មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:48 នាទី ចំនួនអានៈ 1554

សកម្ម​ភាព​ដឹក​ឈើ​តាម​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់​ និង​រឺ​ម៉ក​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ចូល​ខេត្ត​សៀម​រាប​ដូច​ហែ​រកឋិន​ទាន តែ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មិន​ចុះ​បង្ក្រាប​ ថែម​ទាំង​និយាយ​ថា ជិត​ដល់​បោះ​ឆ្នោត​ថ្នាក់​លើ​​អោយ​បន្ថូ​បន្ថយដល់​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះទៅ​វិញ។

ជាក់​ស្តែង​នៅព្រឹក​​ថ្ងៃទី​២២ និង​យប់​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៣នេះ មាន​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់ រឺម៉ក​ដឹក​ឈើក្មាន​ច្បាប់​ ​ពី​ខេត្ត​ព្រះ​វិហារ​ដោយ​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប ចូល​យក​មក​លក់​អោយ​ដេ​ប៉ូ​លក់​ឈើ​នៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក ក្រុង​សៀម​រាប​ជា​ច្រើន​កន្លែង។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយការណ៍​ជូន​លោក​ យឹមស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប តែ​លោក​ថា ជាប់​រវល់​ចុះ​វាស់​វែង​ដី​ជា​មួយ​យុ​វ​ជន​ស្ម័ក្រចិត្តមិន​អាច​មក​ត្រួ​ត​ពិនិត្យ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​បាន​ទេ សូម​អោយ​ទូរ​ស័ព្ទ​ទៅ​លោក​ ឡឹង​សុខា វិញ។

លោក​ ឡឹងសុខា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​អាច​ចុះ​បង្ក្រាប​បាន​ទេ ព្រោះ​រយៈពេល​កន្លង​ទៅ​ចុះ​បង្ក្រាប​ព្រៃ​ឈើ​បែ​ជា​មារឿង​ទៅ​វិញ ម្យ៉ាង​ទៀត​ថ្នាក់​លើ​ប្រ​ជុំ​សុំ​អោយ​បន្ថូ​បន្ថយ​ខ្លះ​ដល់​អ្នក​រក​ស៊ី​កំបិច​កំប៉ុកព្រោះ​ជិត​បោះ​ឆ្នោត​ហើយ។

លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២៨នេះ ថា ” គ្មាន​ពាក់​ព័ន្ធ​អី​ជា​មួយ​ការ​បោះ​ឆ្នោត​ទេ កុំ​ចេះ​តែ​និយាយ​ផ្តេស​ផ្តាស “ រួច​ក៏​បិទទូរ​ស័ព្ទ​បាត់​ទៅ។

លោក​ ស៊ូភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា ” ខាង​សា​លា​ខេត្ត​ក៏​មិន​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំ​ណឹង​ផ្តេស​ផ្តាស​អញ្ចឹង​ដែរ អ្នក​ណា​វា​និយាយ​ចាប់​វា​ម៉ោ ឬ​មួយ​អ្នក​កា​សែត​ចេះ​តែ​ប្រ​ឌិត​ខ្លួន​ឯង​ទេ​ដឹង? មើល​មើ​អ្នក​ដឹក​​ឈើ​មាន​ច្បាប់​ពី​ខាង​ណា? សាលា​ខេត្ត​មិន​ដែល​ចេញ​ប្បាប់​អោយ​ដឹក​ឈើ​ទេ “។ លោក ស៊ូភិរិន្ទ​ បាន​បន្ថែម​ថា ” ខ្ញុំនៅ​ខេត្ត​សៀម​រាប​នេះ​គ្មាន​ផ្ទះ​១​ខ្នង​ ឬ​ដី​១​ចំ​អាម​ទេ រាល់​ថ្ងៃ​មាន​តែ​ខិត​ខំ​កសាង​ស្ថាប​នា​ អោយ​ខេត្ត​សៀម​រាប​រីក​ចំ​រើន​តែ​ប៉ុណ្ណោះ“។

ចែ ឈុន (ហៅចែពៅ)ថៅ​កែ​​ដេ​ប៉ូ​ទទួល​ទិញ​ឈើ​គ្មាន​ច្បាប់​ម្នាក់​ដែ​ល​បាន​ទិញ​ឈើ​ខាង​លើ​ក្នុង​ចំ​ណោម​ដេ​ប៉ូ​ជា​ច្រើន​ បាន​គំ​រាម​អ្នក​សារ​ព័ត៌មាន​យើង​ថា ” ហាម​ចុះ​ផ្សាយ​ឈ្មោះ​ខ្ញុំ និង​កុំ​យក​រូប​ថត​ខ្ញុំ​ទៅ​ផ្សាយអោយ​សោះ​ ប្រ​យ័ត្ន​ខ្ញុំ​ប្តឹង! ព្រោះ​ប្តី​ខ្ញុំ​ក៏​ធ្វើ​ការ​បមន្ត្រី​រាជ​ការ​ដែរ! ចាំ​បាច់​មក​ថត​អី! នាំ​គ្នា​យក​លុយ​ទៅ​ចាក់​សាំង​ទៅ “។

បើ​តាម​ការ​ស៊ើប​អង្កេត បាន​អោយ​ដឹង​ថា ក្រុម​ដេ​ប៉ូលក់​ឈើ​រាប់​រយ​កន្លែង​នៅ​ខេត្ត​សៀម​រាប ជា​ពិសេស​គឺ​ដេប៉ូ​តាម​ផ្លូវ​ភូមិ​ជន្លង់​នេះ​តែ​ម្តង គឺ​ពុំ​ដែល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដែល​បង់​ពន្ធ​ជួន​រដ្ឋ​នោះ​ទេ គឺ​ពួក​គេ​ទិញ​តែ​ឈើ​ពី​សង្គម​ងងឹត រក​ស៊ី​លោត​ឆ័ត្រ​អត់​ច្បាប់​តែ​ប៉ុណ្ណោះ ព្រោះ​បាន​ចំ​ណេញ​ច្រើន។

ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ស៊ី​បាន​អោយ​ដឹង​ថា ពួក​គេ​បាន​​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដងផ្លូវ​ គ្រប់​ទី​កន្លែង​ទើប​អាច​ដឹក​ឈើ​ចូល​បាន​ បើ​មិន​បង់​លុយ​វិញ​ ដាក់​តែ​២ដុំ​ក៏​មេ​ព្រៃ​តាម​ចាប់​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​និយាយថា ព្រៃ​ឈើ​វា​ជា​សម្បត្តិ​រួម គួរ​ណាស់​តែ​អា​ជ្ញា​ធរ​ដែន​ដី មន្ត្រី​ពាក់​ព័ន្ធ និង​មន្រ្តី​ជំ​នាញនាំ​គ្នា​ទប់​ស្កាត់​អ្នក​ដែល​រក​ស៊ី​មិន​ស្រប​ច្បាប់​ទាំង​តូច​ទាំង​ធំ ព្រោះ​ទី​មួយ​វាបាត់​បង់​ព្រៃ​ឈើ អស់​ដោយ​គ្មាន​ថវិការ​ចូល​រដ្ឋ​ ចូល​តែ​ហោ​ប៉ៅ​ពួក​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ និង​ពួក​រក​ស៊ី​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​យល់​ឃើញ​ថា នៅ​ពេល​អស់​ព្រៃ​ឈើ​ វាបណ្តាល​អោយ​មានអាកាស​ធាតុ​រាំង​ស្ងួត ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំ​នន់ ហើយ​គ្រោះ​ថ្នាក់​ទាំង​​នេះ វា​មិន​មែន​ប៉ះ​ចំ​តែ​អ្នក​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​ទេ គឺ​វា​ប៉ះ​​ទាំង​​អ្នក​ដែល​មិន​បាន​​កាត់​បំ​ផ្លាញ​ព្រៃ​ឈើផង​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1827ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2504ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1699ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1834ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2470ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1557ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1693ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1647ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1659ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7752នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73830នាក់
ខែនេះ    821621នាក់
ឆ្នាំនេះ   3565925នាក់
សរុប   57164821នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:06