ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:35 នាទី ចំនួនអានៈ 3889

សុភាសិត​ខ្មែរ​១ពោលថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ ចូរបកស្រាយ

កវីនិពន្ធ​បុរាណ​​បាន​បន្សល់​ទុកនូវ​ស្នា​ដៃ​ជា​ច្រើន​សំ​រាប់អប់រំ​​ដាស់​តឿន​មនុស្ស​ប្រុស​ស្រី ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ អោយ​មាន​សណ្តាប់​ធ្នាប់​ល្អ​សម​រម្យ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ តើ​សុ​ភាសិត​មួយ​ឃ្លា​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ណាដែរ?

ដើម្បីជា​​ត្រី​វិស័យ​សំ​រាប់​ដោះ​ស្រាយ បញ្ហា​ខាង​លើ​នេះអោយ​ងាយ​យល់​ និង​ជៀស​វាង​ការ​ភាន់​ច្រ​ឡំ​​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ​មេ​បា​ជា​មុន​សិន។ មេបា គឺ​សំ​ដៅ​លើ​ ឳពុក​ម្តាយ​ អាណា​ព្យា​បាល គ្រូឧបជ្ឈាយ ឬអ្នក​ទទួល​ខុស​ត្រូវ។ ប្រ​ជា​កសិករ​ខ្មែរ​​តែង​តែ ច្នៃ​ឧបករណ៍ប្រើ​ប្រាស​​ផ្សេង​ៗ​យក​មក​ប្រើ​ប្រាសដើម្បី​បំ​ពេញ​ការ​ងារ​ស្រែ​ចំ​ការរបស់គាត់ ​ដូច​ជា នង្គ័ល​ រនាស់ ចប​ រទេះ​ ដឹង និង​សំ​ភារៈ មួយ​ចំនួន​ផ្សេង​ទៀត។ ដឹង​គឺ​ជា​សំ​ភារៈសំ​រាប់​យក​ទៅ​ចាំ​ងរំលីងឈើ​អោយ​ត្រង់​ស្មើ ឬអោយ​រលោង​ស្អាត។ បទ​ពិសោធន៍​នៃ​ការ​ប្រើ​សំ​ភារៈ​​ដឹង​នេះទាក់​ទង​នឹង​សុភា​សិត​មួយ​ឃ្លា​គឺ​ ”ដឹង​ឆ្លើយ​ព្រោះ​ដង“ វា​មាន​ន័យ​ថា ដង​របស់​វា​ងើយ​ឡើង ជ្រុល​ពេក​ធ្វើ​អោយ​ការ​ចាំង​ឈើ មិន​បាន​ស្រួល​ ឬ​មិន​មុត​ល្អ ព្រោះ​វា​ចេះ​តែ​ខ្ទាត​ឡើង​ លើ​វិញ​នៅ​ពេល​ដែល​កាប់​ឬ​ចាំង។ នេះ​មក​ពី​ការ​បញ្ចុះ​ដង​និង​ផ្លែ​មិន​ស្រួល​បួល​ត្រឹម​ត្រូវ។ ពេល​ខ្លះ​មក​ពី​ដង​រលុង​ពេក ហើយ​ត្រូវ​ប្រើ​ស្នៀត​សៀត​ជុំ​វិញដង​ជា​ច្រើន។ ផ្សេង​ទៀត​មក​ពី​ដង​នោះ​ជា​ឈើ​មិន​ល្អ មាន​ថ្នាំង​ច្រើន​ហើយ​វៀច ក៏​បណ្តាល​អោយ​ទើស​ទែង​ក្នុង​ការ​កាប់​ចាំង​នោះ​ដែរ។ ដូច​នេះ​ហើយ​ការ​បញ្ចុះ​ដង​ដឹង ផ្លែ​មិន​ជាប់​ណែន​ល្អ ឬ​ដង​មិន​ល្អ នាំ​អោយ​ការ​ប្រើ​ប្រាស​ជួប​នឹង​បញ្ហា។

ផ្លែដឹង​ប្រៀប​និង​កុល​បុត្រ​កុល​ធី​តា​ប្រុស​ស្រី ដែល​ពុំ​ទាន់​ស្គាល់​ច្បាស់​ពី​ល្អ​អាក្រក់ ឬ​អំពើ​ខុស​ឆ្គង​ផ្សេង​ៗ​នៅ​ឡើយ​ទេ ឯដង​ដឹង​ប្រៀប​ធៀប​ទៅ​នឹង​ឳ​ពុក​ម្តាយ​ អាណាព្យា​បាល​ គ្រូឧជ្ឈាយដែល​ជា​អ្នក​គ្រប់​គ្រង។ ក្នុង​ជីវភាព​រស់​នៅរបស់​មនុស្ស​យើង​គេ​សង្កេត​ឃើញ​ថា មាតាបី​តា​មួយ​ចំ​នួន​មាន​ចិត្ត​ទូលាយ​ធូរលុង​ពេក ក្នុង​ការ​ដាស់​តឿន​ព្រាន​ប្រ​ដៅ​កូន​ចៅ ខ្លះ​ទៀត​អាណា​ព្យា​បាល​ខ្លួន​ឯង​ផ្ទាល់ ជា​អ្នក​ប្រ​ព្រឹត្តិ​មិន​ល្អ មាន​ចរិត​មិន​សម​រម្យ បែប​នេះ​ជា​គំ​រូ​អា​ក្រក់​ដល់​កូន​ចៅ។ ​ឳពុក​ម្តាយ​អាណា​ព្យា​បាល​ គ្រូឧជ្ឈា​យ​ គប្បី​ខិត​ខំ​កែ​ប្រែ​ខ្លួន​ឯង​ អោយ​ល្អ​សព្វ​យ៉ាង​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ចៅ​ជំ​នាន់​ក្រោយ​។ កូន​ល្អ​ ឬអាក្រក់​អាស្រ័យ​លើ​មាតា​បិតា អ្នក​គ្រប់​គ្រង​នេះហើយ។ សម​ដូច​ពាក្យ​ចាស់​ពោល​ថា​ ”ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ឬ​ល្អ​ពុម្ភ​ទើប​ល្អ​ព្រះ“។​ ក្នុង​សង្គម​យើង​តែង​ឃើញ​កុមារ និង​យុ​វ​ជន​មួយ​ចំ​នួន មាន​ចរិត​លក្ខណៈ​មិន​សម​រម្យ​ថ្ងៃ​ថ្នូរ​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ពាលា​សាហាវ​យង់​ឃ្នង កាប់ចាក់​ ខិល​ខូច​មិន​ចូល​រៀន​សូត្រ ទាំង​នេះ​ជា​កំ​ហុស​ឳ​ពុក​ម្តាយ និង​អ្នក​គ្រប់​គ្រង មិន​មែន​ជា​កំ​ហុស​របស់​កុមារ​ និង​យុវ​ជន​ទាំង​នោះ​ឡើយ។ សេច​ក្តី​អាក្រក់​ទាំង​នេះ បណ្តាល​មក​ពី​អ្នក​គ្រប់​គ្រង​មាន​លក្ខណៈធូរ​រលុង​មិន​បាន​នែ​នាំ​ព្រាន​ប្រ​ដៅ​អោយ​ត្រឹម​ត្រូវ​ច្បាស់​លាស់ មិន​ឆ្លៀត​ឱកាស​តាម​ដាន​សកម្ម​ភាព​រៀន​សូត្រ​របស់​កូន​ចៅ យូ​រ​ទៅ​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ កែលែង​បាន។ មួយ​វិញ​ទៀត​អ្នក​ទំ​លាប់​លួច​ក្លាយ​ជា​ចោរ ឯអួត​ទំលាប់​ខ្ជិល ខូច​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ ដែល​សង្គម​ស្អប់​ខ្ពើម។ ផ្សេង​ពី​នេះ​ទៀត​គ្រួសារ​ខ្លះ​ជួប​និង​វិបត្តិ​ច្រើន​ មិន​បាន​ទទួល​ការ​អប់​រំ​នែនាំ​ល្អ ត្រឹម​ត្រូវ​ពី​សំ​ណាក់​ឳ​ពុក​ម្តាយ​។ ជួន​កាល​ទៀត​មាតា​បិតា​ខ្លះ​ទំ​រើស​កូន​ ធ្វើ​អោយ​កូន​ៗ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ​ដូច​នេះ​អា​កប្ប​កិរិយា ឆ្គាំ​ឆ្គង​បណ្តាល​មក​ពី​ម៉ែ​ឳ​អា​ណា​ព្យា​បាល មិន​បាន​អប់​រំ​នែនាំ។ ក្នុង​អក្សរ​សិល្ប៍​រឿង​កុលាប​ប៉ៃ​លិន​ចរិត​ឆ្មើង​ឆ្មៃ​របស់​ឃុន​នារី​បាន​បញ្ចាំង​អោយ​ឃើញ​ពី​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ អប់​រំ​កូន​របស់​លោក​ហ្វូង​។ មក​ពី​​គាត់​ជាប់​រវល់​និង​មុខ​របរ​ច្រើន​ពេក ម្យ៉ាង​ទៀត​គាត់​មាន​កូន​ស្រី​តែ​មួយ​ផង​ ជា​ហេតុ​ធ្វើ​អោយ​គាត់​ទំ​រើស ដល់​ឃុន​នារី​ដែល​ជា​កូន។ សរុប​សេចក្តី​មក​សំ​ភារៈ​ដឹង​យក​មក​ប្រើ​មិន​ស្រួល​ប្រា​កដ​ជា​បន្ទោស​ទៅ​លើ​ដង​ហើយ ឯចរិត​លក្ខ​ណៈ​មិន​ត្រឹម​ត្រូវ​របស់​កូន​ចៅ ក៏​ត្រូវ​បាន​គេ​បន្ទោស​មក​លើ​ឳ​ពុក​ម្តាយ​ដែរ។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​រក​ឃើញ​ជា​សុភា​សិត​នេះ មាន​អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ដាស់​តឿន​ពញ្ញាក់​ស្មារ​តី​ដល់​អា​ណា​ព្យាបាលគ្រប់​រូប​ អោយ​ខិត​ខំ​អប់​រំ​នែនាំ​កូន​ និង​ទំលាប់​ធ្វើ​អំ​ពើ​ល្អដោយ​​ខ្លួនឯង​​ផ្ទាល់​ សំ​រាប់​គំ​រូ​ដល់​កូន​ចៅ​។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ​អើយ​ ត្រូវ​តែ​បោះ​បង់​ចោល​នូវ​គំ​និត​មាយាត​ មិន​ល្អ​ និង​អំ​ពើ​អាក្រក់ ជា​ពិ​សេស​កុំ​សេប​គ្រឿង​ញៀន និង​កុំ​សេប​គ្រឿង​ស្រ​វឹង​ក្នុង​វ័យ​សិក្សា៕ ដោយ​៖ លោកគ្រូ​ ជៀប-អង្គាវឌ្ឍនា

student kiss

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1958ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1745ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1614ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1420ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2625ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1596ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2534ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2506ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2652ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1680ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11262នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77340នាក់
ខែនេះ    825131នាក់
ឆ្នាំនេះ   3569435នាក់
សរុប   57168331នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:38