រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោក វែងលី មន្រ្តីរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងបានអោយដឹងថា រថយន្តខាងលើនេះលួចដឹកជញ្ជូនឈើអត់ច្បាប់ឆ្លងកាត់ពីស្រុកស្វាយលើមកកាន់ក្រុងសៀមរាបលុះដល់ចំណុចផ្លូវហៃវ៉េក្បែរផ្លូវបទចូលភ្នំបូកក៏ត្រូវបានក្រុមអ្នកសារព័ត៌មានតាមពីក្រោយហើយរាយការជូនលោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាប និងលោក ឯម មុន្នី អធិការខាងជើងបឹងទន្លេសាប ទើបថ្នាក់បានបញ្ជាអោយលោកចុះបង្ក្រាបបានភ្លាមៗបញ្ជូនយកទៅទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅក្នុងភូមិព្រះដាក់ទាំងយប់រងចាំការវាស់វែងនៅព្រឹកថ្ងៃទី២៩នេះ។
ព្រភពព័ត៌មានបានអោយដឹងថា ម្ចាស់រថយន្តដឹកឈើខុសច្បាប់ខាងលើមាន ឈ្មោះតឿ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំមិនដឹងមកពីណារស់នៅឯណា តែរកស៊ីដឹកឈើនេះរាប់សិបឆ្នាំមកហើយ តែគ្មានសមត្ថកិច្ចណាគេបង្ក្រាបទេ ព្រោះមានសមត្ថកិច្ចម្នាក់តែងតែចេញមុខកាង៕
ថ្ងៃនេះ | 4367 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32926 | នាក់ |
ខែនេះ | 180554 | នាក់ |
ឆ្នាំនេះ | 3763214 | នាក់ |
សរុប | 53123140 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:04 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net