ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​

ដោយៈ លាង ផាន់ណារ៉ា និង ជាង សុខា ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 07:05 នាទី ចំនួនអានៈ 1705

ការតវ៉ា​របស់​បាតុករ​នៅមុខ​សួន​កាណាឌីយ៉ា តាំងពីព្រឹក​ម្សិលមិញ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃ​សុក្រ ទី ៣ មករា​នេះ បាន​ឈានដល់​ការផ្ទុះ​ហិង្សា​សារ​ជាថ្មីទៀត ក្រោយពី​បាន​ផ្ទុះ​​​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ដែល​បាន​បណ្តាល​ឲ្យ​រងរបួស​ទាំង​កម្លាំងចម្រុះ និង​កម្មករ​មួយចំនួន ក្នុងនោះ​ក៏មាន​ការឃាត់ខ្លួន​កម្ម​ករ ២ នាក់​ផងដែរ។

ការផ្ទុះ​ហិង្សា​ជាថ្មីនៅថ្ងៃទី ៣ មករា ដែល​ឈានដល់​ការបាញ់​គ្រាប់​ពិត លើ​ក្រុមបាតុករ ដែល​បាន​បន្ត​ការ​បិទ​ផ្លូវ​​មុខ​សួន​​ឧស្សាហកម្ម កាណា​ឌីយ៉ា លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​សារ​កម្មករ​ជា​ច្រើន​រយ​នាក់​ បាន​ឈរ​តវ៉ា​មុខ​រោង​ចក្រ​រៀងៗ​ខ្លួន ទាម​ទារ​​ការ​ដំឡើង​ប្រាក់​ឈ្មួល​អប្បរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុម​កម្មករ បាន​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដុត​ម៉ូតូ និង​ឡាន ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិ​ការ​បំបែក។

ប្រតិបត្តិការបង្រ្កាប​នៅ​ម៉ោង​ជិត ថ្ងៃ​ត្រង់​នេះ លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ការ​ឲ្យ​ដឹង​ជា​បណ្តោះ​អាសន្ន ថា មាន​អ្នក​ស្លាប់ ចំនួន ៣ នាក់ និង​អ្នក​របួស​ចំនួន ២​នាក់។

បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​កន្លែង​កើត​ហេតុ ផ្ទះ​ពលរដ្ឋ និង​មន្ទីរ​ពេទ្យ​មួយ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​កម្ទេច ដោយ​ខាង​បាតុករ អះ​អាង​ថា មន្ទីរ​ពេទ្យ​នេះ មិន​ព្រម​ព្យាបាល​អ្នក​របួស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ឡើយ។

ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​នៅ​ថ្ងៃ​ត្រង់​នេះ ដែល​ជា​តំបន់​សំបូរ​រោង​ចក្រ នៅ​តែ​មាន​កម្តៅ​នៅ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​​នោះ នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ​រៀងៗ​ខ្លួន។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ភ្លាមៗ នៅ​ថ្ងៃ​ទី៣ មករា​នេះ ដោយ​ថ្កោល​ទោស ចំពោះ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ បាញ់​បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​កំពុង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។

គណបក្ស​នេះ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ឃោរ​ឃៅ បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាម​ដាន និង​ឃ្លាំមើល។

ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ក្រុមកម្មករ​​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ សាជាថ្មី​ម្តងទៀត។ ការបិទផ្លូវ​ជាតិ​លេខ​៤នេះ បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​​។

កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម រាប់រយ​នាក់ ត្រូវបាន​ដាក់ពង្រាយនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​៕ ប្រភពដើមពី ភ្នំពេញប៉ុស្តិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1819ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2154ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1928ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1615ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1659ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1565ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1678ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1776ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1516ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7431នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73509នាក់
ខែនេះ    821300នាក់
ឆ្នាំនេះ   3565604នាក់
សរុប   57164500នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:22