លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង

ដោយៈ ភ្នំពេញ ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1633

​បើ​តាម​ការ​អោយ​ដឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិបានប្រកាសថា លោក សុរិយា​ប្រាសាទ​ស៊ូ​ប៊ែ​ឌី តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នឹង​អមដំណើរ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ ព្រឹក តាម​ដីកាកោះ​របស់​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូ​ប៊ែ​ឌី មកកាន់​កម្ពុជា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤​។

​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវបាន​ព្រះរាជអាជ្ញារង តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ចេញ​ដីកា​រ​ពីរ ដាច់ដោយឡែក​ពីគ្នា កោះហៅ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ជុំវិញ​បទចោទប្រកាន់​ពីបទ ស្តីពី ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ករ​ឲ្យ​មាន​ភាពវឹកវរ​​ដល់​សន្តិសុខ​សង្គម​។​

​ការចោទប្រកាន់ លើ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ បានកើត​ឡើង ក្រោយពី​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ដឹកនាំ​ធ្វើមហា​បាតុកម្មអ​ហឹង្សា​នៅ​ទី​លាន​ប្រ​ជា​ធិប្បតេយ្យ​ និង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​ចំ​នៅ​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​​តវ៉ា ប្រឆាំងនឹង​លទ្ធផលនៃ​ការ​​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ។

រី​ឯក្រុម​កម្មករ​ កម្មការីនី ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ក្រុង​ភ្នំ​ពេញ​ ក៏បាន​ធ្វើ​​ការតវ៉ា​ទាមទារ​តម្លើង​ប្រាក់ខែ​ផង​ដែរ​ ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថ​កិច្ច​ និង​ក្រុម​បាតុករ រហូត​ឈាន​ដល់​សមត្ថ​កិច្ច​បាន​ប្រើ​អាវុធ​បាញ់​ និង​ប្រើ​ហឹង្សា​ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣​មករា ដែល​នាំ​ឲ្យ​កម្មករ​យ៉ាង​ណាស់ ៤ ទៅ ៥ នាក់ បាន​ស្លាប់ និង​ជាង​៣០​នាក់​រង​របួស​ មិន​តែ​ប៉ុណ្ណោះសមត្ថ​កិច្ច​បាន​​ចាប់ខ្លួន​បាតុករសរុប​២៣​នាក់​យក​ទៅដាក់​គុគ​ត្រ​ពាំង​ថ្លុង​ ក្នុង​ខេត្ត​កំ​ពង់​ចាមទៀត​ផង​។

ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​លើ​ក្រុម​បាតុកររោង​ចក្រ​ នៅ​ក្រុង​ភ្នំ​​​ពេញ​​ដើម​ឆ្នាំ​២០១៤នេះ ត្រូវ​បាន​ពល​រដ្ឋ​កម្ពុជា​ហៅ​ថា ជា​កាដូរ​ឆ្នាំ​ថ្មីនៃ​ឆ្នាំ​សកល២០១៤​ ដែល​ពួក​គាត់​ចង​ចាំ​​​មិន​អាច​បំ​ភ្លេច​បាន​អស់​មួយ​ជី​វិត៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1803ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន2227ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1628ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1592ដង របាំត្រុដិ (មានវីដេអូ)   អាន2971ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1576ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1715ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1874ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1810ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1517ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7468នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73546នាក់
ខែនេះ    821337នាក់
ឆ្នាំនេះ   3565641នាក់
សរុប   57164537នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:30