ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួប​វ​ស្សា

ដោយៈ ភ្នំពេញ ថ្ងៃទី 08 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1605

ប្រជាពលរដ្ឋ បាន​និយាយ​ ថា អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់ កាន់តែ​នឹក​ហួសចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ ក្រៅ​ពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ  ធ្វើឲ្យ​អស់​អាង​ស្តុក​ទឹកត​ទៅ​ទៀត និង​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា​រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​ប្រព័ន្ធ​លូ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ថ្នាក់លើ​កំពូលៗ ដល់​ថ្នាក់ក្រោម ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញឯ​កជ​ន បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​បំពេញ បឹងបួរ​នៅ​ម្ដុំ​នោះ ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​ ធ្វើឲ្យ​ធ្វើឲ្យ​ពួក​គាត់​ទទួល​រង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង និង​ដោយសារ​តែ​លែង​មាន​បឹងបួរ សម្រាប់​រំដោះ​ទឹក​តទៅទៀត​ផង ព្រមទាំង​ដោយសារតែ គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹមត្រូវ សម្រាប់​បង្ហូរ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។​

​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បាន​បញ្ជាក់​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ   ម្ចាស់​បុរី ប៉េង ហួត បាន​និង​កំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើឲ្យ​បាត់បង់​រូបភាព ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវ​គេ​យក​ទៅ​ធ្វើ ជា​កន្លែង​សាងសង់ សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុង​តម្លៃ​រាប់ម៉ឺន និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់​លាន​ដុល្លារ យ៉ាង​សប្បាយ​ចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៍​មាន​សារប្រយោជន៍​បំផុត បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិន​ដឹង​ជា​ទទួលបាន នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មក​វិញ ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ។​

បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ កំពុង​រស់​នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាងកើត​មាន​សំណង់​បុរី ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​… ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់​ជា​ផ្លូវទឹក អាច​ជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​) ឥឡូវ​ក៍​មាន​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ទៀត បាន​ទៅ​ចាក់​ខ្សាច់ លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា សំណង់​ផ្ទះល្វែង​លក់​ដូច​គ្នា  ប្រៀប​ដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង មិន​ឲ្យ​ទឹកអាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅ​ទៀត​តែ​ម្ដង .។​

ករណី​ពាក់ព័ន្ធ​នឹង​ការ ចាក់​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើ​ជា​សំណង់​បុរី ប៉េង ហួត ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះ​វិញ  ត្រូវ​សាធារណ​ជន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មក​ហើយ​ថា វា​ជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផលប្រយោជន៍​សាធារណៈ​… ព្រោះថា ការ​អភិ​វឌ្ឈន៍​របៀប «​មុខ​ស ក​ខ្មៅ​» នេះ វា​ធ្វើឲ្យ​បាត់បង់​អាង​ស្តុក​ទឹកផង និង​ធ្វើឲ្យ​បាត់បង់​ផ្លូវទឹក ដើម្បី​បញ្ចៀស​ទឹក​ពី​ការលិចលង់ ដោយ​ជំនន់​ផ្សេងៗ​នោះ​ផង ។ ត្រង់នេះ​ត្រូវ​ប្រជាពលរដ្ឋ និយាយ​ពេញៗ​មាត់​ថា ការ​បូម​ខ្សាច់​ចាក់​លុប បឹង​ជា​ច្រើន​ហិកតា ដែល​មើលទៅ​មាន​កំពស់​គរ​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ក្រៅពី​វា​ធ្វើឲ្យ​ជ្រាប​ទឹក  បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ និង​ដីធ្លី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា  វាក៍​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​ផ្សេងៗ ដោយសារតែ​ការបា​ក់របង​បុរី ជ្រេ​ល​ខ្សាច់​ដូច​ភ្នំ រលំ​មក​សង្កត់​ពីលើផ្ទះ និង​ដីធ្លី​របស់​ពួកគាត់ ជា​យថាហេតុ​នោះ​ដែរ ។​

ថ្មីៗ​នេះ​ឮ​ព័ត៌មាន​ថា ឆ្លៀត​ពេល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ ដែល​រហូត​មកដល់ ខែប្រាំង​នេះហើយ នៅតែ​លិចលង់​ផ្ទះសម្បែង និង​ដីធ្លី​ភាគ​ច្រើន​ទៀត​នោះ  ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ឲ្យ​តំណាង​របស់​ខ្លួន សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​និរោធ ក្នុង​ការចុះ​ទៅ​ទិញ​ដី ប្រជាពលរដ្ឋ​ដែល នៅ​ជាប់​របង​បុរី ដោយ​ឲ្យ​តម្លៃថោកៗ​… ព្រោះ​ពួកគេ​តែង​យក​លេស​ថា ដី​ទាំងនោះ​ជា​ដី​លិច​ទឹក មិនសូវ​មាន​តម្លៃ​ខ្ពស់ ដូច​ដី​នៅ​ខាងលើៗ ជាប់​ផ្លូវ​បេតុង​ឡើយ​…Sic !

ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ក៍​ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​បញ្ឈប់ កុំឲ្យ​ក្រុមហ៊ុនបុរី ប៉េង ហួត បន្ត​បូម​ខ្សាច់​ចាក់ដី បុរី​របស់​ខ្លួន​តទៅ​ទៀត​… ព្រោះ​វា​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បាក់​រលំ របង​បុរី​នោះ​ជា​បន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់​ក៍​សុំ​ឲ្យ​ពួក​ឈ្មួញ​ទាំងអស់ ដែល​បូម​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ដី​ទៅ​សាងសង់​សំណង់​ផ្សេងៗ នៅ​តំបន់​តាងៅ​បឹង​ស្នោ​នោះ ត្រូវតែ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យ​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ សំណង់​របស់ខ្លួន​ផងដែរ ។ មួយវិញទៀត ពួកគាត់​ក៍​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ល្អ​ត្រឹមត្រូវ អាច​ប្រើ​ការ​បាន ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​បារាំង​ចុះ​ទៅ​ទន្លេ ដោយ​គ្មាន​ការរាំងស្ទះ​តទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1681ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1852ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1540ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1839ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1649ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1667ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2994ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3373ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1596ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2909ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7738នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73816នាក់
ខែនេះ    821607នាក់
ឆ្នាំនេះ   3565911នាក់
សរុប   57164807នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:05