ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2023 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 703

លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ១៤១រូប ក្នុងនោះមានតំណាង០៣រូប រស់នៅក្នុងភូមិពាមតាអួ បានធ្វើពាក្យស្នើសុំជួយអន្តរាគមន៍ ដាក់ទៅសាលាឃុំកែវពណ៍ ស្នើសុំទៅលោកមេឃុំដកមេភូមិពាមតាអូឈ្មោះ សុខ លឿ ចេញពីតួនាទីក្រោមហេតុផលដូចខាងក្រោម៖

          ១-គាត់ធ្វើការរើសអើងបក្សពួក

          ២-គាត់ធ្វើការបំរើប្រជាពលរដ្ឋក្រីក្រទាយកប្រាក់

          ៣-គាត់ប្រើពាក្យសម្តីអសុរោះជាមួយប្រជាពលរដ្ឋ

          ៤-ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ធ្វើកិច្ចការអ្វីមួយគាត់មិនអើពើម្តងជាពីរដង។

ជាអកុសលលោកមេឃុំកែវពណ៍ឈ្មោះ ទួន សុវណ្ណ មិនព្រមដោះស្រាយតាមសំណើររបស់ពលរដ្ឋហើយឆ្លើយដោះសារថាចាំថ្ងៃនេះចាំថ្ងៃនោះធ្វើអោយពលរដ្ឋអស់សង្ឃឹមទន្ទឹងរងចាំលែងបានទើបពួកគាត់សម្រេចចិត្តរៃលុយគ្នាជួលរថយន្តជិះទៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យកពាក្យស្នើសុំដដែលនោះដាក់ជូនការិយាល័យពលរដ្ឋ តែមន្ត្រីនៅការិយាល័យនៅទីនោះមិនព្រមទទួលទេ អោយយកទៅដាក់ក្នុងប្រអប់សំបុត្រ ឬយកទៅដាក់នៅការិយាល័យពលរដ្ឋនៅឯស្រុកពួកវិញ ទើបពួកគាត់សម្រេចចិត្តយកពាក្យស្នើសុំនោះទៅដាក់នៅការិយាល័យពលរដ្ឋនៅស្រុកពួកនៅថ្ងៃដដែល។

តំណាងពលរដ្ឋ និងពលរដ្ឋនៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកស្នើ​សុំយ៉ាងទទួចទៅលោកមេឃុំកែវពណ៍ និងលោកអភិបាលស្រុកពួក មេត្តដកមេភូមិពាមតាអួឈ្មោះ សុខ លឿ ចេញតំតួនាទី ហើយធ្វើការជ្រើរើសមេភូមិថ្មីដែលមានចិត្តសណ្តោសប្រោសប្រណី ចេះស្រឡាញ់ពលរដ្ឋ ចេះបម្រើសេវាសាធារណៈ មិនរើសអើង មិនប្រើពាក្យសម្តីអសុរោះ និងមិនប្រព្រឹត្តអំពើពុករលួយ ដូចមេភូមិចាស់រូបនេះ។

លោក ស៊ិន ថាន់ថុល អភិបាលគណអភិបាលស្រុកពួក ខេត្តសៀមរាបបានប្រាប់អង្គភាពព័ត៌មានយើងនៅរសៀលថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៣នេះថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីពលរដ្ឋហើយ តែរងចាំភ្ញុំបិណ្ឌធំរួចទើបកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយនៅសាលាស្រុកពូក។

អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកមេភូមិពាមតាអួ និងលោកមេឃុំកែវពណ៍បានទេ ព្រោះលេខទូរស័ព្ទពីរខ្សែដែលតំណាងពលរដ្ឋបានអោយមកអង្គភាពព័ត៌មានយើង ១ខ្សែរបស់មេភូមិខលទៅចូលអ្នកនៅខេត្តបាត់ដំបងហើយគាត់ថាមិនមែនជាមេភូមិទេ ឯ១ខ្សែទៀតថាជាលេខរបស់លោកមេឃុំខលទៅក្រុមហ៊ុនប្រាប់ថា មិនត្រឹមត្រូវទេ។ អង្គភាពសារព័ត៌មានកម្ពុជាសុវណ្ណភូមិ និង ១Post ធីវីអនឡាញ រងចាំទទួលការបកស្រាយបំភ្លឺពីលោកមេភូមិ និងលោកមេឃុំរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រតាមរយៈលេខទូរស័ព្ទៈ 012 70 39 14 និង 097 93 30 300។

សូមបញ្ជាក់បន្ថែមផងដែរថា នៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកនេះ នៅមានរឿងអាស្រូវ និងមានរឿងអាថ៌កំបាំងជាច្រើនទៀតដែលអង្គភាពព័ត៌មានយើងកំពុងស៊ើបអង្កេតហើយនិងយកមកចុះផ្សាយនៅលេខបន្ទាប់ដើម្បីអោយថ្នាក់ដឹកនាំបានដឹងអំពីអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2255ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1639ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2922ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1939ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1460ដង វប្បធម៌~អរិយធម៌   អាន7643ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2568ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1544ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2292ដង Apple iPhone 6 official sales kick off in a number of countries   អាន3350ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14237នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    58628នាក់
ខែនេះ    165706នាក់
ឆ្នាំនេះ   2623609នាក់
សរុប   51983535នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 14:20