថាប័នដឹកនាំកំពូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។
ដោយ ៖ ប្ញទ្ធីជោគ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2105ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3166ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1386ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1936ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1398ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1859ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1401ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1702ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1803ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1653ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:26