គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 1757

សកម្ម​ភាព​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​លេខ​២​របស់​មេ​ឈ្មួញ​ស្រីម្នាក់​ឈ្មោះ ចែឡូវ ដឹក​ឆ្លង​កាត់​ស្រុក​វ៉ា​រិន​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលួន​ដោយ​គ្មាន​មេ​ព្រៃ​ ឬ​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្រ្តាប តែ​មន្រ្តី​​ជំ​នាញបែ​ជា​ឆ្លើយដោះ​សា​​​ថា ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ា​រិន​សុំ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ទៅ​វិញ​។​

ជាក់​ស្តែង​នៅ​ថ្ងៃ០៦ ខែ​ឧសភា ឆ្នាំ​២០១៣នេះ មាន​គោ​យន្ត​កន្រ្តៃ​០៤​គ្រឿង​ ដឹកឈើ​​ចេញ​ពី​​តំបន់​ព្រៃ​ស្អាក​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមាន​ជ័យ ឆ្លង​កាត់​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន នេះ​បើ​យោង​តាម​ប្រ​ភពច្បាស់​ការ​​​បានរាយ​ការណ៍តាម​​ទូរ​ស័ព្ទនៅ​ព្រឹក​មិញ​នេះ។ ប្រភព​បន្ត​ថា កាល​ពី​ព្រឹក​ដឹក​២​គោ​យន្តមិន​ដឹង​ម្ចាស់​ឈ្មោះ​អ្វី​ទេ តែ​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ដដែល​នេះ ដឹក​២គោ​យន្ត​ទៀត ក្នុង​មួយ​គោ​យន្ត​មាន​ឈើ​ចាប់​ពី​៥ទៅ​៧​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈើ​របស់​មេ​ឈ្មួញ​ស្រីម្នាក់​​ឈ្មោះ​ ចែ​ឡូវ ធ្លាប់​រក​ស៊ី​ដឹក​ឈើ​ត្រូវ​រូវ​គ្នា​ជា​មួយ​មន្រ្តី​ជំ​នាញ​រាប់​សិប​ឆ្នាំ​មក​ហើយ។​ ប្រភព​បន្ថែម​ថា មាន​គោ​យន្ត​កន្រ្តៃ​ដឹក​ឈើ​រាប់​ភ្លេច​ដឹក​ឆ្លង​កាត់ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​យប់​ ហើយ​ឈ្មួញ​ទាំង​នោះ​អះអាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ​គ្មាន​អ្នក​ចាប់​ទេ។

ចែឡូវ​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​លើ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​០៦​ដដែល​នេះ​ថា គាត់​បាន​ដឹក​ឈើ​មែន​តែ​ឈើ​របស់​គាត់​មាន​តែ​មួយ​គោ​យន្ត​កន្រ្តៃ​ទេ ហើយ​ក្នុង​មួយ​គោ​យន្ត​មាន​តែ​ជាង​៥​ម៉ែត្រ​គូប​ប៉ុណ្ណោះ​មិន​មាន​ដល់ទៅ​​៧​ម៉ែត្រ​គូបដូច​គេ​ថា​នោះ​​​ឡើយ។

អ្នក​យក​ព័ត៌​មាន​យើង​បាន​ព្យា​យាម​រាយ​ការ​ពី​សកម្ម​ភាព​ដឹក​ឈើ​គ្មាន​ច្បាប់​ខាង​លើ​ជូន​លោក​ ថោង​សុខៃ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រៃ​ណូយដែរ ​តែ​ទូរ​ស័ព្ទលោក​​នៅ​ក្រៅ​តំ​បន់​សេ​វា។ ដូច្នេះ​អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក លីសុផា នាយ​រង​សង្កាត់ខាង​លើ​​ តែ​កាល​ពី​ម៉ោង​ជាង​១០​ព្រឹក​គាត់​ឆ្លើយ​ថា ជាប់​រវល់​នៅ​ឯ​ក្រុង​សៀម​រាប មិន​បាន​នៅ​ឯ​ស្នាក់​ការ​ទេ ដូច្នេះ​លោក​មិន​បាន​ដឹង​ថាជា​ឈើ​របស់​អ្នក​ណា។ លុះ​ដល់​ម៉ោង​០១​រសៀល​លោកលី​សុ​ផាបាន​ប្រាប់​ថា ឈើ​ដែល​ដឹក​ខាង​លើ​គឺ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ារិន​គេ​សុំ​យក​ទៅ​ធ្វើ​ផ្ទះទៅ​វិញ។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​លួច​បង្ហើប​ថា ចែ​ឡូវ​ គាត់​ជា​ប្អូន​ស្រី​របស់​លោកគណ​បញ្ជា​ការ​ឯក​ភាព​ស្រុក​វ៉ា​រិន​ម្នាក់​ឈ្មោះ​ លន់ តែ​ឥឡូវ​លោក​លន់​គាត់​បាន​ទទួល​មរណភាព​ដោយ​រោគា​ពាទ​បាត់​ទៅ​ហើយ។ ពល​រដ្ឋ​បន្តថា ចែ​ឡូវ​ តែង​តែ​យក​អំណាច​ ឬ​យក​ឈ្មោះ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​មក​លក់​ក្នុង​ការ​រក​ស៊ី​ដឹក​ឈើ​ ម្យ៉ាង​វិញ​ទៀត​បើ​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូច​ផ្តេស​ផ្តាស ចែ​ឡូវ តែង​តែ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ស្រុក​វ៉ារិន​ថា អ្នក​កាសែត​ទៅ​ជំរិត​ទា​ប្រាក់​ រហូត​ដល់​មាន​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ដាក់​គុគ​ញ្ជូន​មក​តុលាការ​ខេត្ត​ក៏មាន។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​រិះ​គន់​ថា ក្រោម​ការ​ដឹក​នាំ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ ស៊ូ​ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប​ ពួក​គាត់​សង្កេត​ឃើញ​ថា បទ​ល្មើ​ព្រៃ​ឈើ​កើត​យ៉ាង​អាណា​ធិបតេយ្យគ្មាន​អ្នក​បង្រ្កាបជា​ដុំ​កំភួន​សោះ។ ពួកគាត់​បន្ត​ថា ឥឡូវ​របប​គ្រប់​គ្រង​ថ្មី​របស់​លោក ឃឹម​ប៊ុន​សុង ពួក​គាត់​សង្ឃឹម​ថា ខេត្ត​សៀម​រាប​និង​មាន​ការ​រីក​ចំ​រើន​ សម្បូរ​សប្បាយ គ្មាន​បទ​ល្មើស​ គ្មាន​ការ​ឆក់​ប្លន់បន្ត​ទៅ​ទៀត​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1814ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1539ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1794ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1569ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1729ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1854ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1783ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2428ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1784ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1597ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10027នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76105នាក់
ខែនេះ    823896នាក់
ឆ្នាំនេះ   3568200នាក់
សរុប   57167096នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:22