អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:43 នាទី ចំនួនអានៈ 1519

អ្នកកាសែត នៅក្នុងអង្គភាព ដំណឹងកម្ពុជា ម្នាក់បានត្រូវតុលាការ ឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកកាសែតរូបនោះ ចូលខ្លួនទៅបំភ្លឺករណីឆបោកប្រាក់។

            អ្នកកាសែត អង្គភាពដំណឹងកម្ពុជា រូបនោះមានឈ្មោះ ទៀ ចំរើន អាយុ៥២ឆ្នាំ ទីលំនៅ ភូមិកំពង់ឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

            ទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកទី សុវិនថាល់ បានឲ្យដឹងថា លោកហេង ផេង តំណាងអាយ្យកា សម្រេចឃាត់ខ្លួននៅនឹងតុលាការ ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរភ្លាមៗតែម្តង ពេលរូបគាត់ចូលបំភ្លឺករណីឆបោកប្រាក់។ ការឃាត់ខ្លួននេះ គឺមានបណ្តឹងពីជន រងគ្រោះ។ លោកបន្តថា អ្នកកាសែតរូបនេះ បានប្រព្រឹត្តិនូវអំពើឆបោក ជាច្រើនករណីមកហើយ ដោយប្រើ រូបភាពយកឈ្មោះចៅក្រម ឈ្មោះតំណាងអាយ្យកា ធ្វើជាដើមទុន បើទោះបីជាស្ថាប័នតុលាការ ផ្តល់ឪកាស ឲ្យកែប្រែ​គំនិតក៏ដោយ។

            លោកទី សុវិនថាល់ ឲ្យដឹងទៀតថា ជននេះបានដើរបោកប្រាស់យកលុយពី ក្រុមគ្រួសារអ្នកនេសាទ ខុសច្បាប់ដែលជាប់ពន្ធនាគារ  ដោយអះអាង ថា រូបគេអាចជួយដោះស្រាយបាន តាមរយៈចាយលុយជាមួយ ចៅក្រមឬតំណាងអាយ្យកា។ ក្រៅពីជនរងគ្រោះជាច្រើនគ្រួសារ រូបគេថែមទាំងបោក កូនខ្លួនឯងទៀត។នេះជា ទង្វើដែលមិនអាចអនុគ្រោះបានឡើយ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីអត្តសញ្ញាណ ម្ចាស់ដើមបណ្តឹងទេ។

            ក្រោយពេលឃាត់ខ្លួនអ្នកកាសែតរូបនោះ ព័ត៏មានធ្លាយថារូបគាត់ (អ្នកកាសែត) តែងតែនៅប្រចាំមុខ តុលាការ ចាំរត់ការរឿង(គួរជេរឿង) ហើយមានជនរងគ្រោះច្រើនណាស់ ដែលបានចំណាយប្រាក់លើគាត់ តែ លទ្ធផលគ្មាន។

            លោកឆោម ស៊ីថា ចាងហ្វាងការផ្សាយ កាសែតដំណឹងកម្ពុជា បានថ្លែងតាមទូរសព្ទ័ថា លោកទើបតែដឹង រឿងនេះទេ។ តែលោកនឹងសាកសួរសិនថា បើរូបគាត់ត្រូវចាប់ខ្លួន ក្នុងពេលបំពេញភារកិច្ច តាមវិជ្ជាជីវៈ លោក អាចរកវិធីដោះស្រាយ តែបើប្រព្រឹត្តិប្រាសចាក ពីតួនាទី លោកមិនអាចដោះស្រាយទេ។ លោកបន្តថា កូនចៅ លោករូបនេះ កន្លងមកតែងដើរបោកប្រាស់ពួកនេសាទ អះអាងថាខ្លួនមានខ្សែអ្នកនេះអ្នកនោះ លុះពេលលោក ដឹងលោកបានព្រមានជាច្រើនដងឲ្យបញ្ឈប់រាល់សកម្មភាពទាំងនោះ។ តែលើកនេះមិនដឹងថាគេធ្វើអ្វីទៀតទេ តែ បើការចាប់ខ្លួននេះ ពិតជាករណីនោះមែន លោកមិនអាចដោះស្រាយឡើយ។

            លោកចាងហ្វាងបញ្ជាក់ថា តាមពិតតាការ​សម្គាល់ខ្លួនរបស់គាត់ បានផុតកំណត់ទៅហើយ ហើយរូប លោកក៏មិនបានចេញថ្មីឲ្យទៀតដែរ ពីព្រោះមួយរយៈនេះ គាត់ធ្វើអ្វីមិនបានឆ្លងកាត់ចាងហ្វាងទេ ចឹងទេបើគ្មាន កាត ពីអង្គភាពទុកថាមិនមែនកូនចៅលោកទៀតឡើយ។

            ជាការកត់សម្គាល់ ខេត្តសៀមរាបនាពេលបច្ចុប្បន្ន គេសង្កេតឃើញមានការប្រើប្រាស់ កាតកាសែត ជាច្រើន ក្នុងនោះត្រឹមតែឈ្មួញរកស៊ីឈើខុសច្បាប់ ក៏ប្រើប្រាស់កាតកាសែតដែរ មិនដឹងថាលោកចាងហ្វាង បានគិតពីផលប៉ះពាល់ដល់របបសារព័ត៏មានដែរឬយ៉ាងណា?។

            គួររំលឹកថា កាលពីថ្ងៃទី១៩ឧសភាថ្មីៗនេះ អ្នកកាសែតជាតិសច្ចៈមួយរូបឈ្មោះហ៊ុន គឹមហេង ត្រូវបាន ចាប់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ៕អង្គរតូច

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1557ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2216ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2236ដង ចំរៀងបទ ជំរុំតាទុំ   អាន2270ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2223ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2175ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1622ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1724ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1619ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1685ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:24