សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 08:34 នាទី ចំនួនអានៈ 1714

តើលោកអ្នកធ្លាប់ទស្សនា​ល្ខោន​សៀក​ក្នុង​សាល​សម្តែង​ដ៏​ស្រស់​ស្អាត​ហើយ​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេសកម្ពុជាពីមុនមកទេ? វា​ជា​ប្រ​ភេទ​សាល​សម្តែង​ដែល​បំ​ពាក់​ដោយ​ឧប​ករណ៏​ទំ​នើប​ ដែល​បាន​នាំ​មក​ពី​ប្រ​ទេស​បា​រាំង​ មាន​ទំហំ​ធំ​ ដែល​អាច​​ស្វាគមន៍​​ទស្ស​និក​ជន​រហូ​ត​ដល់​ ៤០០ នាក់។ ​

សៀក​កម្ពុជា​ហ្វារ​ នឹង​ពាំ​នាំ​នូវ​ទស្ស​នីយ​ភាព​ប្លែកៗ​ដែល​ជា​វណ្ណ​កម្ម​ផុស​ចេញ​ពី​គំ​និត​អ្នក​និ​ពន្ធ​ខ្មែរ​វ័យ​ក្មេង​ ដែល​បាន​ចង​ក្រង​​ជា​សាច់​​រឿង​​ល្ខោន​សៀក​ហើយ​នឹង​ត្រូវ​សម្តែង​ដោយ​ក្រុម​សិល្ប​ករ សិល្ប​ការនីដ៍ប៉ិន​ប្រ​សព្វ​ក្រោម​សាល​សម្តែង​ដ៏​ស្រស់​​ស្អាត​ ជា​​លើក​​ដំ​បូង​​ក្នុង​​ខែ​​ មិថុនា​​នេះ ​ដែល​នេះ​ជា​បទ​ពិ​សោធន៍​​ដ៏​​ល្អ​​បំ​ផុត​​នៃ​​ការ​​សំ​ដែង​​របស់​​ពួក​គេ។

​សាល​សម្តែង​នេះ​​បាន​​មក​​ដល់​​​សៀម​រាប​​នៅ​​ថ្ងៃ​​សៅរ៍​​ទី ​១១ ខែ​​ឧសភា​​ហើយ​បាន​​ដំ​ឡើង​​នៅ​​ក្នុង​​ទី​តាំង​​​​សៀក​​​​កម្ពុជា​​​​​​​​​ហ្វារ​ ​ជាមួយ​​ ​​និង​​​ ឆាក​ដែល​មាន ៤០០ កៅអី​ ជា​មួយ​និង​អង្កត់​ផ្ចិត​ចំ​នួន​ ២២ ម៉ែត​ និង​ កំពស់ ​​១២ ម៉ែត។

វាជាលើកដំបូងសំរាប់ខេត្តសៀមរាបដែលមានសាលសម្តែងសម័យបែប​នេះ​សំ​រាប់​សម្តែង​សិល្បះ​ល្ខោន​សៀក​ដែល​វា​ជា​ផ្នែក​មួយ​ដ៏​​សំ​ខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​អន្តរ​ជាតិ​មក​ទស្សនា​ខេត្ត​សៀម​រាប​បន្ថែម​ទៀត។

ល្ខោនសៀកកម្ពុជាហ្វារ នឹងសម្តែងជូននូវទស្សនីយភាពដែលជាការច្នៃប្រឧិតរបស់ខ្មែរមាន​ភាព​ស្ទាត់​ជំនាញនិងបញ្ជាក់អំពីអត្តសញ្ញាណ​ជាតិខ្មែរដែលមានតែមួយគត់រួម​ចំនែក​ផ្តល់​បទ​ពិសោធ​សំបូរ​បែប​​ និងអារម្មណ៍​ស្រលាញ់មនុស្សជាតិ។

វណ្ណកម្មដ៏ពិសេសចំនួនពីរដែលនឹងត្រូវចូលខ្លូនមកបំរើអារម្មណ៏ទស្សនិកជន គឺ រឿង​ចម្លែក និង រឿងផ្សងព្រេង។ រឿង​​ចម្លែក ជារឿងដំបូងដែលនឹងត្រូវសម្តែងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២២ ចំណែក​​ រឿង ផ្សងព្រេង នឹងត្រូវសម្តែងចាប់ពីថ្ងៃទី​ ២៣ ដល់ថ្ងៃទី ៣០ ។

ការសំដែងសៀកសហសម័យដែលមានចំណងជើងថា ផ្សងព្រេង “The Adventure”​នឹង​រៀប​រាប់ពីខ្សែរជីវិត​របស់ក្មេង​​ប្រុស​ម្នាក់​ដែល​ខិតខំពុះពារ​នឹង​អំ​ពើហឹង្សា​ក្នុង​គ្រួ​សារ​ដោយ​សារ​តែ ជីវភាព​រស់​នៅក្រីក្រខ្លាំង​​របស់គ្រួសារ​ខ្លួន។

បើប្រៀបធៀបជាមួយអ្នកដទៃដែល​ទទួលបានភាព​កក់ក្តៅនិង​ក្តីស្រ​លាញ់ គាត់​បាន​មើល​ឃើញ​ពីសោកនា​ដ​កម្ម​នៅក្នុង​គ្រួសារ​របស់គា​ត់ ហើយ​ក៏​សំ​រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​និង​ស្វែង​រក​ការ​​ផ្សង​ព្រេង​នា​ទីក្រុង​ភ្នំ​ពេញ​ដើម្បី​កសាង​ជីវិត​ថ្មីមួយ។

ដើម្បីអោយដឹងថា ល្ខោនសៀកកម្ពុជាហ្វារ មានអ្វីប្លែក សូម​កុំភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ផ្លូវកូ​មៃខាង​​ក្រោយ​​សារ:​មន្ទីរ​​ជាតិ​អង្គរ​និង​ទល់​មុខ​សណ្ឋា​គារ​អង្គរ​សិន​ជូរី ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​តទៅ​។

សំរាប់ព៍ត៏មាន​ផ្សេងៗសូមទំ​នាក់ទំនង​តាមទូរស៍ព្ទ​លេខ៖  ០១៥ ​៤៩៩ ៤៨០/៨១ /៨៣។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2315ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1532ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1702ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2879ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1786ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1775ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1764ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1824ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2170ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7862នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73940នាក់
ខែនេះ    821731នាក់
ឆ្នាំនេះ   3566035នាក់
សរុប   57164931នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:23