លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2249

នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​រាប់​ដូច​ខាងក្រោះ៖

˝ពត៌មានពិសេសពីផែនទីបោននៅអង្គការសហប្រជាជាតិ! ខ្ញុំបានរកឃើញនិងបានទទួលនូវផែនទីបោនខ្នាត 1/100.000 តម្កល់នៅបណ្ណាល័យ Dag Hammarskjold នៃអង្គការសហប្រជាជាតិ (UN) ដែលចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ផែនទីបោនទាំងនេះបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ ឯផែនទីដែល UN នាំយកទៅកម្ពុជាជាផែនទី UTM ខ្នាត 1/100.000 ប្តឹងអាមេរិកាំងទម្លាក់គ្រាប់បែក (មិនមែនផែនទីសម្រាប់បោះបង្គោលខណ្ឌ័សីមា)។

ផែនទីបោនទាំងនេះតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីឯករាជ្យភាពនិងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះជាផែនទីដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥និងប្រទេសទាំង៣នៅឥណ្ឌូចិន (កម្ពុជា វៀតណាមនិងឡាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម ឡាវ បារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរនិងផែនទី១ច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ ។

ហេតុនេះរដ្ឋាភិបាលត្រូវប្រើផែនទីបោនទាំងនេះសម្រាប់បោះបង្គោលព្រំដែនព្រោះផែនទីបោនទាំងនេះ ត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវនិងប្រទេសមហាអំណាចទាំង៥នៅក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤។

ខ្ញុំ អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប សូមឲ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត 1/100.000 ពី UN ទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅ UN ហើយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការនិងជាផែនទីដែលធ្វើឲ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។

ផែនទីបោននៅ UN នេះគ្មានត្រាយួននិងហត្ថេលខាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាកម្ពុជាដូចផែនទីរដ្ឋាភិបាលនោះទេ។ បណ្ណាល័យអង្គការសហប្រជាជាតិ សាធារណជនមិនអាចចូលមើលផែនទីបានដោយសេរីទេ បុ៉ន្តែខ្ញុំជាតំណាងរាស្រ្តអាចចូលជួបអ្នកគ្រប់គ្រងបណ្ណាល័យនិងអាចរកមើលផែនទីបាន។ ផែនទីបោនទាំងនេះ ខ្ញុំបានរកឃើញនៅ UN កាលពីខែមុន ប៉ុន្តែUN ទើបតែអីុមេ៉លផែទីទាំងនោះមកឲ្យខ្ញុំនៅដើមខែនេះព្រោះគេត្រូវការពេលវេលាដើម្បីស្កែនវា។

អ្នកគ្រប់គ្រងបណ្ណាល័យបានប្រាប់ខ្ញុំថា គាត់មិនដឹងពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីផែនទីចែងពីអ្វីនោះទេ ហេតុនេះហើយមុនលោក Ban Ki Moon អគ្គលេខាធិការ UN សរសេរលិខិតឆ្លើយតបទៅលោក ហ៊ុន សែន UNបានអញ្ជើញគណៈប្រតិភូកម្ពុជាមកពិនិត្យមើលផែនទី ថាតើផែនទីណាមួយដែលកម្ពុជាចង់បានព្រោះUNមានផែនទីកម្ពុជា-វៀតណាមច្រើនប្រភេទ។

ពេលខ្ញុំសួរថាហេតុអី្វបានជាប្រតិភូកម្ពុជាមិនចង្អុលយកផែនទីបោនខ្នាត 1/100.000 ដែលខ្ញុំរកឃើញនេះ គាត់ឆ្លើយថា"ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ ប៉ុន្តែគេមិនយក"។

រដ្ឋាភិបាលគ្មានផែនទីផ្លូវការឬផែនទី UN ផង បានបោះបង្គោលព្រំដែនជាមួយវៀតណាមរហូតដល់ 83% ទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវសើរើការបោះបង្គោលកន្លងមកបាន 83% នោះឡើងវិញនៅពេលទទួលបាន ផែនទីផ្លូវការពី UN 7/10/2015˝៕ ដកស្រង់ទាំងស្រុង​ពីបណ្តាញ​សង្គមរបស់​លោក អ៊ុំសំអាន (សូម​ជួយចែករំលែកបន្ត)​

https://www.facebook.com/UM-SAM-AN-page-656245494418203/timeline/

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1616ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1500ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1595ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1824ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1727ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1498ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1644ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1914ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1452ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3911ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2552នាក់
ម្សិលមិញ    10381នាក់
សប្ដាហ៍នេះ    33166នាក់
ខែនេះ    313528នាក់
ឆ្នាំនេះ   313528នាក់
សរុប   53912424នាក់
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 07:27