សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលគួរឱ្យ កត់សម្គាល់កន្លងមកនេះ គឺការបុករវាងរថយន្តកុងតឺន័រ និងរថយន្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកលើ កំណាត់ផ្លូវជាតិលេខ៤ ។ បើគិតមកដល់ពេលនេះគឺ មានរយៈពេលជិត៣ខែហើយ ប៉ុន្តែពន្លឺណាមួយដែលឈានដល់ ការដោះស្រាយតាមផ្លូវច្បាប់ជាមួយ ក្រុមហ៊ុនSKនៅពុំទាន់លេចចេញ ជារូបរាងនៅឡើយទេ ។
តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅការិយាល័យចរាចរណ៍ ជើងគោកខេត្តក្រុមការងារមួយ ក្រុមក្នុងនោះមាន កញ្ញាស៊ន លីនណា ចៅក្រមស៊ើបសួរ និងមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាងជំនាញខាងរថយន្ត បានមកធ្វើការពិនិត្យ អង្កេតរថយន្តរបស់លោកខេមរៈ សិរីមន្ត ដែលរក្សាទុកនៅស្នងការដ្ឋានដើម្បី ធ្វើការវិនិច្ឆ័យដែលភាគីក្រុមហ៊ុន និយាយថា រថយន្តរបស់តារាចម្រៀងខេមរៈ សិរីមន្ត មានភ្លើងឡាហ៊ែ្សរទើបជាហេតុ នាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ។
ថ្ងៃនេះ | 10394 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 76472 | នាក់ |
ខែនេះ | 824263 | នាក់ |
ឆ្នាំនេះ | 3568567 | នាក់ |
សរុប | 57167463 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:03 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net