​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន

ដោយៈ ផាន ខេត្តកំ​ពង់ធំ ថ្ងៃទី 29 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:52 នាទី ចំនួនអានៈ 1724

នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ចេញ​បទបញ្ជា​ឱ្យ​មន្ដ្រី និង​អាជ្ញា ធរ​គ្រប់​ជាន់ថ្នាក់​យក​ចិ​ត្ដ​ទុកដាក់ ទប់ស្កាត់​បទល្មើស​ជល​ផល​ដើម្បី អភិរក្ស​ធនធាន​មច្ឆជាតិ ដែល ក្នុងនោះ​មានការ​ប្រកា​សលុប ចោល​ដែន​ឡូត៍​នេសាទ បញ្ឈប់  ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ប៉ុន្ដែ បទបញ្ជា​របស់លោក ហ៊ុន សែន​មិន​ត្រូវបាន​មន្ដ្រី​ថ្នាក់ក្រោម​អនុ វត្ដ​ន៍​ឱ្យមាន​ប្រសិទ្ធភាព​នោះទេ ពួកគេ​បែរជាយក​បទបញ្ជា​នេះ ទៅ​ស្វែងរក​ផលប្រយោជន៍​ច្រក ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ ។​

​សេចក្ដីរាយការណ៍​ពី​ខេត្ដ​កំពង់ ធំ​បានឱ្យដឹងថា បច្ចុប្បន្ននេះ​បទ ល្មើស​នេសាទ​កំពុង​កើតមាន​ពេញ បន្ទុក ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្ទោង  ខេត្ដ​កំពង់ធំ​តាំងពី​ផ្នែក​ខាងលើ រហូតដល់​ដែន​ទន្លេ ពោលគឺ​មន្ដ្រី ជំនាញ​ជលផល​ប្រចាំ​សង្កាត់​ស្ទោង និង​ពាម​បាង កំពុង​សប្បាយ​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​ទាំងនោះ​តាមរយៈ​ការ​ជំរិត ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចេញ​ធ្វើ​នេសាទ​ជា​លក្ខណៈ គ្រួសារ​នៅតាម​ដែន​ឡូត៍ និង​ព្រៃ លិច​ទឹក​ដែល​រដ្ឋាភិបាល​បាន​ដក ហូត​ពី​ឈ្មួញ ។ មន្ដ្រី​ជំនាញ​ជល ផល​មិនដែល​ខ្វល់ខ្វាយ​ចាត់​វិធាន ការបង្ក្រាប​បទល្មើស​ជ​ល​ផល នោះទេ គឺ​ពួកគេ​សម្ងំ​យ៉ាង​ស្ងាត់ ស្ងៀម​ក្នុង​ការប្រមូល​លុយ​ពីបទ ល្មើស​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន ហើយ​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល កំពង់ធំ កំពុង​សើម​មាត់​សើ​មក ពីបទ​ល្មើស​នេសាទ​ទាំងនោះ ។​

​មានការ​រំលឹក​ផងដែរ​ថា ប្រ ធាន​ផ្នែក​បរិស្ថាន​ប្រចាំ​ដែន​ទន្លេ ដែលមាន​ស្នាក់ការ​នៅក្នុង​ភូមិ ដូន​ស្ដើង នៃ​ឃុំ​ពាម​បាង ស្រុក ស្ទោង ខេត្ដ​កំពង់ធំ គឺ​លោក ប៉ែន  ភា​រ៉ាត់ ដែលជា​សាច់ញាតិ​របស់ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ គឺជា​មនុស្ស​សកម្ម​បំផុត​ក្នុងការ ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ យកទៅ​ជូន​បង​របស់​គាត់​ជានា​យ ខណ្ឌ ហើយ​ក្នុងនាម​ជាម​ន្ដ្រី​បរិ ស្ថាន​លោក ប៉ែន ភា​រ៉ាត់ បាន បោះ​មេ​ធ្វើជា​អ្នកចាត់ចែង​ប្រមូល លុយ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ ល្មើសច្បាប់​យកទៅ​បែងចែក​តាម ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កុំឱ្យ​ចុះទៅ​បង្ក្រាប​បទល្មើស នេសាទ​នៅ​ឃុំ​ពាម​បាង​នោះ ។ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា មន្ដ្រី​បរិស្ថាន និង​ជលផល​បាន​ត្រូវ​ដៃ​ត្រូវ​ជើង គ្នា​ក្នុង​ការចេញ​ប្រមូល​លុយ​ពីបទ ល្មើស​នេសាទ ហើយ​សម្រាប់​ពួក គាត់​ជា​រាស្ដ្រ​ក្រីក្រ បើ​គ្មាន​ប្រា​ក់បង់ ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ទេនោះ ច្បាស់​ណាស់​ដែលថា គេ​រារាំង​មិនឱ្យ​ចូលទៅ​ធ្វើការ​នេ សាទ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​

​បើតាម​ការអះអាង​រប​ស់​ប្រ ជា​ពលរដ្ឋ​មួយចំនួន​បានឱ្យដឹងថា មាន​បទល្មើស​ឆ្នុក​រាប់រយ​កន្លែង ដែល​ឆ្នុក​នីមួយៗ​ត្រូវតែ​បង់លុយ ប្រមាណ​១,២​លាន​រៀល ឱ្យទៅ ប៉ែន ភា​រ៉ាត់ ហើយ​សម្រាប់​ឆ្នុក ធំៗ​ត្រូវ​បង់ប្រាក់​ចំនួន​១,៥​លាន រៀល​ឱ្យទៅ​លោក ប៉ែន ភា​រ៉ាត់ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​នៅមាន​សាច់​ដៃ​អួន​ក្រឡា ញឹក ត្រូវបាន​គេ​ដាក់​ពាសពេញ ព្រៃ​លិច​ទឹក និង​អតីត​តំបន់​ឡូត៍ នេសាទ​ដែល​រដ្ឋាភិបាល​បាន​រំ សាយ​ចោល គឺ​សុទ្ធតែ​មានការ បង់លុយ​ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថ កិច្ច​ពាក់ព័ន្ធ ទើប​ក្រុម​ឈ្មួញ និង ប្រជាពលរដ្ឋ​អាចធ្វើ​ការនេសាទ  ក្នុង​រដូវ​បិទ​នេសាទ ក៏ដូចជា​ការ ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ គ្មាន​ការបង្ក្រាប​ពី​មន្ដ្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ ។ ភាព​អ​នា​ធិ​ប តេ​យ្យ​នៃ​បទល្មើស​នេសាទ​នៅត្រង់ ចំណុច​ឃុំ​ពាម​បាង​នោះ បាន​ចាប់ ផ្ដើម​កក្រើក​ឡើងវិញ​ច​ង់​ខ្លាំង​ជាង សម័យមុន​ទៀតផង ដូចដែល ពលរដ្ឋ​មួយចំនួន​បាន​អះអាងថា ដង្ខៅ​ឡូត៍​នេសាទ​មួយចំនួន​បាន ចាប់​ត្រី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ខ្វល់ ខ្វា​យ​អ្វី​ទាំងអស់​ឱ្យតែបាន​លុយ និង​បង់លុយ​ឱ្យ​សមត្ថកិច្ច និង​មន្ដ្រី ជំនាញ​កុំឱ្យ​ចុះមក​បង្ក្រាប ។​

​នៅពេលដែល​រដ្ឋាភិបាល​បាន ប្រកាស​រំសាយ​ចោល​ដែន​ឡូត៍ នេសាទ​តាម​យុទ្ធសាស្ដ្រ​អភិរក្ស ធនធាន​មច្ឆជាតិ គេ​សង្កេតឃើញ មន្ដ្រី​ជំនាញ​ជលផល និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាន​យក បទបញ្ជា​របស់​រដ្ឋាភិបាល​ទៅធ្វើ ជា​អាជ្ញាប័ណ្ណ​ដើរ​ប្រមូល​លុយ​ពី បទល្មើស​យកទៅ​ច្រក​ហោប៉ៅ ផ្ទាល់ខ្លួន ពោលគឺ​ទាំង​ការរក្សា ទុក​ដែន​ឡូត៍​នេសាទ ក៏ដូចជា​ការ រំសាយ​ដែន​ឡូត៍​ទាំង​នោះគេ សង្កេតឃើញ​ជំនាញ​ជលផល​នៅ តែមាន​ឱកាស​ប្រមូល​ផល​ប្រ​-​យោជន៍​ពី​អំពើ​ល្មើសច្បាប់​ទាំង នោះ​យ៉ាង​ស្ងៀមស្ងាត់ ។ សូម្បី តែ​លោក សុជាតិ ជា​ប្រធាន​ស្នាក់ ការ​កងរាជអាវុធហត្ថ​ប្រចាំ​ដែន ទន្លេ​នៅ​តំបន់​នោះ ត្រូវគេ​ដឹងថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន និង​បែងចែក​មក​ថ្នាក់លើ ហើយ​បើតាម​ការប៉ាន់ប្រមាណ គឺ​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អាច ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ក្នុង​មួយឆ្នាំៗ​មិនតិច​ម៉ឺន​ដុល្លារ នោះទេ ចង់​វិនាស​ហិនហោច​ធន ធាន​ធម្មជាតិ​ដោយសារ​ការប្រើ ប្រាស់​ឧបករណ៍​នេសាទ​ល្មើស ច្បាប់ ក៏​ពួកគេ​មិន​ខ្វល់ខ្វាយ ។​

​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទទួល បាន​ផលប្រយោជន៍​ក្រាស់ក្រែល ពីបទ​ល្មើស​នេសាទ​តាម​បណ្ដា ស្រុក ព្រោះ​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ ធំ​បាន​លាតសន្ធឹង​ជាប់​មាត់បឹង ទន្លេសាប​ធំជាងគេ ពោលគឺ​ទាំង ការដឹកជញ្ជូន​ត្រី កង្កែប អន្ទង់ ក្នុងស្រុក​សុទ្ធតែ​សុំ​អាជ្ញាប័ណ្ណ​ពី លោក ប៉ែន វណ្ណា​រិ​ទ្ធ ហើយក៏​ត្រូវ ចំណាយ​ប្រាក់​ច្រើន​ក្រាស់ក្រែល ជាពិសេស​មាន​មនុស្ស​ជាច្រើន ថ្នាក់មូលដ្ឋាន​កំពុង​ចេញ​ប្រមូល លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ ជូន​លោក ប៉ែន វណ្ណា​រិ​ទ្ធ យ៉ាង ប្រសេចប្រសាច ដែល​ទាមទារ ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់ ។ លោក ប៉ែន វណ្ណា​រិ​ទ្ធ មានឱកាស​មកកាន់​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ កំពង់ធំ ក្រោយ​ពេលដែល​រដ្ឋា​ភិ បាល​ប្រកាស​រំសាយ​ដែន​ឡូត៍​នេ សាទ ហើយ​ប្អូន​របស់គាត់ គឺ លោក ប៉ែន ភា​រ៉ាត់ ក៏​សកម្ម​បំផុត ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស ជលផល​យកទៅ​ជូនប​ង​របស់គាត់ តាមរបៀប​ពុករលួយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក ប៉ែនវណ្ណារិទ្ធ និង លោក ​ប៉ែនភារ៉ាត់ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​វិច្ឆកា ឆ្នាំ២០១២នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2101ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1698ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3747ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1874ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1768ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1650ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1528ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1628ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1635ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1691ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7789នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73867នាក់
ខែនេះ    821658នាក់
ឆ្នាំនេះ   3565962នាក់
សរុប   57164858នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:15