លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្ខពួកនិយម ក្នុងគោលបំណងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ។
យោងតាមសេចក្តីរាយការណ៍ពីបុគ្គលិកបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជាមានតួនាទីគ្រប់គ្រងលើសេវារលកធាតុអាកាសទាំងមូលដូចជា ប្រព័ន្ធទូរស័ព្ទ, ប្រព័ន្ធគេហទំព័រ និងសេវានានាជាច្រើនដែលជាប្រភពចំណូលដ៏ធំរបស់អង្គភាពមួយនេះ និងក្រសួងប្រៃសណីយ៍ ដែលតែងតែកើតមានរឿងអាស្រូវជាច្រើនទោះបីជាមានការផ្លាស់ប្តូរអគ្គនាយកបន្តបន្ទាប់ក៏ដោយ ។
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នលោក ឡាយ ម៉ារីវូ ជាអគ្គនាយកនៃអគ្គនាយកទូរគមនាគមន៍កម្ពុជាបានដើរតាមគន្លងរបស់អគ្គនាយកមុនៗដដែល ដោយបង្កើតឱ្យមានបក្ខពួក និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកឹបកេងចំណូលថវិការបស់រដ្ឋ ដើម្បីធ្វើការមានបានសម្រាប់តែបក្ខពួកមួយក្តាប់តូចនៅក្នុងអគ្គនាយកដ្ឋានមួយនេះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ពេលនេះលោក ឡាយ ម៉ារីវូ ពុំមានទ្រព្យសម្បត្តិរដ្ឋលក់ដូច ឡៅ សារឿន អតីតអគ្គនាយកមុននោះទេ តែលោក ឡាយ ម៉ារីវូ បានអនុវត្តន៍តាមគន្លងលោក ឡៅ សារឿន បង្កើតឱ្យមានអំពើកឹបកេងប្រវ័ញ្ចថវិកាជាតិ គឺជាទង្វើបំផ្លិចបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរបំផុតខ្លាំងក្លាជាងលោក ឡៅ សារឿន ទៅទៀត ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា លោក ឡាយ ម៉ារីវូ បានយកឈ្មោះ ឈួន ចាន់ធូ មកធ្វើជាជំនួយការផ្ទាល់ ដើម្បីគ្រប់គ្រង និងរកចំណូលឱ្យរូបលោកជៀសវាងការចោទប្រកាន់ថា រូបលោកជាអ្នកប្រព្រឹត្តអំពើពុករលួយ ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីពុក រលួយនោះ រូបលោក ឡាយ ម៉ារីវូ ត្រូវបានរួចខ្លួន មានតែឈ្មោះ ឈួន ចាន់ធូ មួយរូបគត់ជាអ្នកប្រព្រឹត្ត អំពើពុករលួយ ។ ដូច្នេះ ឈួន ចាន់ ធូ ជាតុកត្តារបស់លោក ឡាយ ម៉ារីវ៉ូ សម្រាប់បោះចូលក្នុងភ្នក់ភ្លើងអំពើ ពុករលួយតែប៉ុណ្ណោះ៕
ថ្ងៃនេះ | 3485 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32044 | នាក់ |
ខែនេះ | 179672 | នាក់ |
ឆ្នាំនេះ | 3762332 | នាក់ |
សរុប | 53122258 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:02 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net