ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩

ដោយៈ ភ្នំពេញ ថ្ងៃទី 13 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:32 នាទី ចំនួនអានៈ 1544

ក្នុងរយៈពេលថ្មីៗនេះ និងរហូតមក ដល់ពេលនេះពាក្យចរាមអារ៉ាម និងការផ្អើលតគ្នា បានកើតមានឡើង ចំពោះការមិនចាយ ក្រដាសប្រាក់ដុល្លារ សន្លឹក១០០ និង៥០ដុល្លារ ផលិតនៅឆ្នាំ២០០៩ ដែលព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងនៅតាម បណ្តាខេត្ត មួយចំនួន រាប់ទាំងរាជធានីភ្នំពេញផងដែរ។

ប៉ុន្តែចំពោះ ករណីនេះ អ្នកនាំពាក្យ នៃធនាគារជាតិកម្ពុជា បានធ្វើការបដិសេធ ហើយថាបានត្រឹមតែឮព័ត៌មាននេះ ហើយខាងធនាគារ ពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុ រួមទាំងកន្លែងប្តូរបា្រក់ ដែលប្រតិបត្តិការប្រចាំថ្ងៃ មិនបានរាយការណ៍ ពីពាក្យចចាមរ៉ាមខាងលើនេះ ដែលខ្លួនជួបប្រទះនោះទេ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មួយចំនួន និងអ្នកដែលបាន យកប្រាក់ដុល្លារសន្លឹក១០០ និង៥០ ផលិតនៅឆ្នាំ២០០៩ ទៅដូរ នៅកន្លែងហាងប្តូរប្រាក់ និងដូរលុយនោះ គឺម្ចាស់ហាង មិនទទួលនោះឡើយ ដោយអ្នកខ្លះអាងថា លុយទាំងនេះជាលុយ ដែលក្រុមចោរប្លន់ នៅបរទេស។

ពាក្យចរាមអារ៉ាម និងព្រឹត្តិការណ៍ ខាងលើនេះ ហើយដែលបានក្លាយ ជាការនិយាយតគ្នា នៅតាមខេត្តទាំងនោះ បានកើតឡើងមាន រហូតមកដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្រុងបាត់ដំបង នៅតាមហាងមួយចំនួន ដែលរកស៊ី ដូរលុយ និងប្តូរប្រាក់ បានបដិសេធ ទទួលយក ក្រដាសប្រាក់ដុល្លារ សន្លឹក ១០០ និង៥០ ដុល្លារ ដែលផលិតនៅឆ្នាំ២០០៩ ។ រីឯនៅខេត្តកំពង់ធំខេត្តកំពង់ចាម និងខេត្តកោះកុង ជាដើម ក៏កើតមានឡើង នូវព្រឹត្តិការណ៍ ក៏ដូចជាករណីនេះដែរ ។

ជាក់ស្តែង កាលល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ម្ចាស់តូបដូរលុយនិងប្តូរប្រាក់ មួយចំនួន ស្ថិតនៅ មុខសណ្ឋាគារ កាសា តាមបណ្តោយផ្លូវ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើងវត្តភ្នំ បាននិយាយថា អ្នកស្រីមិនទទួលយកនូវការដូរប្រាក់ ដុល្លារសន្លឹក ១០០ និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយដោយម្ចាស់តូបទាំងនេះ អះអាងថា ជាលុយដែលត្រូវ ចោរប្លន់នៅបរទេស។

យ៉ាងណាក៏ដោយ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ ខណៈម្ចាស់ហាង ដូរលុយនៅមុខផ្សារចាស់ ដែលធំគ្រាន់បើ ផងនោះ បានប្រាប់ដើមអម្ពិលថាអ្នកស្រីមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយទេ តែបានឮខ្លះប៉ុន្តែហាងរបស់អ្នកស្រី ទទួលយកការ ដូរប្រាក់ដុល្លារទាំងនេះ ។

ជាមួយនឹង ព័ត៌មានខាងលើនេះ អគ្គនាយកធនាគារជាតិនៃកម្ពុជានិងជាអ្នកនាំពាក្យ លោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣ថា លោកស្រីគ្រាន់តែឮប៉ុន្តែមិនបានឃើញក្រដាកប្រាក់១០០ដុល្លារផលិតនៅឆ្នាំ២០០៩ នោះទេ។

លោកស្រីនិយាយថា «ខ្ញុំមិនទាន់បានឃើញក្រដាសប្រាក់ ១០០ដុល្លារនោះទេហើយខាងធនាគារពាណិជ្ជ មីក្រូហិរញ្ញវត្ថុ និងកន្លែងប្តូរប្រាក់ផងនោះពួកគេប្រាប់ថា មិនទាន់ជួបបញ្ហានោះទេ»។

ដោយឡែក លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនគារអេស៊ីលីដាសុំមិន ធ្វើការអត្ថាធិបាយលើកបញ្ហានេះ ដោយឲ្យបង្វែរសំណួរទៅ ស្ថានទូតអាមេរិក។

ដោយឡែក អ្នកនាំពាក្យ នៃអង្គភាពព័តមាន និង ប្រតិកម្មរហ័ស លោក ទិត សុធាបានគូសបញ្ជាក់ថា អ្វីដែលជាពាក្យ ចចាមអារ៉ាម និងព័ត៌មានក្រៅផ្លូវការខាងលើនេះ សូមប្រជាពលរដ្ឋ កុំយកជាការពិត ពោលត្រូវ មានការចេញជាសេចក្តីថ្លែងការណ៍ផ្លូវការ ជាមុនសិន ។

ដោយឡែក ខាងម្ចាស់ហាងដូរលុយ និងប្តូរប្រាក់ ដ៏ល្បីនៅស្រុកខ្មែរយីហោលីហ៊ួរ ក៏បានបញ្ជាក់ថា ពុំបានបដិសេធ នូវក្រដាស ប្រាក់ដុល្លារ សន្លឹក១០០និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយ៕ ប្រភពដើមពី Looking today

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1856ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1557ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2428ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1747ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2622ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1635ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1770ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1759ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1588ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1910ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17272នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    83350នាក់
ខែនេះ    831141នាក់
ឆ្នាំនេះ   3575445នាក់
សរុប   57174341នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 22:25