ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​

ដោយៈ ខេត្ត​​មណ្ឌ​ល​ គិ​រី ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1595

​ក្រុ​មហ៊ុន​​ឧ​កញ៉ា​ ទ្រី​ ភាព​ កំពុ​ង​​ធ្វើ​​សក​ម្មភា​ព​​កាប់​បំផ្លា​ញ​ព្រៃ​ឈើ​​នៅ​ចំ​ណុច​​ស្រុក​ពេ​​ជ្រា​​ដា ​និង​​ស្រុក​​​កោះ​​ញែក ខេត្ត​​មណ្ឌ​ល​ គិ​រី ហើយ​​ឈើ​​ទាំ​ង​តូច​​ទាំង​ធំ ​ត្រូវបា​ន​មេ​ការ​រ​បស់​​ឧក​ញ៉ា ​ទ្រី ភា​ព ​ម្នាក់​​ឈ្មោះ​​គា ​បាន​​ប្រើ​​ឧ​​ប ករ​​ណ៍​ម៉ា​ស៊ីន​​ត្រង់​​ស៊ី​ន័​រ​ ​កាប់​​បំ ​ផ្លា​ញ​​ព្រៃ​ឈើ​ដែ​លជា​​ដែ​នជ​ម្រកស​ត្វ​ព្រៃ​និ​ង​ជីវ​ច​ម្រុះ​ ដោ​យ​គ្មា​ន​ក្រែ​ង​​ញ​ញើ​ត​ពី​ច្បាប់ទម្លាប់​អ្វី នោះទេ​។

មួយថ្ងៃៗ​គេ​សង្កេតឃើញ​រថយន្ត​រ៉េវ​ដឹកឈើ​រាប់រយ​ជើង​ចេញពី​តំបន់​ព្រៃ​នានា ដែល​រង​នូវ​ការកាប់បំផ្លាញ ហើយ​ឈើ​មួយចំនួនទៀត​បាន​មក​​ពី​ការ​ប្រ មូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទាំងយប់ ទាំង​ថ្ងៃ គ្មាន​នរណា​ចាត់វិធានការ​បង្ក្រាប​ទេ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង​ភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ហើយ​ការរៀបចំ​ឃ្លាំង​ស្តុក ឈើ​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នេះ ដើម្បី​បន្លំ​ជា​ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ផ្សេងៗ ព្រោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស​បែបនេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ បើ​យើង​ពិនិត្យ​លើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​យក ទៅ​ប្រៀបធៀប​ជាមួយ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​គ្មាន​តុល្យភាព ទាល់​តែ​សោះ ព្រោះតែ​ការបង្ក្រាប មាន​តិចតួច ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា ទ្រី ភាព សឹងតែ​មួ​​យ​គុណ​២០០​ដង​នៃ​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​។​រូបភាព​ទាំងនេះ​ច្បាស់​ណាស់ ដែលថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែលមាន​មេការ​ឈ្មោះ​គា ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​ចាំ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់បំផ្លាញ​នៅ​តំបន់​ព្រៃ ការពារ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា និង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ រាប់សិប​គ្រឿង ចេញពី​តាម​តំបន់​ព្រៃ​នានា យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង ជាប់​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែម្តង​។

មានការ​រៀបរាប់​យ៉ាង​លម្អិត​ទៀត ថា​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​សម្រុក​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​រាប់សិប គ្រឿងក្នុង​មួយថ្ងៃៗ គឺ​កើតឡើង​ខ្លាំងជាងគេ នៅ​ចំណុច​ឃុំ​ពុត​ជ្រី  និង​ឃុំក្រង​តេស នៃ​ស្រុក​ពេ​ជ្រា​ដា រួមទាំង​ការដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឡើង​តាម​ផ្លូវជាតិ​លេខ​៧៦​អា ត្រង់ចំណុច​ភូមិ​បាយ​ឆៅ ដែល​គេ​សង្កេតឃើញ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន​ ។

គេ​ចង់ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន​និង​លោក ញែ​៉​ម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​ឈ្មោះ​គា កំពុង​ប្រើ​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ យ៉ាង​អនា​ធិប​តេយ្យ​ពី​តំបន់​ព្រៃ​ការពារ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​ផង ​។

យោងតាម​បទ​បញ្ជា​លេខ​០២ ក៏ដូចជា​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ឈ្មោះ គា មិនអាច​បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​បានទេ​ប៉ុន្តែ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មោះ​គា អាចធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត ហើយ​ជាគោលការណ៍​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​ប្រ មូល​ទិញ​ឈើ​ពី​ការបង្ក្រាប​បទល្មើស​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1606ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1939ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1775ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1693ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1896ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1885ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6020ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1794ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1766ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7431នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73509នាក់
ខែនេះ    821300នាក់
ឆ្នាំនេះ   3565604នាក់
សរុប   57164500នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:22