អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ

ដោយៈ មករា បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1589

អាជ្ញាធរ និង​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បន្ទាន់​មួយនៅ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​សុខាភិបាលក្នុង​មន្ទីរ និង​ការិយាល័យ​តាម​ស្រុក​/​ក្រុង ប្រធាន​/​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ក្រុង ស្រុក មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​តម្រង់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ មនសិកា​រ ស​ម្ប​ជ្ជ​ញ្ញៈ មន្ត្រី​សុខាភិបាល និង​ពេទ្យ​ឡើងវិញ ក្នុង​ខេត្ត បន្ទាប់ពី​ករណី​រឿងអាស្រូវគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្យាបាល​កុមារ​ម្នាក់ដែល​ពស់វែកដំបូក​ចឹក បណ្ដាលឲ្យ​កុមារ​នោះ​ស្លាប់​។ គ្រូពេទ្យ​ថាមាន​ថ្នាំ តែ​សម្រាប់​ទុក​ចាក់​ជូន​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ហ៊ុនសែន ដែល​ចុះ​វាស់វែង​ដី​ប៉ុណ្ណោះ​។

គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ឪពុកម្ដាយ​របស់​កុមារ​ឈ្មោះ សាមឿន តូ​ត អាយុ ៧​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ដឹក​តាម​រថយន្តឈ្នួល កុមារ​នេះដែល​ត្រូវ​ពស់វែកដំបូកបាន​ចឹក ពី​ល្ងាច​ក្នុង​បរិវេណ​ផ្ទះ ចំ​ត្រង់​ចង្អុលដៃ មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើម្បី​សុំ​ពេទ្យ​ពិនិត្យ​សង្គ្រោះ​ព្យាបាល​បន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពេទ្យ​ប្រចាំការ​វេន​យប់នោះ គឺ​លោក​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ដែលមាន​អត្ត​ច​រិត អាកប្បកិរិយា មិនសូវ​និយាយស្ដី ស្ពឹក​ស្រពន់ និង​មិន​សហការ​រាយការណ៍ បាន​ឆ្លើយថា ខ្លួន​មិនចេះ​ព្យាបាល និង​ថាគ្មាន​ថ្នាំ​ព្យាបាល​ទេ ព្រោះថ្នាំ​មានតែ​សម្រាប់​ទុក​បម្រុង​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ដែល​ចុះ​វាស់ដី ជូន​ពលរដ្ឋ​ប៉ុណ្ណោះ​។ ម្ដាយ​ក្មេងរងគ្រោះ បាន​អង្វរករ និង​សុំ​បង់​ជា​លុយ​ប៉ុន្មាន​ក៏ដោយ ដើម្បី​សង្គ្រោះ​ជីវិត​កូន​។

ប៉ុន្តែ​គ្រូពេទ្យ​នោះពុំ​ព្រម ហើយ​បញ្ជូន​កុមារ​រងគ្រោះចេញ ដោយ​ឲ្យ​អ្នកជំងឺ​ដឹក​តាម​រថយន្តឈ្នួ គ្មាន​ពេទ្យ​តាម និង​គ្មាន​ចាក់​ថ្នាំ ឬ​បន្តោក​សេ​រ៉ូម អ្វី​ឡើយ​។ ទីបំផុត​កុមារ​រងគ្រោះបាន​ស្លាប់​។​

​លោក​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ក៏​ប្រាប់​សារព័ត៌មាន​ថា ពេទ្យ​មាន​ថ្នាំ​បម្រុង​ទុកសម្រាប់តែ​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ចុះ​វាស់វែង​ដីធ្លី​ប៉ុណ្ណោះ​។ ឯ​ថ្នាំ​សម្រាប់​ពលរដ្ឋ មាន​មិន​គ្រប់​ដូ​ស​ទេ​។ តែមាន​គ្រូពេទ្យ​ខ្លះលួច​និយាយថា ពេទ្យ​ពុំ​ហ៊ាន​ព្យាបាល​កុមារ​នោះទេ ហើយ​បាន​បញ្ជូន​កុមារ​នោះទៅកាន់​ពេទ្យ​ខេត្ត​។​

​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក មានប្រសាសន៍ថា ការបាត់​បង់ជីវិត​ក្មេងប្រុស​ម្នាក់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល សោកស្ដាយ​ពន់ពេក​ណាស់​ហើយ តែ​វារឹតតែ​សោកស្ដាយ​ជាង​នេះ គឺ​វា​បាន​ផ្សារភ្ជាប់ និង​ជះឥទ្ធិពល​ខូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប៉ះពាល់​កិត្តិយស​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ខិតខំ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ និង​ពុំដែល​បានគិត ឬ​ធ្វើ ដែលថាទុក​ថ្នាំ​សម្រាប់​ពួកខ្លួនឲ្យមាន​តម្លៃ ជាង​ជីវិត​ពលរដ្ឋ និង​កូនចៅ​នោះឡើយ​។​

​លោក​អភិបាលស្រុកថ្ម​ពួក បាន​គូសបញ្ជាក់ថា “​វា​ដូចជា​ហែក​បេះដូង​ស្រុក​ថ្មពួក ដែល​ចាំបាច់កុំឲ្យ​មាន​ជាថ្មី និង​គ្រប់​ជំនាញ គ្រប់គ្នា​ទាំងអស់ ត្រូវតែ​រួមគ្នា ពង្រឹង​ការងារ​ឡើងវិញ​។ អាជ្ញាធរ​អត់​ជ្រៀតជ្រែក និង​គ្មាន​ចេតនា​លូកដៃ​ណែនាំជំនាញ​ណា​ទេ តែ​សូម​ចូលរួម​កែលំអ ដើម្បី​ទាំងអស់គ្នា​”​។​

​អ្នកស្រី នួ​ម សុភ័ណ អភិបាលរង​ស្រុក​ថ្មពួក ក៏បាន​មានប្រសាសន៍ថា “​ការគ្រប់គ្រង​ចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និង​កែលំអ​ឡើងវិញ​ជាប្រចាំ ដូចជាគុណធម៌ ក្រម​វិជ្ជាជីវៈ​គ្រូពេទ្យ ត្រូវតែ​គោរព ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​តួនាទី​ភារកិច្ច​។ សំខាន់​ជាង​នេះ គឺ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ឆន្ទៈ មនសិ​ការ សតិ​ស​ម្ប​ជ្ជ​ញ្ញៈ សុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង និង​ម៉ឺងម៉ាត់​”​។​

​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យដឹងថា ករណីនេះ ទាំង​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ទាំង​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ប្រធាន​ប្រចាំ​វេន​យប់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​កំហុស ដោយ​មិន​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដោយមាន​អ្នកជំងឺ​ធ្ងន់មិន​រាយការណ៍ និង​មិន​សុំ​សហការ​ពី​អាជ្ញាធរ​ស្រុក ជាពិសេស​គ្រូពេទ្យ​នោះដឹងថា កុមារ​រងគ្រោះ ត្រូវ​ពស់​ចឹក ពុំ​ដឹង​ធ្វើ​ម៉េច ហើយ​បញ្ជូន​អ្នកជំងឺ​តាម​រថយន្តឈ្នួល មិន​ប្រើ​រថយន្ត​ពេទ្យ ដែលមាន ហើយ​ពុំបាន​ព្យាបាល​សង្គ្រោះ (​ចាក់​ថ្នាំ ឬ បន្តោក​សេរ៉ូម ឬ រុំ​របួស​) ជាដើម​។​

​អាជ្ញាធរ​ក៏បាន​អះអាងថា ថ្នាំ​បម្រុង​ទុកសម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន មានតែ ១០ ដប ហើយ​គ្មាន​ការណែនាំ​ពី​មន្ទីរ ឬ​ការិយាល័យ​សុខាភិបាល ឬ​នរណាថាដាច់ខាតត្រូវ​ទុក​បម្រុងសម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​ជាដាច់ខាត មិនអាច​យកមកប្រើ​កា​រ​សិនដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​នោះទេ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2290ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1727ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3709ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1596ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2389ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1753ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1793ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1820ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1845ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11870នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77948នាក់
ខែនេះ    825739នាក់
ឆ្នាំនេះ   3570043នាក់
សរុប   57168939នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:43