បុរសជនជាតិបរទេសមានវិបត្តិ កាន់ដបស្រាយ បានទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា កាលពីម៉ោង២៣និង២០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ។
តាមសម្ដីសមត្ថកិច្ចនៅគោលដៅបានរៀបរាប់ថា បុរសជនជាតិបរទេស មិនស្គាលអត្តសញ្ញាណ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសរូបនេះ បានកាន់ដបស្រាយដើរម្នាក់ឯង ពិលិចទៅកើត លុះដល់លើស្ពានជ្រោយចង្វា ហើយក៏អង្គុយផឹកស្រាលអស់១ដប រួចប៉ងលោតទឹកដើម្បីសម្លាប់ខ្លួនតែម្ដង តែសំណាងល្អ បានសមត្ថកិច្ចគោលដៅនិងអ្នករួមដំណើរសង្គ្រោះឃាត់ទាន់ពេល ទើបមិនអី។
ក្រោយមកត្រូវបានសមត្ថកិច្ចក្រៀកឡើងលើម៉ូតូយកមកប្រគល់ឲ្យស្ថានទូតបារាំង តែស្ថានទូតបារាំងមិនព្រមទទួល ដោយសំអាងថាបុរសរូបនេះ គ្មានឯកសារអ្វីជាប់ខ្លួន ទីបំផុតសមត្ថកិច្ច ក៏បានដាក់បុរសបរទេសនេះ នៅអង្គុយមុខស្ថានទូតបារាំងតែម្នាក់ឯងទៅ ៕ ដោយ សុខ ស៊ីឌី ប្រភពដើម ANN
ថ្ងៃនេះ | 7738 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 73816 | នាក់ |
ខែនេះ | 821607 | នាក់ |
ឆ្នាំនេះ | 3565911 | នាក់ |
សរុប | 57164807 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:04 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net