​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយៈ បាត់ដំបង ថ្ងៃទី 27 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1881

កូនស្រី​អភ័ព្វ​អាយុ​៧​ឆ្នាំ​ត្រូវ​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​ចំនួន​៤​ដង​នៅ​ប្រទេស​ថៃ​ហើយ​តាម​មក​រំលោភ​លើទឹក​ដី​ខ្មែរ​ចំនួន​២​ដង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅផ្ទះ​គេ​ទុកចោល​ក្បែរ​វត្ត​អូរ​ជុំ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ត្រូវ​ប្រពន្ធ​ដាច់ចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក​។​

លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែលជា​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនបង្កើត​ឃាត់ខ្លួន​មានឈ្មោះ សាន សុភា​រ៉ាត់ អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​។​

ស្ត្រី​ឈ្មោះ អ៊ុំ ស្រី​ថា អាយុ​៣៣​ឆ្នាំ​ដែលជា​ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយ​សមត្ថកិច្ច​ដឹងថា កូនស្រី​បាន​ប្រាប់​អំពី​រឿង​ឪពុក​ចាប់រំលោភ​វា​កាល​នៅ​ទឹកដី​ថៃ​ចំនួន​៤​ដង ពេលនោះ​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ប្រដៅ​អោយ​ឈប់​ធ្វើ​ទង្វើ​ដ៏​អាក្រក់​នេះ ហើយក៏​ត្រឡប់មក​រស់នៅ​ទឹកដី​កម្ពុជា​វិញ​ដើម្បី​កុំអោយ​ខ្មាស់​ពួកកម្មករ​នៅ​ទឹកដី​ថៃ​។ តែ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣ កូនស្រី​បាន​ប្រាប់ថា ឪពុក​បាន​ចាប់រំលោភ​នាង​ចំនួន​២​ដង​ទៀត​នៅពេល​វិល​មកដល់​ទឹកដី​កម្ពុជា​។ ដោយ​ខ្លួន​ខឹង​ខ្លាំង​និង​រក​ផ្លូវ​ដើរ​ទៀត​លែងកើត ក៏​ដាច់ចិត្ត​ប្តឹង​នគរបាល​អោយ​ខាត់​ខ្លួន​ប្តី​ទុរយស​នេះ​តែម្តង​។​

ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ សាន សុភា​រ៉ាត់ បាន​និយាយ​ថា ការ​រំលោភ​កូនស្រី​ខ្លួន​ឯង​នេះ គឺ​ខ្លួន​មិ​ន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​ខ្លួន​មិនទាន់​ស្វាង​គ្រឿងញៀន​នៅឡើយ ម្យ៉ាងទៀត​ការរំលោភ​ចំនួន​៣​ដង​មិនបាន​ស៊ី​ជំរៅ​នោះដែរ​។​

​លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា បុរស​សង្ស័យ​ឈ្មោះ​សាន សុភា​រ៉ាត់ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​១​ថ្ងៃ​ចំនួន​៥​គ្រាប់​ទៅ​១០​គ្រាប់​ហើយ​បញ្ជូន​ចូល​មណ្ឌល​កែប្រែ​អាវុធហត្ថ​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៤​។ ក្រោយមក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ចាក់​តាម​ម្ជុល​វិញ ក្នុង​១​ម្ជុល​១​សប្តាហ៍​ទើប​ថ្នាំ​សាប​។ បច្ចុប្បន្ន​បុរស​សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៣ នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​បាន​នាំយកទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ចាត់ចែង​ធ្វើ​កោសល្យវិច័យ​បន្ត​៕ដោយ ម៉ៅ សំ ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2449ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1809ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1696ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1666ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1736ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1756ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1781ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2769ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1611ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2029ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10827នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76905នាក់
ខែនេះ    824696នាក់
ឆ្នាំនេះ   3569000នាក់
សរុប   57167896នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:40