ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2951

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង​កង​យុទ្ធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស រួម​ជាមួយលោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ឧទ្ធរណ៍ និង​លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។

ក្នុង​ពិធីប្រ​កាស​ផ្ទេរមុខ​តំណែង​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និង​​មន្ត្រីមន្ទីរសាធារណៈក្នុង​ខេត្ត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុង​ឱនេះ​ ឯកឧត្តម សៅសុខាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រ​សាសន៍​ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវ​បាន​តំឡើង​ឋារន្តសក្តិជាគ្រូ​បង្វឹក​អោយ​ទៅ​នៅ​រាជ​ធានី​ភ្នំ​ពេញ ចំណែក​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវ​បានចែង​តាំង​ជំនួស ជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប។ ឯកឧត្តម​ សៅ​សុខា បាន​កោដសសើរ​នូវ​ស្នាដៃ​ របស់​ឯកឧត្តម​ ម៉ន សាម៉ុន ដែល​ខិតខំ​ប្រឹង​ប្រែង​កសាង​សមិទ្ធិផល​ជាច្រើន​កន្លងមក និង​បាន​បំ​ពេញ​ទួនាទី​របស់​ខ្លួន​បាន​ល្អផង​ដែរ​។ ឯឧត្តម សៅ​សុខា បាន​ផ្តាំ​​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពី​រចំនុចគឺ ទី០១-ត្រូវ​គោរព​ទួ​នា​ទី​របស់​ខ្លួន​អោយ​​បាន​​ខ្ជាប់ខ្ជួន ក្នុង​នាម​ជាថ្នាក់ដឹក​នាំនៃ​កង​រាជ​អាវុធហត្ថខេត្ត និង​ទី២-ត្រូវ​តែ​យក​គោល​ការណ៍​សមូហភាពមក​អនុវត្តិ ហើយ​ត្រូវ​គោរពចាស់ទុំ​រៀម​ច្បងដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ណាស់​មក​​ហើយ និង​សុំ​អោយ​លោក ប៉ោ វណ្ណនិត ធ្វើ​អោយ​បាន​ល្អជាង​លោក​ ម៉នសាម៉ុន មេបញ្ជាកាចាស់ទើប​ហៅ​ថា ទំពាំង​ស្នង​ឬស្សី។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និង​ខិត​ខំ​បំ​ពេញ​តួ​នា​ទី​របស់​ខ្លួន​ជា​មេបញ្ជា​ការ​កង​​រាជអាវុធហត្ថ​ខេត្ត​អោយ​បាន​ល្អ ដោយគោរពច្បាប់ គោរព​វិន័យ គោរព​ក្រមសិលធម៌ និង​ខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារ​សន្តិសុខ សុវត្ថិភាព​ប្រ​ជារាស្រ្ត​ និង​ប្រ​ឆាំង​រាល​បទ​ល្មើស​ទាំង​ឡាយនៅ​ក្នុង​ខេត្ត​សៀមរាប​នេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើ​ការ​សហការអោយ​បាន​ល្អជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមាន​សមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រុម​មន្ត្រីអ្នក​មុខ​អ្នក​ការមួយចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​មុខ​តំ​ណែង​ខាងលើ​នេះ បាន​ខ្សឹប​ខ្សៀវ​គ្នាថា ពួកគេ​និង​រង​ចាំមើល​ថាតើ លោក​វីរៈសេនីយ៍ឯក​វ័យ​ក្មេង​ ប៉ោ វណ្ណនិត រូប​នេះអាច​ទទួល​រាប់​រង​ការ​ងារ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បានល្អប៉ុណ្ណាដែរ? ហើយ​ពួកគាត់​បន្ថែមថា លោក ម៉ន​សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់ក្នុង​ការ​ដឹក​នាំ​ ដែល​ពួកគាត់​មាន​ការ​សោកស្តាយបំ​ផុត​ ចំពោះ​​ថ្នាក់​លើ​ដែល​បាន​ផ្លាស់​ប្តូរ​លោក​ ម៉នសាម៉ុន ចេញពី​ខេត្តសៀមរាប តែទោះ​ជាយ៉ាង​ណាពួកគាត់បាន​អះអាង​ថា រលកក្រោយ​តែង​តែដេញ​រលក​មុនយ៉ាង​ដូច្នេះហើយ តែគ្រាន់​តែ​ចង់​អោយ​រលកក្រោយ​ធ្វើ​អោយ​បាន​ល្អជាងរលក​មុន​ទៅ​បាន​ហើយជាសវៀង​អាប់មុខ​ដល់​លោក សៅសុខា ដែល​ជា​មេរបស់ខ្លួនផង និង​ជា​ឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1707ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1704ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1601ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2300ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2231ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1758ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1789ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2540ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2384ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1611នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    67689នាក់
ខែនេះ    815480នាក់
ឆ្នាំនេះ   3559784នាក់
សរុប   57158680នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 00:59