លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 09 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 2520

រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នាំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​។ លោក​ឧកញ៉ា សុខ ប៊ុ​ន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួម​ទាំង​អង្គរក្ស រង​នូវ​ការ​ប្តឹង​ចោទ​ថា បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅ​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​ក្លឹ​ប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។

តាម​រយៈ​ឃ្លី​ប​វិ​ដេ​អូ​មាន​រយៈពេល​ជាង​១​នាទី​ដែល​ទើប​បែកធ្លាយ​នោះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​មួយ ដែល​បង្ក​ឡើង​ពី​សំណាក់​បុរស​មាន​អំណាច​ម្នាក់ បាន​ស្ទុះ​ទៅ​ចាប់​បោច​ទាញ​សក់ កញ្ញា​សា​សា អូស​ចេញ​ពីលើ​សា​ឡុ​ង និង​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​មក​លើ​រូប​នាង​ដែល​ជា​ស្ត្រីភេទ​ទន់ខ្សោយ គ្មាន​សមត្ថភាព​តបត​វិញ​នោះ​។ នៅ​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ជុំវិញ​សកម្មភាព​នៃ​ការ​ប្រើ​អំណាច​កាង​ខុសច្បាប់​ទម្លាប់​ពី​សំណាក់​បុរស​ម្នាក់​នោះ ដោយសារ​តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ក៏​បានឃើញ​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​ម្នាក់​ទៀត បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជន​រង​គ្រោះ​ទៀត​ផង​។ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បាន​ផ្ទុះអាវុធ​បង្ក​គ្រោះថ្នាក់​ធំដុំ​ដល់​កញ្ញា​សា​សា ដែល​ជា​ជន​រង​គ្រោះ​។

ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​នេះ កញ្ញា​សា​សា បាន​ប្រាប់​ឲ្យ​ដឹង​ថា​កញ្ញា​មិន​បាន​ស្គាល់​បុរស ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​កញ្ញា បាន​អង្គុយ​លេង​ធម្មតា ហើយ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​ស្រវឹង (​ថៅកែ​ហាង ដែល​ជា​ជនជាតិ​ជប៉ុន​) បាន​អង្វរ​ឲ្យ​នៅ​អង្គុយ​កំដរ ពេល​នោះ ភ្ញៀវ​ក៏​បាន​ចេញពី​ក្នុង​ហាង​អស់ហើយ ប៉ុន្តែ​ស្រាប់តែ​បុរស​ពីរ​នាក់ ដែល​ជា​ភ្ញៀវ ក៏​បាន​ត្រឡប់​មក​ក្នុង​ហាង​វិញ ដោយ​បាន​ចាប់​អូស​មិត្ត​ភ័ក្តិ​របស់​ខ្លួន​ទាំង​បង្ខំ ដើម្បី​យក​ចេញ​ទៅ​ក្រៅ រហូត​មិត្ត​ភ័ក្តិ​ខ្លួន​យំ និង​បាន​ស្រែក​ឲ្យ​ខ្លួន​ជួយ ហើយ​ខ្លួន ក៏​បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិ​ខ្លួន ហើយ​ស្រាប់តែ​អង្គរក្ស​របស់​បុរស​ម្នាក់​នោះ បាន​ស្រែក​ជេរ​ម្រា​យ​ខ្លួន កុំ​ឲ្យ​ចេះ​ដឹង (​កុំ​ចេះ ចង់​ងាប់​ហេះ​) ដោយ​មាន​កាំភ្លើង​កាន់​នៅ​ដៃ ហើយ​ខ្លួន ក៏​បាន​ប្រាប់​កុំ​ឲ្យ​ជេរ​ម្តាយ​របស់​ខ្លួន ហើយ​នៅ​ពេល​ដែល​ខ្លួន​មាត់​ទៅ​វិញ ក៏​ស្រាប់តែ​បុរស​រូប​នោះ (​ឧកញ៉ា សុខ ប៊ុ​ន​) ស្ទុះ​មក​វ៉ៃ​ខ្លួន​។

កញ្ញា​សា​សា បាន​រៀងរាប់​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កញ្ញា គឺ​ដូច​ជា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប អីចឹង ហើយ​ប្រដាប់​ដោយ​អាវុធ ដោយ​ភ្ជង់​ក្បាល និង​បាន​យក​ជើង​ជាន់​ក្បាល​ខ្ទប់​នៅ​នឹង​ឥដ្ឋ និង​មាន​អា​ម៉េ​បាញ់​ដែរ តែ​គ្រាប់​ស្អុយ​។ កញ្ញា​សា​សា បាន​គូសបញ្ជាក់​ថា វ៉ៃ​ខ្ញុំ​អូស​រហូត​ដល់​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិន​តិច​ជាង ៥​នាទី​ទេ​។ គាត់​ខ្ញុំ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នក​រត់​តុ​ជួយ​។ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់​បាត់​ហើយ​។​អ្នក​រត់​តុ​គាត់​ជួយ​ឃាត់​។​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​អស់ហើយ​។ ចំណែក​លោក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​នេះ យ៉ាង​ដុតដៃដុតជើង តាម​រក​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ជា​ជន​ដៃដល់ ដែល​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​៕ ប្រភព៖ fpmonline

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2337ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2072ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1663ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2225ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3198ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1524ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1733ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1750ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2510នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    68588នាក់
ខែនេះ    816379នាក់
ឆ្នាំនេះ   3560683នាក់
សរុប   57159579នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 01:59