ក្រុមមន្ត្រីសន្តិសុខថៃបានឆ្មក់ចូលចាប់ក្រុមជនចំណាកស្រុកជនអ៊ីស្លាមរ៉ូហ៊ីងយ៉ានៃប្រទេសមីយ៉ាន់ម៉ាជិត៤០០នាក់នៅស្រុកសាដាវក្នុងខេត្តសុងក្លាជាប់ព្រំដែនថៃ-ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមជនចំណាកស្រុកមីយ៉ាន់ម៉ាទាំងនេះ ត្រូវបានរកឃើញនៅចម្ការកៅស៊ូមួយនៅតំបន់ជាប់ព្រំដែននេះ។
ប៉ូលិសបាននិយាយថាក្រុមជនចំណាកស្រុកមីយ៉ាន់ម៉ាចំនួន៣៩៧នាក់ដែលត្រូវបានរកឃើញនេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសង្គ្រោះក្នុងភូមិមួយក្នុងខេត្តនេះ។
ពួកគេបាននិយាយប្រាប់ប៉ូលិសថា ពួកគេត្រូវបានបង្ខាំងទុកនៅក្នុងចម្ការកៅស៊ូនេះអស់រយៈពេលជាង៣ខែហើយថាពួកគេបានកំពុងរង់ចាំការនាំទៅកាន់ប្រទេសម៉ាឡេស៊ី៕
ថ្ងៃនេះ | 7608 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 73686 | នាក់ |
ខែនេះ | 821477 | នាក់ |
ឆ្នាំនេះ | 3565781 | នាក់ |
សរុប | 57164677 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:51 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net