ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 1637

កាល​ពី​ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទី ម្សិលមិញ មានករណី គ្រោះ​ថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប តាមបណ្ដោយ ផ្លូវជាតិលេខ៦៤ បណ្ដាលឲ្យ បុរស់ជនជាតិ ជប៉ុនជា​ភ្ញៀវ​ទេសចរណ៍០២នាក់រងរបួសធ្ងន់ ដោយ​ជួល​ម៉ូតូ​បើក​បរ​ដោយ​ខ្លួនឯង។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ពួក​គាត់​ឃើញ​ជន​បរទេស​បើ​ក​ម៉ូ​តូ​ខ្លួន​ឯង​លឿន​ៗណាស់តាម​ដង​ផ្លូវ​លេខ​៦៤​នេះ។ ពួកគាត់​បន្តថា បើ​ពួក​បើក​ម៉ូតូតូចៗលឿន​ល្មម​ទេ តែ​បើ​ក្រុម​ភ្ញៀវ​បើក​ម៉ូតូធំ​វិញ​ បើក​លឿង​ជាង​ឡាន​ទៀត​ ហើយ​ជួន​កាល​ថែម​ទាំង​បង្ហោះកង់​មុខ​ទាំង​ខ្សែៗទៀត​ផង។ ពួក​គាត់​បន្ថែម​ថា កូន​ក្មេង​តូច​ៗនៅ​តាម​ស្រុក​ស្រែក​ចូល​ចិត្ត​ឈរ​មើល​ក្រុម​ភ្ញៀវ​បង្ហោះម៉ូតូ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​ខ្លាច​កូន​ក្មេង​មាន​គ្រោះ​ថ្នាក់​ដោយ​យថាហេតុណាមួយ។ ក្រុម​ពល​រដ្ឋ​បាន​រិះ​គន់ថា នៅ​តំ​បន់ទេស​ចរណ៍ មិន​គួរណាអោយ​មាន​ភ្ញៀវ​ជួល​ម៉ូតូជិះ​ខ្លួន​ឯងនោះទេ ព្រោះ​វារញេរញៃផង អាច​មាន​គ្រោះ​ថ្មាក់ផង ណាមួយ​វាបាត់​បង់​ការ​ងារ​របស់​ពល​រដ្ឋ​ខ្មែរផង ហេតុនេះ​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ជួល​កង់​ជួល​ម៉ូតូនេះទៅ។

លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទី ស្រុកស្វាយលើ បានអោយដឹងថា មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមក ពីជនជាតិជប៉ុនបើកបរលឿន​លើកំណាត់​នៅ​ចំ​ផ្លូវកោង ដោយកចង្កូតមិនទាន់ បានជ្រុលទៅប៉ះ បង្កោលរាំងផ្លូវកោង បណ្ដាលអោយ ម៉ូតូដួលតែម្តង ហើយ​ម៉ូតូដែលជនជាតិ បរទេសបើកបរនោះ ម៉ាក់អ៊ាប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F. 4707។

លោកអធិការបានបន្តថា ជនជាតិជប៉ុនទាំង ០២នាក់នោះ​ ១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ទៀត​ថា ​ជនរងគ្រោះត្រូវ​បានរថយន្តសង្រ្គោះ​របស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅ ធ្វើការព្យាបាល ចំណែកម៉ូតូត្រូវបាន កម្លាំងសមត្ថកិច្ចយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយលើ។

លោក ជឹមសុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការ​ដ្ឋានខេត្តសៀមរាប បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​រសៀលម៉ោង១និង​៥៤នាទី​​ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦នេះ​ថា យោង​តាម​ច្បាប់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជាគឺ​ មិន​អានុញ្ញាតិ​អោយ​ភ្ញៀវ​បរទេស​បើក​បរ​ដោយ​ខ្លួន​ឯងនោះទេ លើក​លែង​តែជន​បរទេស​ដែល​ស្នាក់​នៅ​ប្រ​ទេស​កម្ពុជាដែល​មាន​ការ​ទំ​នាក់​ទំនង​ជា​មួយ​រាជរដ្ឋា​ភិបាល ដែល​បាន​ចុះ​បញ្ជី​ដូច​ជា​ខាង​អង្គការនានាជាដើម ហើយ​ម្យ៉ាង​ទៀត​គាត់​ត្រូវ​មាន​ប័ណ​បើក​បរត្រឹម​ត្រូវស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។ លោក ជឹម​សុវណ្ណ បាន​បន្តថា លោក​ធ្លាប់​បាន​ប្រ​កាស​ ហើយ​ធ្លាប់​បាន​ប្រាប់​ទៅ​ខាង​សាធារណការ​និង​ដឹក​ជញ្ជូន​ផង​ដែរ អំ​ពី​អាជីវកម្មជួល​កង់​ជួល​ម៉ូតូអោយ​ភ្លៀរ​បរទេស។ លោកបាន​បន្ថែម​ទៀត​ថា លោក​បាន​អោយ​កូន​ចៅ​ទៅ​ស្រាវ​ជ្រាវ​រក​ម្ចាស់​អាជីវកម្ម​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ទេសចរណ៍ដើម្បី​ធ្វើ​ការ​នែនាំ​ ហើយ​ក៏កំពុង​រក​ម្ចាស់​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ខាង​លើ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ម្សិល​មិញ​ផង​ដែរ៕ ប៊ុតវិចិត្រ + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1608ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2348ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1693ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1647ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2621ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2334ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1825ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1558ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1666ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2420ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9185នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75263នាក់
ខែនេះ    823054នាក់
ឆ្នាំនេះ   3567358នាក់
សរុប   57166254នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:13