កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1654

កម្លំាំង​ចំ​រុះ​ដែល​ចូល​រួម​ដោយ​ សាលាក្រុង​សៀម​រាប អធិការ​ក្រុងសៀមរាប ព្រហ្មទណ្ឌកំរិត​ស្រាលនៃ​ស្នង​ការ​នគរបាល​ខេត្ត មន្ទីរ​ប្រៃស​ណី​ទូរ​គមនាគមន៍ខេត្ត ប៉ុស្តិ៍រដ្ឋ​បាល និង​អាជ្ញាធរ​ដែន​ដី​ បាន​ចុះធ្វើ​ការ​នែ​នាំ​ហាម​​ប្រាម​ដល់​ម្ចាស់​ដែល​បើក​​បំ​រើ​សេ​វា​កម្ម​​អ៊ីន​ធឺណិត​ អោយ​គោរព​គោល​ការ​ណ៍​បី​ចំ​ណុច​របស់​សាលា​ក្រុងនៅ​រសៀល​ថ្ងៃទី​៧​ ខែគុម្ភៈ ឆ្នាំ២០១៣​នេះ។

លោក អឿន​ ពៅ អភិបាល​រង​ក្រុង​សៀម​រាប​បាន​មាន​ប្រសាសន៍​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី៧គុម្ភៈ​​នេះ​ថា ខាងសាលា​ក្រុង​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​នឹង​កំ​ពុង​ចុះ​ធ្វើ​ការ​នែ​នាំ​ដល់​ម្ចាស់​ហាង​អ៊ីន​ធឺណិត​ជំ​ហ៊ានទី១​ចាប់​ពី​ថ្ងៃទី​៧នេះ​ពេញ​មួយ​ថ្ងៃ និង​ថ្ងៃទី៨​មួយ​ព្រឹក​ទៀតក្នុង​សង្កាត់​សំ​ខាន់​ៗ​ចំ​នួន​៤ គឺសង្កាត់​ស្លក្រាម សង្កាត់​ស្វាយ​ដង្គំ សង្កាត់​គោគចង និង​សង្កាតសាលាកំ​រើក។

លោក​អឿន​ពៅ បាន​បន្ត​ថា ខាង​សាលា​ក្រុង​មាន​គោលការណ៍​បី​ចំ​ណុះគឺ ទី១-ហាង​អ៊ី​ធឺ​ណិត​ណា​ដែល​នៅ​ជិត​សាលា​រៀន​ក្រោម​៥០០ម៉ែត្រគឺ​នែ​នាំ​អោយ​បិទ ទី២-ហាង​បំរើ​សេវា​កម្ម​អ៊ីន​ធឺ​ណិត​ហាម​មិន​អោយ​ក្មេង​ៗ​លេង​ហ្គេមជាដាច់​ខាត ទី៣-អ្នក​មានលិខិត​អនុញ្ញាតិ ឬហៅ​ថា​(Licenses) ​ដែល​បើក​ហាង​អ៊ីន​ធឺ​ណិត​ជិត​សាលាអាច​ប្តូរ​ទីតាំង​ទៅ​បើក​កន្លែង​ផ្សេង​​បាន​ ដែ​ល​មាន​ចម្ងាយ​លើស​ពី​៥០០​ម៉ែត្រ។ រី​ឯអ្នក​បើក​អ៊ីន​ធឺ​ណិត​មិន​ទាន់​មាន​ច្បាប់​សូម​ប្រ​ញាប់​ទៅ​ធ្វើ​ច្បាប់​ជា​បន្ទាន់។

លោក​អឿន​ពៅ បាន​បន្តថា ជំហ៊ាន​ទី២​សមត្ថ​កិច្ច​នឹង​ចុះ​នែនាំ​ដល់​សង្តាត់​ចំ​នួន​៩​ទៀត​ដែល​នៅ​ឃ្លាត​ពី​កណ្តាល​ទី​ក្រុង​ ហើយ​មូល​ហេតុ​ដែល​សមត្ថ​កិច្ច​​បាន​ចុះ​អនុវត្ត​គោល​ការ​ណ៍​បី​ចំ​ណុច​ខាង​លើ​នេះ គឺ​បណ្តាល​មក​ពី​មាតាបិតា​អាណាព្យា​បាល​សិស្ស​បាន​ត្អូញត្អែ​ថា កូន​របស់​ពួក​គាត់​មិន​សូវ​ចូល​សាលា​រៀន​ ព្រោះ​រវល់​វគ់វង្វេង​និង​ហ្គេម​តាម​ហាង​អ៊ីន​ធឺ​ណិត​ទាំង​នោះ។ លោក​អឿន​ពៅ​បាន​បន្ថែម​ថា ជា​ពិ​សេស​លោក​គ្រូអ្នក​គ្រូ​តាម​សាលា​រៀន​នានាបាន​រាយការ​​ថា បាត់​កូន​សិស្ស​ខ្លះ​មិន​សូវ​ចូល​រៀន​ ដល់​តាមដាន​ឃើញ​កំ​ពុង​លេង​ហ្គេម​តាម​ហាង​​អ៊ីន​ធឺណិតយ៉ាង​ងុប​ងុលពុល​ពេញ​ធឹង។

ស្រ្តី​​ម្នាក់​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​អង្គុយ​ដក​ដើម​ត្រ​កួន​ដែល​ដាំ​នៅ​ក្នុង​រង​បណ្តើរ​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​យើង​បណ្តើរថា ទោះ​ជា​ជីវ​ភាព​របស់​គាត់​មិន​សូវ​ធូ​ធា​ក៏ដោយ ក៏សព្វ​ថ្ងៃ​ខិតខំ​រក​ប្រាក់​អោយ​កូន​បាន​ទៅ​សាលា​រៀន​គ្រប់​ៗគ្នា តែ​មាន​កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​ម្នាក់​វា​តែង​តែ​ជិះ​កង់​ជា​មួយ​មិត្ត​ភ័ក្តិ​ទៅ​លេង​ហ្គេម​នៅ​តាម​ហាង​អ៊ី​ធឺ​ណិត ហើយ​កូន​គាត់​រៀន​ក៏មិន​សូវ​ពូកែ ​ព្រោះ​វា​បាន​ចំ​ណាយ​ពេល​ដែល​មាន​តំ​លៃទៅ​វគ់​និង​ហ្គេម​ទៅ​វិញ។ ស្រ្តី​រូប​នេះ​បាន​និយាយ​ទាំង​ញញឹម​ថា ”ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សមត្ថ​កិច្ច​គិត​គូបាន​ដិត​ដល់​អំពី​​បញ្ហា​បិទ​ហ្គេម​តាម​ហាង​អ៊ីន​ធឺណិត​នេះ ហើយ​បន្ទាប់​ពី​នេះ​ខ្ញុំ​សង្ឃឹម​ថា កូន​ខ្ញុំ​យក​ពេល​វេ​លា​​ដែល​ទំ​នេរ ទៅ​រៀន​គួរ ឬ​ស្វ័យ​សិក្សា​ជា​មួយ​មិត្ត​ភក្តិរបស់​វាវិញ“។

ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​និយាយថា ”ខ្ញុមិន​ចង់​ទៅ​លេង​ហ្គេម​ទេ តែ​ពួកម៉ាក​ចេះ​តែ​បបួល ហើយ​ពេល​ខ្ញុំ​លេង​កាន់​តែ​យូកាន់​តែ​មិន​ចង់​ឈប់​ តែ​ឥឡូវ​បាន​ម៉ាកប៉ា​នែ​នាំ​ខ្ញុំ​អោយ​ខំ​រៀន​ផង​ ហើយ​ជូន​ពេល​សមត្ថ​កិច្ច​ហាម​ប្រាម​ទៀត​ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​លេង​ហ្គេម​ហើយ បើ​ទៅ​ហាង​អ៊ី​ធឺណិត​ខ្ញុំ​ខំ​ស្រាវ​ជ្រាវ​ឯក​សារ​ណា​ដែល​ពាក់​ព័ន្ធ​និង​មេរៀន​វិញ ព្រោះ​លេង​ហ្គេម​អត់​តែ​លុយ​អត់​បាន​ផល​ប្រ​យោជន៍​អី​សោះ​“​៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1774ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1820ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6022ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1726ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2035ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1607ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2652ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1760ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1771ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1793ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12008នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78086នាក់
ខែនេះ    825877នាក់
ឆ្នាំនេះ   3570181នាក់
សរុប   57169077នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:56