បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្សរខ្មែរ

ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:56 នាទី ចំនួនអានៈ 1852

ប្រជា​ពលរដ្ឋ​នៅ​លើ​សកល​លោក​យើង​នេះ មាន​សិទ្ធិ​សេរីភាព​ស្មើ​ៗ​គ្នា ទាំង​សិទ្ធិ​ក្នុង​ការ​រស់​នៅ សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិក្នុងការ​ដើរហើរ សិទ្ធិ​ទទួល​ព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រក្សា​ការពារ ប្រ​ពៃណី​វប្បធម៌ទំនៀម​ទំ​លាប់ដើម​របស់ខ្លួន​ សិទ្ធិ​រក្សា​ភាសាដើម​កំ​ណើត​ និងសិទ្ធិក្នុង​ការ​រៀន​សូត្រជាដើម…។ល។

ជាក់​ស្តែង​បើ​យើង​ក្រ​ឡេក​មើល​ប្រ​ជា​ជន​អន្តោ​ប្រ​វេស​វៀត​ណាម​ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ទាំ​ង​អ្នក​រស់​នៅ​ស្រប​ច្បាប់​ និង​អ្នក​រស់​នៅ​មិន​ស្រប​ច្បាប់​ជា​ច្រើន​ ឃើញ​ថា ពួក​គេ​បាន​រស់​នៅ​ដោយ​សុខ​សាន្ត​គ្មាន​ការ​រំ​ខាន ឬ​បំ​បិទ​សិទ្ធិសេរី​ភាពពី​អជ្ញាធរ​ ឬ​រដ្ឋា​ភិបាល​កម្ពុជា​ ​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​របស់​ពួកគេ​នោះ​ទេ។ ជន​ជាតិ​វៀត​ណាម​ទាំង​អស់​នេះ គេ​អាច​ទៅ​សាលា​រៀនរបស់​​ខ្មែរ​ រៀត​ភាសា​អក្សរ​សាស្រ្ត​ខ្មែរ​បាន​ដោយ​សេរី មិន​តែ​ប៉ុណ្ណោះ​ពួកគេ​អាច​រៀង​ភាសា​វៀត​ណាម​ និង​និយាយ​ភាសា​វៀត​ណាម​ពាស​ពេញ​ប្រ​ទេស​កម្ពុជា​ដោយ​គ្មាន​ការ​គៀប​សង្ត់សូម្បី​តែ​បន្តិច។ ជន​ជាតិ​វៀត​ណាម​មាន​សិទ្ធិ​ដើរហើរ និយាយស្តី រៀន​អ្វីក៏បាន រក​អី​ក៏បាន​ ទោះបី​អ្នក​នោះ​ត្រូវ​បាន​គេ​ដឹង​ថា រស់​នៅក្នុង​​កម្ពុជា​មិន​ស្រប​ច្បាប់​ក៏ដោយ។

តែ​ផ្ទុយ​ទៅ​វិញ ជា​មហា​អកុសល្យ​ចំ​ពោះ​ប្រ​ជារាស្រ្ត​​ខ្មែរកម្ពុជា​ក្រោម ដែល​មាន​ដើម​កំ​ណើត​ជា​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​រដ្ឋា​ភិបាល​ និង​អាជ្ញា​ធរ​វៀត​ណាម​ជិះ​ជាន់​កៀប​សង្កត់ រឹត​ត្បិត​សេរីភាព​​​គ្រប់​ជំ​ពូក ហើយ​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ អជ្ញា​ធរ​វៀត​ណាម​នៅ​តែ​បន្ត​គោល​ការ​បំ​បិទសិទ្ធិ​​ពល​រដ្ឋ​កម្ពុជា​ក្រោម​មិនចង់​អោយ​ពួក​គេ​រៀន​​សូត្រ​អក្សរ​សាស្រ្ត​ខ្មែរ​ ដែល​ជា​ភាសា​ដើម​ដំ​ណើត​របស់​ខ្លួន។

យោង​តាម​វិទ្យុអាស៊ី​សេរី​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី០១ មិនា ឆ្នាំ​២០១៤នេះថា អាជ្ញា​ធរ​វៀត​ណាម​បាន​រឹប​អូស​យក​សៀវ​ភៅ​ជា​ង​សាមសិប​ក្បាលពី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ​ដែល​សៀវ​ភៅ​ទាំង​នោះ​​មាន​ចំ​ណង​ជើងថា ˝វេយ្យាករណ៍សង្គ្រោះ“ ហើយ​សៀវ​ភៅ​ទាំង​អស់​នេះ​ត្រូវ​បាន​លោកគ្រូ​បង្រៀន​​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ព្យា​យាម​សរសេរ​អស់​ជា​ច្រើន​ឆ្នាំ រួច​បញ្ជូន​ទៅអោយ​​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​​ប្រ​ទេស​ថៃ ជួយ​បោះ​ពុម្ពអោយ​ រួច​ផ្ញើមក​កម្ពុជា​ក្រោម​តែ​ជាង​សាមសិប​ក្បាល​ក្នុង​ចំ​ណោម​ជា​ង​១០០ក្បាល។ ការ​ដក​ហូត​សៀវ​ភៅ​ខាល​លើ​នេះ ​អាជ្ញា​ធរ​វៀត​ណាម​យក​លេស​ថា បោះ​ពុម្ពសៀវ​ភៅ​​មិន​មាន​ការ​សុំ​ច្បាប់​អនុញ្ញាតិ ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ និង​រដ្ឋា​ភិបាល។

បើ​យោង​តាម​ឯក​សារ​មួយ​​​បាន​សរសេរថា នៅ​ចុង​សតវត្សរ៍ទី​១៩ គឺក្នុង​ឆ្នាំ១៨៧១ ក្នង​របប​បារាំង​គ្រប់​គ្រង​ឥណ្ឌូចិន​ ស្រាប់​តែ​មាន​អុង​យួន​ម្នាក់​ចេញ​ប្រ​កាស​ជា​លក្ខ័ណ្ឌ​ ៣ ខ បង្ខំ​អោយ​ខ្មែរ​កម្ពុជា​ក្រោម​គោរព​តាម​វា​ជា​ដាច់​ខាតដូច​ខាង​ក្រោម៖

ខទី១-បង្ខំ​ខ្មែរ​ក​ម្ពុជា​ក្រោម​អោយ​និយាយ​ភាសាយួន។ ខទី២-បង្ខំ​ខ្មែរ​ក​ម្ពុជា​ក្រោម​អោយស្លៀក​ពាក់​ដូច​យួន។ ខទី៣-បង្ខំ​ព្រះ​សង្ឃ​ក​ម្ពុជា​ក្រោម​អោយដោះ​ស្បង​ជិពរចោល​ ហើយ​ត្រូវ​តែ​ស្លៀក​ខោ​អាវ​ដូច​យួន ហើ​យ​ពេល​សូត្រធម៌​ត្រូវ​តែ​វាយ​ត្រ​ដោក​ក្បាល​ត្រី​ ម៉ុកៗ ដូចលោក​យួន។

គ្រានោះ​រាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម​ជ្រួល​ច្រ​បល់​ក្តៅ​ក្រហាយទៅ​នឹង​ច្បាប់​ព្រៃ​រំ​លោភ​សិទ្ធិ​សេរី​ភាព​របស់​មនុស្ស​យ៉ាង​​នេះ។ ស្រាប់​តែ​ភ្លាមៗ​នោះ​ពលរដ្ឋ​កម្ពុជា​ក្រោម​ក៏បាន​ទទួល​ដំ​ណឹងថា មាន​វីរៈបុរស់​ម្នាក់​ឈ្មោះ​ឧកញ្ញ៉ា សឹន-គុយ ជា​ចៅ​ហ្វាយ​ខេត​ត្រា​វិញ (ខេត្ត​ព្រះត្រ​ពាំង) បាន​តវ៉ា​ប្រ​ឆាំង​ជា​មួយ​បញ្ជា​ទាំង​៣ខ​របស់​អុង​យួន​នោះ។ ឯកសារ​បន្តថា អុង​យួន​បាន​​សួរ​លោក​ឧក​ញ្ញ៉ា​ សីន-គុយ ថា តើលោក​ហ៊ាន​ស្ម័គ្រ​ស្លាប់​ជំ​នួស​នឹង​លក្ខ័ណ្ឌ​ទាំង ​៣ ខ ​ខាង​លើ​នេះដែរ​ឬ​ទេ? លោក​ឧក​ញ្ញ៉ា​ សីន-គុយ សើច​ហើយឆ្លើយ​ថា​ហ៊ាន។

វីរៈបុរស​ឧកញ្ញ៉ា សីន-គុយ ត្រូង​បាន​អុង​យួន​កាត់​ក្បាល​ដោយ​ប្តូរ​យក​សេរី​ភាព​ទាំង​៣ខ របស់​អុង​យួន​កាល​សម័យ​នោះ​ទៅ​ តែ​មុន​និង​វីរៈបុរសដ៏មហា​ក្លាហាន​​កម្ពុជា​ក្រោម​រូប​នេះ​លាចាកលោក​យើង​នេះ​ទៅ លោក​បាន ផ្តែ​ផ្តាំ​កូន​ចៅ​កម្ពុជា​ក្រោម​ជា​ច្រើន​ចំ​ណុចដែល​ពល​រដ្ឋ​កម្ពុជា​ក្រោមចង​ចាំ​គ្រប់ៗ​គ្នា ហើយ​ក្នុង​នោះ​មាន​ពាក្យ​មួយឃ្លា​ដែល​កូន​ខ្មែរ​បច្ចុប្បន្ន​គ្រប់​រូប​គ្រប់​ទី​កន្លែង​កួរ​តែ​ចង​ចាំ​ហើយ​ធ្វើ​តាម​នោះ​គឺ ˝​អាវុធដ៏​មុត​ស័ក្តសិទ្ធ ដែល​អាច​ការ​ពារ​ជាតិបាន​ គឺ​ខ្មែរ​ត្រូវ​តែ​ចេះ​សាមគ្គី​គ្នា​ពិតៗ ត្រូវ​ចេះ​រួប​រួម​ចង​បាច់​គ្នា​អោយ​បាន​ស្អិត ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ ត្រួវ​ចេះ​អត់​អោន​អោយ​គ្នា ទើប​ខ្មែរ​អាច​រក្សា​ជាតិ​ខ្មែរ​បាន​គង់​វង់​ទៅ​អនាគត់។ ប្រជា​រាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​បាន​សាង​សង់​ចេតីយ៍​ដាក់​ធាតុ​លោក​ឧកញ្ញ៉ា​ សីន-គុយ នៅ​ខេត្ត​ព្រះ​ត្រ​ពាំង ដែល​មាន​ប្រ​វែង​១៥ម៉ែត្រ​បួន​ជ្រុង​ និង​កំ​ពស់​២ម៉ែត្រ​ ទុក​គ្រាន់​គោរព​បូរជារហូត​សព្វ​ថ្ងៃនេះ។

ក្នុង​នាម​យើង​ជា​កូន​ខ្មែរ សូម​អំ​ពាវ​នាវ​ទៅអជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) មេត្តា​ផ្តល់​សិទ្ធិសេរី​ភាព​អោយ​ពល​រដ្ឋ​កម្ពុជា​ក្រោម​អោយ​បាន​ត្រឹម​ត្រូវ ព្រោះ​អំ​ពើ​កៀប​សង្កត់​ជិះ​ជាន់​ទៅ​លើ​រាស្ត្រ​កម្ពុជា​ក្រោម​វា​សម​ល្មម​គ្រប់​គ្រាន់​ហើយ។ បើ​អាជ្ញា​ធរ​ និង​រដ្ឋា​ភិបាល​កម្ពុជា​រឹត​ត្បិត​សេរី​ភាព​ប្រ​ជា​ជន​វៀត​ណាម​នៅ​កម្ពុជា​ដូច​វៀត​ណាម​បាន​ធ្វើទៅ​លើ​ខ្មែរ​កម្ពុជាក្រោម​​នោះ​ តើ​អ្នក​មាន​អារម្មណ៍យ៉ាង​ណាដែរ???????។ កូន​គេ​ កូន​យើង​គឺ​មនុស្ស​ដូច​តែ​គ្នាទេ។ អា​ជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) មេត្តា​ផ្តល់​សៀវ​ភៅ​ដែល​រឹប​អូស​នោះ​អោយ​ទៅ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​វិញ​ ដើម្បី​បង្ហាញ​ថា វៀ​ត​ណាម​គឺ​ចេះ​គោរព​សិទ្ធិមនុស្ស​ ចេះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​ជាតិ​ភាគតិច។ យើង​ជា​កូន​ខ្មែ​រ​សង្ឃឹម​ទុកជាមុន​ថា អាជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) និង​ពិចារ​ណា​បាន​ត្រឹម​ត្រូវ​ ចេះ​មេត្តា​សន្តោស​ប្រ​ណី​ជាក់​ជា​មិន​ខាន៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1553ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2418ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1597ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1608ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1798ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2174ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1775ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2194ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2101ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4509នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70587នាក់
ខែនេះ    818378នាក់
ឆ្នាំនេះ   3562682នាក់
សរុប   57161578នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:41