លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក

ដោយៈ សៀមរាប ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1768

យោង​តាម​គេហទំព័រ​មួយ​ចំនួន និង​បណ្តាញ​សង្គម Facebook បាន​អោយ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ​ និង​​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​នៅ​​​ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៣ស្អែក វេលា​ម៉ោង​៩ព្រឹកវិញ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​គណបក្ស​​សង្រ្គោះជាតិ។

គួរ​រំលឹក​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ដើម្បី​ទៅ​ចូលរួម​ពិធី​មង្គល​ការ​កូនស្រី​ពៅ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​លោក​បាន​មក​ចូល​រួម​ឃោសនា​រក​សម្លេង​ឆ្នោត​អាណត្តិទី០៥ កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣កន្លង​ទៅ​ថ្មីៗនេះ។

ឆ្លៀតក្នុងឱកាស​ដែល​លោក សមរង្ស៊ី ទៅ​សហ​រដ្ឋ​អាមេរីកនេះ លោក​បាន​​ចូល​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ ដើម្បី​​ធ្វើ​ការ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រ​ទេស​ ឲ្យ​ធ្វើ​បាតុកម្មនៅ​ខាង​មុខ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា​ ព្រម​ទាំង​ប្រកាស​ស្វែង​រក​ជំនួយសម្រាប់​គាំទ្រ​ដល់​បាតុកម្ម​នៅ​ក្នុង​ប្រទេស ដែល​លោក​ថា គ្រោង​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខនេះ។

បើ​តាម​ការ​សង្កេត​ពី​សង្គម​ Facebook បាន​អោយ​ដឹង​ថា អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​តែ​ពុះ​កញ្ជ្រោល​រង​ចាំ​លោក​ សម​រង្ស៊ី វិល​ត្រ​ឡប់​មក​វិញ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហឹង្សា​ប្រ​ឆាំង​និង​ទល្ធផល​ឆ្នោត​ ដែល​ គ.ជ.ប បាន​ធ្វើ​ការ​ប្រ​កាស​កាល​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៣​នេះ។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​សកម្មជន​គណបក្ស​ប្រ​ជាជន​កម្ពុជាវិញ មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នេះ​កើត​ឡើង​ទេ ព្រោះ​ពួកគេ​បាន​គាំទ្រ​លទ្ធផល​​ឆ្នោត​ដែល​ គ.ជ.ប បាន​ប្រ​កាស​កាលពីថ្ងៃទី១២​ថ្មីៗនេះថា​ត្រឹម​ត្រូវ​។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​នៅ​តាម​ជន​បទ​មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នោះទេ ព្រោះ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​មាន​ការ​ប្រើ​អំ​ពើ​ហឹង្សា​បង្ក្រាប​ហ្វូង​បាតុករពី​សំ​ណាក់សមត្ថ​កិច្ច​របស់​​រដ្ឋា​ភិបាល​ ព្រោះ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​មាន​កង​ទ័ព​ដាក់​ពង្រាយ​មួយ​ចំ​នួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​ខេត្ត​មួយចំ​នួន​។ ប្រ​ជា​ពល​រដ្ឋ​បាន​បន្តថា បើ​មាន​ការ​ធ្វើ​បាតុកម្ម​មែន​សូម​ក្រុម​បាតុករ និង​សមត្ថ​កិច្ច​ពាក់ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់មេត្តា​រក្សា​ធម៌អហឹង្សា​ទៅ​វិញ​ទៅ​មក ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​កូន​ខ្មែរ​ដូច​​គ្នា​ គ្មាន​ហេតុ​ផល​មួយ​ណា​ដែល​ខ្មែរ​ត្រូវ​សម្លាប់​ខ្មែរ​គ្នា​ឯងនោះទេ។ ប្រ​ជា​ពលរដ្ឋ​បាន​បន្ថែមថា ˝ខ្ញុំ​ជឿជាក់​សម្តេច​ ហ៊ុន​សែន​ ច្បាស់​ជាមិន​ប្រើ​ហ្វូង​បាតុករ​បង្ក្រាប​បាតុករ និង​មិន​ប្រើ​សមត្ថ​កិច្ច​កង​កំលាំង​ដែល​មាន​អាវុធ ទៅ​បង្ក្រាប​ហ្វូង​បាតុករ​ទេ ព្រោះ​សម្តេច​ស្រលាញ់​ប្រ​ជា​រាស្ត្រ​ខ្មែរ សម្តេច​ជា​ខ្មែរដែល​កើត​ចេញ​ពី​ពួជពង្សខ្មែរ​ពិត​ប្រកដ​​ សម្តេច​ច្បាស់​ជា​មិន​អោយ​ខ្មែរ​បង្ហូរឈាមគ្នា​ឯង​ដើម្បី​អំណាច​នោះទេ˝៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3750ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1579ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1663ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1673ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2177ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3090ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1875ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1612ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1599ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2419ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:08