អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1758

អង្គការ​អាដហុក​បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រ​ជុំសន្ទនា ក្រោម​គំរោង​សំលេង​សំ​រាប់​នៃការ​ផ្សះផ្សា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ នៅភូមិ​ចុង​កៅ​ស៊ូ​ សង្កាត​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​មាន​សមាស​ភាព​អ្នក​ចូល​រួម​មក​ពី​សមគមន៍ដីធ្លីស្រុក​បន្ទាយ​ស្រី-​ក្រុង​សៀម​រាប ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​រង មន្រ្តី​ប៉ុស្តិ៍ ព្រះ​សង្ឃ និង​ដើម​​បណ្តឹង​រដ្ឋ​ប្ប​វេណីចំ​នួន​២៥នាក់​ផងដែរ។​

កញ្ញា​ ហ៊ាន-ជាវគុណ មន្រ្តី​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញក្នុង​កម្ម​វិធី​ខាង​លើ​ដែល​មក​ពី​អង្គការ​អាដហុកបាន​អោយ​ដឹង​ថា កន្លង​ទៅ​ខាង​អង្គការ​អាដហុក​ធ្លាប់​បាន​ជួយ​រៀប​ចំ​ឯក​សារ​ពាក្យ​បណ្តឹង​ អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដាក់​ប្តឹង​ទៅ​លើ​ជន​សង្ស័យ​ដែល​ជាមេ​ដឹង​នាំធំៗក្នុង​របប​ខ្មែរ​ក្រហមដូច​ជា លោក​អៀង-សារី អ្នក​ស្រី​អៀង-ធារិទ្ធ លោក​ខៀវ-​សំ​ផន និង​លោក​នួន​-ជា ជាដើម។ កញ្ញា​បន្តថា ការ​ជួប​ជុំ​ព្រឹក​នេះគឺ​ជា​ការ​ជជែក​សន្ទនាគ្នា​និង​ចង់​ដឹង​ថា តើ​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អារម្មណ៍​ថា ទទួល​បាន​យុត្តិ​ធម៌​ខ្លះ​ហើយ​ឬនៅ ហើយ​តើ​ពួក​គាត់​មាន​សំ​នូម​ពរ​អ្វី​បន្ត​ទៀត និង​ជា​ការ​ស្ទាប​ស្ទង់​ថា ពួកគាត់​បាន​យល់​ដឹង​អ្វី​ខ្លះ​ពី​លាសាក្តី​ខ្មែរ​ក្រហម។

លោក​ ចាន់-ថន ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​មួយ​រូប​ក្នុង​ចំ​ណោម​២៥​រូប​បាន​អោយ​ដឹង​ថា នៅ​ខេត្ត​សៀម​រាប​មាន​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំ​នួន​តែ​១១៥​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ប្តឹង​ទាម​ទារក​យុ​ត្តិ​ធម៌​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បន្ត​ថា មូល​ហេតុ​ដែល​មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ដាក់​ពាក្យ​បណ្តឹង​តិច​តួច​បែប​នេះ​ព្រោះ​ទី​១ពល​រដ្ឋ​ខ្មែរ​រវល់​តែ​ខ្វាយ​ខ្វល់​ពី​ជីវ​ភាព​រស់នៅ ទី២ពួកគាត់​មិន​ដឹង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯណា ព្រោះ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​មិន​បាន​ទូលំ​ទូលាយ។

ពល​រដ្ឋ​សហគមន៍​ និង​ដើម​បណ្តឹង​ដែល​មក​ចូល​រួមប្រ​ជុំ​សន្ទនា​ខាង​លើ​ពួក​គាត់​ភាគ​ច្រើន​ចង់​អោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោស​មេ​ដឹង​នាំ​របប​ខ្មែរ​ក្រហម​​២នាក់​ទៀត ​(លោក​នួនជានិង​លោក​ខៀវសំ​ផន) អោយ​បាន​លឿន​ព្រោះ​ជន​សង្ស័យ​២រូប​នេះ​មាន​វ័យ​ចំ​ណាស់​ណាស់​ទៅ​ហើយ។ ពួកគាត់​ចាប់​អារម្មណ៍ទៅ​លើ​សម្តី​របស់​លោក នួនជា ដែល​និយាយ​ថា គេ​យក​តែ​ខ្លួន​ក្រពើ​មក​កាត់​ទោស​ ឯក្បាល​និង​កន្ទុយ​ក្រពើ​មិន​យក​មក​កាត់​ទោស។ ពល​រដ្ឋ​ចង់អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​កាត់​ក្តី​សំណុំ​រឿង​លេខ​ ០០៣ និង​០០៤​ ហើយ​ជា​ពិសេស​ពួក​គាត់​ចង់​ដឹង​ថា អ្នក​ណា​ជា​ក្បាល​និង​កន្ទុយ​ក្រពើដូច​សម្តី​លោក​នួន​ជា​បាន​លើ​ក​ឡើង។​ ពល​រដ្ឋ​បាន​សម្តែង​មតិ​ថា ពួក​គាត់​ហាក់​ទើប​តែ​បាន​ទទួល​យុត្តិ​ធម៌​តិច​ទួច​ណាស់​ ក្នុង​ដំ​ណើរ​ការ​កាត់​ទោស​មេដឹង​នាំ​ខ្មែរ​ក្រ​ហម​កន្លង​ទៅ​នេះ។

ពល​រដ្ឋ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​សាលា​ក្តី​ខ្មែរ​ក្រ​ហម​និង​តុលាការ​ក្នុង​ស្រុក​ថា សាលាក្តី​ខ្មែរ​ក្រហម​ហាក់​ធ្វើ​ការ​បាន​ល្អ​ មាន​ភាព​យុត្តិ​ធម៌ ព្រោះ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន ប៉ុន្តែ​តុលាការ​នៅ​ក្នុង​ស្រុក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​រួច​ទើប​ធ្វើ​ការ​ស៊ើ​ប​អង្កេតជា​ក្រោយ។

គេ​សង្កេត​ឃើញ​ថា ការ​ជួប​ជុំ​ប្រ​ជុំ​សន្ទនា​ខាងលើ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សារៈសំ​ខាន់​ ដែល​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ និង​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ចេះ​ស្វែង​រក​យុត្តិ​ធម៌​ដោយ​ខ្លួន​ឯង​ ចេះ​ប្រើ​ប្រាស​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ខ្លួន​មាន។ នៅ​មាន​ពល​រដ្ឋ​ដែល​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហមទាន់​ពេល​វេលា ​ជា​ច្រើននាក់​​កំ​ពុង​តែ​ស្រេក​ឃ្លាន​ចង់​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​ជូន​សាច់​ញាតិ​ដែល​​ជា​ជន​រង​គ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2630ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1553ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1553ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31657ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1557ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1816ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1756ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1982ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1680ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9607នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75685នាក់
ខែនេះ    823476នាក់
ឆ្នាំនេះ   3567780នាក់
សរុប   57166676នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:40