អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការជំនុំជម្រះជាសាធារណៈ លើសំណុំរឿងរបស់ លោក សម រង្ស៊ី ចំនួនបីសំណុំរឿង។
សេចក្ដីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៤ វិច្ឆិកា បានសរសេរថា នៅថ្ងៃទី១៧ វិច្ឆិកា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការនៅវេលាម៉ោង ៨ព្រឹក លើសំណុំរឿង លោក តុល ប្រាសាទ តំណាងឲ្យលោក សម រង្ស៊ី ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅថ្ងៃចន្ទ ទី១៩ វិច្ឆិកា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការមួយទៀត លើសំណុំរឿងរបស់លោក ជូង ជូងី ជាតំណាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលប្ដឹងតវ៉ាលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដោយឡែកនៅថ្ងៃទី២០ វិច្ឆិកា ចាប់ពីម៉ោង ៨ព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការលើសំណុំរឿងមួយទៀតរបស់លោក លី សុភ័ណ្ឌ តំណាងគណបក្ស សម រង្ស៊ី ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការបើកសវនាការជំនុំជម្រះរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នៅបន្ទាប់ពីលោក សម រង្ស៊ី បានប្ដឹងទាស់ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសពីថ្ងៃទី១២ តុលា ឆ្នាំ២០១២ ថា ឈ្មោះលោក សម រង្ស៊ី មិនត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ នោះទេ ដោយផ្អែកលើមូលដ្ឋានថា លោក សម រង្ស៊ី ជាជនដែលត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅរង់ចាំមើល ថាតើក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចយ៉ាងណាចំពោះករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។Copyright © 1998-2011 Radio Free Asia. All rights rese
ថ្ងៃនេះ | 7030 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35589 | នាក់ |
ខែនេះ | 183217 | នាក់ |
ឆ្នាំនេះ | 3765877 | នាក់ |
សរុប | 53125803 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:12 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net